ដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍

17 វិច្ឆិកា 2024

សហព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ពិភពលោក World Federation of Development Financing Institutions (WFDFI) និងសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តតំបន់អាម៉េរិកឡាទីន និងខារ៉ាប៊ែន (Association of Development Financing Institutions of Latin America (ALIDE) បានដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍ ដោយលើកឡើងថា ឯកឧត្តមបណ្ឌិត ប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំប់អាស៊ី និងបាស៊ីហ្វិក បានសង្កត់ធ្ងន់ថាតួនាទីនៃបរិយាបន្នហិរញ្ញវត្ថុបានគាំទ្រដល់ការអភិវឌ្ឍ និងសុខមាភាពសង្គមនៅក្នុងតំបន់។ ឯកឧត្ដមបណ្ឌិតបានរំលេចបន្ថែមថាកិច្ចសហប្រតិបត្តិការវាងតំបន់អាមេរិកឡាទីននិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកទំព័រកាលានុវត្តភាពថ្មីដើម្បីការអនុវត្តប្រកបដោយចីរភាព និងបរិយាបន្នហិរញ្ញវត្ថុដែលមានផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។
ខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិតថ្លែងពាក់ព័ន្ធនិងបរិយាបន្នហិរញ្ញវត្ថុ៖ “បរិយាប័ន្នហិរញ្ញវត្ថុ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយវិសមភាព ។ ការណ៍នេះ តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតឹងរឹងនៃអនុលោមភាពបទប្បញ្ញត្តិ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងជំរុញផែនការសកម្មភាពរួមគ្នាក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅបរិយាប័ន្នហិរញ្ញវត្ថុ”។