ជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE)
14 វិច្ឆិកា 2024
ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា បើក កម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមន៍នេះផងដែរ។
ក្នុងនាម លោក Edgardo Alvarez តំណាង អោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។
ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ របស់ឯកឧត្តមបណ្ឌិត។ មួយវិញទៀត, ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាង មុតមាំថា សមាគមទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត។
លីម៉ា, ១៤ វិច្ឆិកា ឆ្នាំ២០២៤