ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ អនុគណៈកម្មាធិការសមាជិកភាព នៃសមាគម ADFIAP
18 កុម្ភៈ 2025
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃ ធ.អ.ជ.ក. បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ អនុគណៈកម្មាធិការសមាជិកភាព នៃសមាគម ADFIAP នារសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សាពីយុទ្ធសាស្រ្តក្នុងការទាក់ទាញសមាជិកថ្មីៗ ការជំរុញឱ្យមានការចូលរួមច្រើនជាងមុនពីសមាជិកទាំងអស់ និងការផ្តល់យោបល់ទៅលើគម្រោង ADFIAP Ambassador Program for Fellows in Development Finance។