ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយ លោកបណ្ឌិត Prasun Kumar Das, អគ្គលេខាធិការនៃសមាគមឥណទានកសិកម្ម និងជនបទនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA)

13 មីនា 2025

ទីស្នាក់ការកណ្តាលធនាគារ ARDB៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយ លោកបណ្ឌិត Prasun Kumar Das, អគ្គលេខាធិការនៃសមាគមឥណទានកសិកម្ម និងជនបទនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA) និងសហការី ដើម្បីពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំនូវ “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម” នាពេលខាងមុខ។