គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច
26 សីហា 2024
ភ្នំពេញ៖ នារសៀលថ្ងៃទីថ្ងៃទី២៦ខែសីហា នៅទីស្នាក់ការកណ្តាលធនាគារ ARDB គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ព្រមទាំងសហការី។
នៅក្នុងជំនួបនោះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) ដឹកនាំដោយ អ្នកស្រី យូ យ៉ាន នាយកផ្នែកទំនាក់ទំនងអតិថិជន និងសហការី ក៏បានថ្លែងអំណរគុណ ចំពោះ អនុសាសន៍របស់ ឯកឧត្តបណ្ឌិត កៅ ថាច ដែលបានចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា សេវាកម្មធនាគារនៅកម្ពុជា នឹងចក្ខុវិស័យ(ARDB)សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទ។