ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានជួបពិភាក្សាការងារជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី
28 មីនា 2025
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីតួនាទីរបស់ធនាគារ ARDB ក្នុងការគាំទ្រលើវិស័យកសិកម្ម,សក្តានុពលនៃការវិនិយោគក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ,បញ្ហាប្រឈមក្នុងវិស័យកសិកម្ម,និងពិនិត្យលទ្ធភាពដោះស្រាយបញ្ហាប្រឈម តាមរយៈការលើកកម្ពស់ការអប់រំ, ការទទួលយកបច្ចេកវិទ្យាថ្មី,ការតភ្ជាប់ទីផ្សារអន្តរជាតិ និងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញ ជាដើម។