ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ចូលសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពការងារ
12 ធ្នូ 2024
ភ្នំពេញ៖ នៅការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ចូលសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពការងារ ក្នុងក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលជាកម្មវិធីថ្នាក់ជាតិស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) និងមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។