ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)

21 កុម្ភៈ 2025

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)” ដែលបានរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល សហការជាមួយធនាគារពិភពលោក នៅសណ្ឋាគារ Rosewood។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងស្វែងរកធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំគម្រោង ដែលនឹងចូលរួមគាំទ្រដល់ការអនុវត្តវិធានការគោលនយោបាយក្នុងវិស័យឧស្សាហកម្មរបស់គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល។