សំណួរ-ចម្លើយ

  • ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គឺជាធនាគាររដ្ឋដែលបានបង្កើតឡើងដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងឆ្នាំ​១៩៩៨ ក្នុងគោលបំណងបំពេញនូវ​កង្វះខាតរវាង​តម្រូ​វ​កា​​រ និង​កា​រ​​​​​​ផ្គ​ត់ផ្គង់សេវាកម្ម​​​ហិរញ្ញវត្ថុ​នៅ​តំបន់​ជនបទដើម្បីចូលរួមចំណែកកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រ​ជា​ជ​​​​​ន​​កម្ពុ​ជា​។
  • ក្នុងឆ្នាំ២០១៩ ធ.អ.ជ បានប្រែក្លាយទៅជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយ​អនុ​ក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ ARDB ត្រូវ​បា​ន​​​កំណត់​ជា​សហគ្រាស​សាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ជា​ធនាគារ​ពាណិជ្ជ និងមានស្វ័យ​ភាព​បរិបូរណ៍ក្នុង​កា​រដឹកនាំ និង​គ្រប់គ្រងសកម្មភាពរបស់ខ្លួន។ ARDB ស្ថិត​នៅ​ក្រោម​អាណា​ព្យាបាល​បច្ចេកទេស និង​ហិរញ្ញ​វត្ថុ​នៃ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់ធនាគារ​ជាតិនៃ​កម្ពុជា។

  • ចក្ខុវិស័យរបស់ ARDB គឺជាស្ថានប័នហិរញ្ញវត្ថុឈានមុខ ដែលផ្ដោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅប្រទេសកម្ពុជា។

គុណតម្លៃស្នូលរបស់ធនាគារ ARDB រួមមាន៖

  • សុចរិតភាព គឺជាគុណតម្លៃស្នូលមួយដែលផ្សារភ្ជាប់រវាងភាពស្មោះត្រង់និងមនសិការវិជ្ជាជីវៈ។
  • កិច្ចសហការ គឺជាគុណតម្លៃស្នូលមួយដែលបង្ហាញអំពីសកម្មភាពនៃការទំនាក់ទំនង និងការបំពេញការងាររួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួម។
  • នវានុវត្តន៍ គឺជាគុណតម្លៃស្នូលមួយដែលបង្ហាញអំពីការអនុវត្តការងារដែលមានលក្ខណៈទំនើបកម្មនិងភាពច្នៃប្រឌិត។

ផលិតផលឥណទាន៖

  • ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម (SMAEs)
  • ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ក្នុងវិស័យកសិកម្ម (SME)
  • ឥណទានសហគមន៍កសិកម្ម (Agricultural Cooperative)
  • ឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច (Small Loan)
  • ឥណទានគាំទ្រគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)
  • ឥណទានគាំទ្រគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដោយទទួលយកកិច្ចព្រមព្រៀងស្ដីពីការទូទាត់ថ្លៃទិញ-លក់ស្រូវ សម្រាប់ជាការធានាបំណុល (ឆ្នាំ២០២៣)
  • ឥណទានបោះដុំ (Wholesale Loan)
  • ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុក និងឡសម្ងួតស្រូវ ការប្រមូលទិញស្រូវ ពោត ឬកសិផលផ្សេងទៀត
  • ឥណទានសម្រាប់គាំទ្រជាទុនបង្វិលប្រមូលទិញស្រូវ អតីតមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម (ASDF)
  • ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម (SME-Agri)
  • ឥណទានក្រោមគម្រោងកសិកម្មឆ្លាតវៃគាំទ្រដល់ការដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងស្រុក (Smart Agriculture)
  • ឥណទានក្រោមមូលនិធិឥណទាននៃគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)
  • ឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកកម្ម (ACSEP)
  • ឥណទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល (សម្រាប់វិស័យស្រូវ-អង្ករ ២០២៤)
  • ឥណទានគាំទ្រដល់សហគ្រិនស្ដ្រីដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម (AVCL)
  • ឥណទានបៃតង

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អ្នកដាំដុះ ឬអ្នកផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្ម សហគ្រាសធុនតូចនិងមធ្យម ដែលមាន​តម្រូវការ ទុនសម្រាប់ពង្រីកអាជីវកម្មមាន៖

  • ការដាំដុះបន្លែ និងផ្លែឈើ
  • ការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក គោ ជាដើម)
  •  ការធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប អន្ទង់ បង្កង ជាដើម)
  • ការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារ។

២.​តើអ្វីទៅជាឥណទានទុនបង្វិល និងឥណទានទុនវិនិយោគ ?

  • ឥណទានទុនបង្វិល គឺសំដៅទៅលើការប្រមូលទិញ និងកែច្នៃនូវផលិតផលកសិកម្ម ដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងធ្វើវារីវប្បកម្ម។
  • ឥណទានទុនវិនិយោគ គឺសំដៅទៅលើការទិញឧបករណ៍បរិក្ខា គ្រឿងចក្រ ការសាងសង់​រោង​ចក្រ រោងឬ អាគារផលិតកម្មដែលពាក់ព័ន្ធនឹងការផលិត​ ឬការកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម វារីវប្បកម្ម និងផលិតផលចំណីអាហារ ឬទិញបច្ចេកវិទ្យាកសិកម្ម។

៣.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ប្រភេទទុន
  • ឥណទានជាទុនបង្វិល ចាប់ពី ៥.០០០ រហូតដល់ ២០០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
  • ឥណទានជាទុនវិនិយោគ ចាប់ពី ៥.០០០​ រហូតដល់ ៣០០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានជាទុនបង្វិលមានរយៈពេល៖ តិចជាង ឬស្មើ ២ឆ្នាំ។
  • ឥណទានជាទុនវិនិយោគមានរយៈពេល៖ តិចជាង ឬស្មើ ៧ឆ្នាំ។
  • អត្រាការប្រាក់៖
  • ឥណទានជាទុនបង្វិលមានអត្រាការប្រាក់៖ ៥%ក្នុងមួយឆ្នាំ ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។
  • ឥណទានជាទុនវិនិយោគមានអត្រាការប្រាក់៖ ៥,៥%ក្នុងមួយឆ្នាំ ឬសម្រាប់ប្រាក់រៀល​បូកបន្ថែម ០,៥% ប្រចំាឆ្នាំ។

៤. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់ បន្ទាប់​ពីផុត​ រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។

៥. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានអាជីវកម្មដែលមានស្រាប់ និងមានដំណើរការល្អយ៉ាងតិចពីរឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៦. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អតិថិជនជា នីតិបុគ្គល ឬរូបវន្តបុគ្គល ដែលស្ថិតក្នុងខ្សែច្រវាក់ ឬមានអាជីវកម្ម ឬផលិតកម្មពាក់ព័ន្ធ​នឹងវិ​ស័យ​កសិកម្ម រួមមានជាអាទិ៍ ការផលិត ការកែច្នៃ ការស្តុក​ទុក ការចែកចាយ និង​ការ​នាំ​ចេញ​នូវ​ផលិតផលកសិកម្ម ជា​ពិសេស​ក្នុង​វិស័យស្រូវ-អង្ករ និងផ្នែកផ្សេងទៀត ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

២.ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖
  • សហគ្រាសធុនតូច និងមធ្យម៖ ២០.០០០ ដុល្លារអាម៉េរិក ដល់ ១.០០០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជា មួយ​ប្រាក់រៀល។
  • សហគ្រាសធុនធំ៖ លើសពី ១.០០០.០០០ ដុល្លារអាម៉េរិក។
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានរយៈពេលខ្លី៖ តិចជាង ឬស្មើ ៣ ឆ្នាំ
  • ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ៧ ឆ្នាំ
  • អត្រាការប្រាក់៖ ៧ % ដល់ ៩ % ប្រចាំឆ្នាំ ចំពោះឥណទានជាប្រាក់ដុល្លារអាម៉េរិក ឬសម្រាប់ប្រាក់​រៀល​​បូកបន្ថែម ០,៥% ប្រចំាឆ្នាំ។

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • អាចទទួលបានរយៈពេលអនុគ្រោះ ១ឆ្នាំដំបូង (ចំពោះប្រាក់ដើម)
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូ​រសាច់ប្រាក់  បន្ទាប់​ពីផុត​រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។​

៤. តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ម្ចាស់អាជីវកម្ម ដែលជារូបវ័ន្តបុគ្គលឬនីតិបុគ្គល ដែលត្រូវបានចុះបញ្ជី និងទទួល​ស្គាល់​ដោយច្បាប់ ឬបទ​ប្បញ្ញត្តិជាធរមាន។
  • ប្រកបមុខរបរអាជីវកម្មទទួលបានជោគជ័យក្នុងរយៈពេល​​ ២ឆ្នាំ​ជាប់គ្នា (តាមរយៈការអង្កេតដល់ទីកន្លែង)
  • មូលធនផ្ទាល់ខ្លួន/មូលធនភាគហ៊ុននិក យ៉ាងតិចបំផុតត្រឹម ២០%នៃតម្លៃរបស់គម្រោងអាជីវកម្ម។
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​ សញ្ញាប័ណ្ណ​រដ្ឋ សន្និ​ធិ)
  • ត្រូវមានលទ្ធភាពសងបំណុល។
  • បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

  • ជាសហគមន៍កសិកម្ម ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយស្ថាប័ន​អាណា​ព្យាបាល។
  • ជាសហគមន៍កសិកម្ម ដែលមានទិសដៅ កម្មវត្ថុអាជីវកម្មច្បាស់លាស់ និងបម្រើផលប្រយោជន៍​រួម​របស់សមាជិក។

២.​ ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖
  • ឥណទានជាទុនបង្វិល៖ មានទំហំ ៥.០០០ ដុល្លារអាមេរិក ដល់ ១០០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយប្រាក់រៀល។
  • ឥណទានជាទុនវិនិយោគ៖ មានទំហំ ៥.០០០ ដុល្លារអាមេរិក ដល់ ២០០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយប្រាក់រៀល។
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានជាទុនបង្វិល៖ តិចជាង ឬស្មើ ៣ឆ្នាំ
  • ឥណទានជាទុនវិនិយោគ៖ តិចជាង ឬស្មើ ៧ ឆ្នាំ
  • អត្រាការប្រាក់៖
  • ឥណទានជាទុនបង្វិល៖ មានអត្រាការប្រាក់ ១០,៥ % សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។
  • ឥណទានជាទុនវិនិយោគ៖ មានអត្រាការប្រាក់ ៩,៥ % សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ ឬត្រីមាស
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់

៤. តើសហគមន៍កសិកម្មត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាសហគមន៍កសិកម្ម ដែលមានសុពលភាព
  • ត្រូវមានបទពិសោធន៍ធ្វើអាជីវកម្មយ៉ាងតិច ១ ឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។
  • បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

  • ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ដែលប្រកបមុខរបរ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
  • ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ។

២.​ ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ទំហំឥណទាន៖ ចាប់ពី៥០០ រហូតដល់ ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • រហូតដល់ ៣៦ ខែ សម្រាប់ទុនបង្វិល
  • រហូតដល់ ៦០ ខែ សម្រាប់ទុនវិនិយោគ
  • អត្រាការប្រាក់៖ ៨ % ទៅ ១១ % ក្នុង១ឆ្នាំ សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល។

៣.តើខ្ញុំអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរសាច់ប្រាក់។​

៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទាននេះបាន ?

  • ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ។
  • ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ។
  • ត្រូវមានបទពិសោធន៍ដែលពាក់ព័ន្ធ ឬ/និងក្នុងមុខរបរ ឬអាជីវកម្ម។

.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

រូបវន្តបុគ្គល ឬនីតិបុគ្គលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង AIMS ដែលជាសមាសធាតុ ឬមានសកម្មភាព​ពាក់​ព័ន្ធ​នឹង​ខ្សែ​ច្រវាក់​​ផលិតកម្មកសិកម្មមាន៖ បន្លែ  មាន់ស្រែ  ដំឡូងមី  ស្រូវ  និងសូត្រឆៅ។

២.​តើខ្ញុំអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖ ពី ៥០០ ដុល្លារអាម៉េរិក ឡើងទៅ។
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • រហូតដល់ ៣៦ ខែ សម្រាប់ទុនបង្វិល
  • រហូតដល់ ៦០ ខែ សម្រាប់ទុនវិនិយោគ
  • អត្រាការប្រាក់៖ ៧% ប្រចាំឆ្នាំ​ សម្រាប់ដុល្លារអាម៉េរិក ឬសម្រាប់ប្រាក់រៀល​បូកបន្ថែម ១,៥% ប្រចំាឆ្នាំ។

៣.តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់​អតិថិជន។

៤. តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទាននេះបាន ?

  • ត្រូវមានអាជីវកម្មស្រាប់
  • ត្រូវជាសមាជិកក្នុងគម្រោង AIMS
  • ត្រូវមានទ្រព្យដាក់ធានាបំណុល
  • ត្រូវមានលទ្ធភាពបង់សង។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗពីគម្រោង AIMS ដូចជាការគាំទ្រខ្សែច្រវាក់ផលិតកម្ម និងផ្សារភ្ជាប់ ទីផ្សាររវាងអ្នកផលិត និងអ្នកទិញជាដើម។
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិ​​បត្តិ​ករឥណទានជនបទ និង​ក្រុម​ហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌតម្រូវពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ចដែលពាក់ព័ន្ធ។

២.​តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

ទំហំឥណទាន៖ ចាប់ពី ១០០.០០០ ដុល្លារអាម៉េរិកឬ​សម​មូល​ជា មួយ​ប្រាក់រៀល។

  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានរយៈពេលវែង៖ លើសពី ១២ ខែ។
  • ឥណទានរយៈពេលខ្លី៖ រហូតដល់ ៣៦ ខែ។
  • អត្រាការប្រាក់៖ ៧ % ទៅ ៨ % ក្នុង១ឆ្នាំ សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀលអត្រាការប្រាក់ បូក​បន្ថែម ០,៥ % ក្នុង១ឆ្នាំ។

៣.តើអតិថិជនអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ ឬតាមគ្រា
  • ប្រាក់ដើមអាចបង់នៅចុងកាលកំណត់ ឬសងរំលស់ថយប្រាក់ដើមផ្អែកលើលំហូសាច់ប្រាក់​ ។

៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិ​​បត្តិ​ករឥណទានជនបទ និង​ក្រុម​ហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌ​តម្រូវពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ចដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍ក្នុងការផ្តល់ឥណទាន និង/ឬអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ បានជោគជ័យ២ឆ្នាំជាប់គ្នា។
  • របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច​ រយៈពេល ២ឆ្នាំកន្លងមក
  • ផែនការអាជីវកម្ម ៣ឆ្នាំ ទៅមុខ។
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៥​.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានអាជីវកម្មប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

        មជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ ឬអ្នកផ្សេងទៀតដែលមានសមត្ថភាព ប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករក្នុងតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។

២.​តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ ៥០.០០០ ដុល្លារអាម៉េរិក ដល់ ២០%​នៃមូលនិធិផ្ទាល់​សុទ្ធ​របស់​ធនាគារ ឬ​សម​មូល​ជាមួយប្រាក់រៀល។
  • ឥណទានរយៈពេលវែង៖​ អាចផ្តល់ឥណទានរហូតដល់ ៥.០០០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល ឬតាមគម្រោង។
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ តិចជាង ឬស្មើ ១ ឆ្នាំ
  • ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ១០ ឆ្នាំ
  • អត្រាការប្រាក់ឥណទានរយៈពេលវែង, ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ មានអត្រាការប្រាក់ ៥ % ប្រចាំឆ្នាំ សម្រាប់ប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀល។

៣. តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមបង់សងនៅពេលដកសន្និធិស្រូវ-អង្ករ ចេញពីឃ្លាំងធានាសន្និធិស្រូវ-អង្ករ ពោត…ឬដល់កាល​កំណត់​​សងប្រាក់ដើម។

៤. តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ឥណទានជាទុនបង្វិល៖
  • ជាម្ចាស់អាជីវកម្ម ទាំងរូបវ័ន្តបុគ្គល ឬនីតិបុគ្គលត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបញ្ញាត្តិ​របស់​​ស្ថាប័នអាជ្ញាធរអាណាព្យាបាល។
  • សមត្ថភាពស្តុកស្រូវ-អង្ករ និងឡសម្ងួត៖ ឃ្លាំងអាចស្តុកស្រូវបានចំនួនយ៉ាងតិច ៣.០០០ តោន និងមានសមត្ថភាព​សម្ងួតស្រូវ-អង្ករ​បាន ៥០ តោន/ថ្ងៃ។
  • មានកេរិ៍្តឈ្មោះល្អ និងប្រកបមុខរបរអាជីវកម្មក្នុងវិស័យស្រូវ-អង្ករបាន ២ឆ្នាំជាប់គ្នា។
  • ឥណទានជាទុនវិនិយោគ៖
  • មានឯកសារស្តីពីការចុះបញ្ជីក្រុមហ៊ុន/អាជ្ញាប័ណ្ណទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម និងនាំចេញ។
  • មានបទពិសោធន៍ក្នុងវិស័យស្រូវ-អង្ករ ឬវិស័យកសិកម្មស្រដៀងនេះយ៉ាងតិចមានរយៈពេល ៥ឆ្នាំ ឬលើសពីនេះ និងភស្តុតាងដែលបានបញ្ជាក់ពី​ភាពជោគជ័យនៃប្រតិបត្តិការ និងសកម្មភាព​នានាពាក់​ព័ន្ធ​កិច្ចសន្យាកសិកម្ម ឬតាមវិធីសាស្រ្តដ៏ទៃទៀត។
  • ទំហំដីសាងសង់ និងផែនការពង្រីកម៉ាស៊ីនកិនស្រូវ, ឡសម្ងួត និងឃ្លាំងស្តុក៖ ដីមានទំហំសម​ស្រប​សម្រាប់​សាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ មានសមត្ថភាពស្តុកបាន ៥០.០០០ តោន, ឡសម្ងួតស្រូវ-អង្ករ អាចសម្ងួតបាន ៥០០-១.០០០ តោន/ថ្ងៃ ដែលមានផ្ទៃដីសាងសង់ចន្លោះពី ៣ ហិកតា ទៅ ៤ ហិកតា ដោយរួមបញ្ចូលទាំងផែនការពង្រីកម៉ាស៊ីនកិនស្រូវ។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
  • រយៈពេលប្រើប្រាស់ឥណទាន ១០ ឆ្នាំ (ឥណទានជាទុនវិនិយោគ)
  • មានការអនុគ្រោះបង់សងប្រាក់ដើមរហូតដល់ ៣ឆ្នាំ (ឥណទានជាទុនវិនិយោគ)

១. តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

អតិថិជន ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃស្រូវ-អង្ករ និង/ឬនាំចេញអង្ករ ព្រមទាំងអ្នកប្រមូលទិញ ឬម្ចាស់ស៊ីឡូកសិផលផ្សេងៗទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របតាមទីផ្សារ ។

២.​ តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ឥណទានផ្តល់ឱ្យមិនលើសពី ៤ដងនៃដើមទុនរបស់អ្នកស្នើសុំខ្ចីបរិភោគ និងមិនឱ្យលើស ២០% នៃដើមទុន​របស់ ធ.អ.ជ.ក ។
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានរយៈពេលខ្លី (ទុនបង្វិល) មានរយៈពេល៖ រហូតដល់ ៣ឆ្នាំ ។
  • អត្រាការប្រាក់៖

-អត្រាការប្រាក់ ៥% ប្រចាំឆ្នាំ ជាប្រាក់ដុល្លារអាម៉េរិក ឬចំពោះប្រាក់រៀល អត្រាការប្រាក់បូកបន្ថែម ០,៥% ប្រចាំឆ្នាំ ឬអត្រាដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ។

៣.តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងនៅចុងកាលកំណត់ ឬសងរំលស់ប្រាក់ដើម ដោយផ្អែកលើចលនាសាច់ប្រាក់ ។

៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
  • ត្រូវមានអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អយ៉ាងតិចពីរឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ សន្និធិ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៥.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

ម្ចាស់អាជីវកម្ម/សហគ្រាស ឬក្រុមហ៊ុន សហគមន៍កសិកម្ម អ្នកដាំដុះ ឬអ្នកផលិត ដែលមាន​តម្រូវការទុនសម្រាប់ពង្រីកអាជីវកម្មមាន៖ ស្វាយចន្ទី,​ ស្វាយ, មៀនប៉ៃលិន, ការចិញ្ចឹមសត្វ, វារីប្បកម្ម,បន្លែផ្លែឈើ,ដំឡូងមី,ស្រូវ-អង្ករ,ការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម ។

២.​តើអ្វីទៅជាឥណទានទុនបង្វិល និងឥណទានទុនវិនិយោគ ?

  • ឥណទានទុនបង្វិល គឺសំដៅទៅលើការប្រើប្រាស់ទុនសម្រាប់ការផ្គតផ្គង់ធាតុចូលកសិកម្ម ការដាំដុះ​ ការប្រមូលទិញ ប្រតិបត្តិការស្ដុកទុក សម្ងួត កែច្នៃ វេចខ្ចប់ និង/ឬនាំចេញ ។
  • ឥណទានទុនវិនិយោគ គឺសំដៅទៅលើការប្រើប្រាស់ទុនវិនិយោគលើការដាំដុះ/ការចិញ្ចឹមសត្វ ឧបករណ៍បរិក្ខាគ្រឿងចក្រធុនធ្ងន់ ការសាងសង់រោងចក្រ/អគារផលិតកម្ម ការពង្រីកសមត្ថភាពឃ្លាំងស្ដុក និងការដំឡើងបច្ចេកវិទ្យា ដែលពាក់ព័ន្ធនឹងសកម្មភាពការផ្គត់ផ្គង់ធាតុចូលកសិកម្ម ប្រមូលទិញ ស្ដុកទុក សម្ងួត កែច្នៃ វេចខ្ចប់ និង/ឬនាំចេញ ។

៣.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ប្រភេទទុន
  • ឥណទានជាទុនបង្វិល ចាប់ពី ៥០.០០០ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល (ជាទុនបង្វិល ដោយទទួលយកសន្និធិស្វាយចន្ទី និង/ឬលិខិតធានាសងបំណុលពីភាគីអ្នកទិញ ជាទ្រព្យធានាបំណុល)
  • ឥណទានជាទុនបង្វិល ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក​ ឬ​សម​មូល​ជាមួយ​ប្រាក់រៀល (ទទួលយកអចលនវត្ថុដីនិងអគារជាទ្រព្យធានាបំណុល)
  • ឥណទានជាទុនវិនិយោគ ចាប់ពី ៥.០០០​ ដុល្លារអាម៉េរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានជាទុនបង្វិលមានរយៈពេល៖ មិនលើសពី ១២ខែ (ដោយទទួលយកសន្និធិស្វាយចន្ទី និង/ឬលិខិតធានាសងបំណុលពីភាគីអ្នកទិញ ជាទ្រព្យធានាបំណុល)
  • ឥណទានជាទុនបង្វិលមានរយៈពេល៖ តិចជាង ឬស្មើ ២ឆ្នាំ។
  • ឥណទានជាទុនវិនិយោគមានរយៈពេល៖ តិចជាង ឬស្មើ ៧ឆ្នាំ។
  • អត្រាការប្រាក់៖
  • ឥណទានជាទុនបង្វិលមានអត្រាការប្រាក់៖ ៦%ក្នុងមួយឆ្នាំ សម្រាប់ប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀល
  • ឥណទានជាទុនវិនិយោគមានអត្រាការប្រាក់៖ ៦,៥%ក្នុងមួយឆ្នាំ សម្រាប់ប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀល

៤. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងនៅចុងវគ្គ ឬចុងគ្រា (សម្រាប់ជាទុនបង្វិល)
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់ បន្ទាប់​ពីផុត​ រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។

៥. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានបទពិសោធន៍លើអាជីវកម្មដែលមានស្រាប់ និងនិងដំណើរការល្អ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • សម្រាប់ជាទុនបង្វិល (ដោយដាក់សន្និធិជាទ្រព្យធានាបំណុល) ត្រូវមានសីឡូហាលសម្ងួតស្វាយចន្ទី យ៉ាងតិច ៥តោន/ថ្ងៃ ការស្ដុកទុកបានយ៉ាងតិច ២០០ តោន និងមានសម្ភារបច្ចេកទេស និងគ្រឿងចក្រសមស្រប សម្រាប់បម្រើឱ្យអាជីវកម្មប្រមូលទិញស្វាយចន្ទី
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៦. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • អាចទទួលបានការអនុគ្រោះបង់សងប្រាក់ដើម ២ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

គម្រោងកសិកម្មឆ្លាតវៃ បង្កើតឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយផ្ទាល់ ដែលផ្ដោតលើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ តាមបច្ចេកទេសត្រឹមត្រូវ និងមានគុណភាព ព្រមទាំងធានាបាននូវតម្លៃទីផ្សារសមរម្យ សម្រាប់គាំទ្រដល់កសិករក្រីក្រដែលជាអ្នកផលិតបន្លែ អ្នកប្រមូលទិញបន្លែ និស្សិត និងអ្នកដាំដុះបន្លែផ្សេងៗទៀត តាមរយៈការបន្ធូរបន្ថយលក្ខខណ្ឌ អត្រាការប្រាក់ទាបសមរម្យ និងភាពបត់បែនខ្ពស់ ដែលផ្ដោតលើខេត្តគោលដៅសាកល្បង ចំនួន ៣ រួមមាន៖ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន ។

២.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ឥណទានរហូតដល់ ១៤.៥៤០ ដុល្លារអាម៉េរិក សម្រាប់ផ្ទះសំណាញ់ចំនួន ៤ ឬទំហំឥណទានលើសពីនេះ ចំពោះ អ្នកដាំដុះបន្លែផ្សេងទៀតក្នុងគម្រោង
  • ឥណទានមានរយៈពេល៖ មិនលើសពី ៥ឆ្នាំ
  • ឥណទានមានអត្រាការប្រាក់៖ ៥,៥%ក្នុងមួយឆ្នាំ សម្រាប់ប្រាក់ដុល្លារ

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់អាចបង់សងបត់បែន ឬការទូទាត់ការប្រាក់អាចបង្គរបានរយៈពេល៦ខែដំបូង
  • ប្រាក់ដើមអាចបង់សងបត់បែន ឬការទូទាត់ប្រាក់ដើមអាចបង្គរបានរយៈពេល៦ខែដំបូង
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​

៤. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ជាគ្រួសារមានកម្រិតចំណូលទាប ឬនិស្សិតដែលមានជំនាញឬទើបបញ្ជាប់ថ្នាក់បរិញ្ញាបត្រលើវិស័យ កសិកម្ម និងអ្នកដាំដុះបន្លែផ្សេងទៀត ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមអនុវត្តគម្រោង
  • អាចស្នាក់នៅ ឬតម្រូវឱ្យមានកិច្ចសន្យាជួលដីពីគម្រោងកសិកម្មឆ្លាតវៃ សម្រាប់សាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព
  • ផ្ទះសំណាញ់បន្លែសុវត្ថិភាព និងឧបករណ៍ស្ថិតនៅក្រោមគម្រោងឥណទានកសិកម្មឆ្លាតវៃ ដែលមាននៅទីតាំងគម្រោង ជាកម្មវត្ថុសម្រាប់ធានាបំណុល
  • ទទួលយកការបណ្ដុះបណ្ដាលតាមបច្ចេកទេសដាំដុះ តាមការកំណត់របស់គម្រោង

៦. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានទីតាំងស្រាប់សម្រាប់ការសាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព
  • មានផែនការដាំដុះច្បាស់លាស់តាមដំណាក់កាល ឬវគ្គ
  • មានការគាំទ្រពីធនាគារ ARDB និងមានការបត់បែនខ្ពស់
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

ធនាគារ ARDB ជាធនាគាររតនាគារមានតួនាទីក្នុងការអនុវត្តគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ដែលធ្វើការផ្ដល់ឥណទានបោះដុំទៅគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោងចំនួន ៣ រួមមាន៖ (១).ធនាគារប្រៃសណីយ៍កម្ពុជា អ.ក (២).គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និង (៣).គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងបី ធ្វើការផ្ដល់ឥណទានបន្ដទៅអតិថិជន ដែលជាសហគ្រាសកសិធុរកិច្ច សហគមន៍កសិកម្ម រូបវន្ដបុគ្គល និងតួអង្គផ្សេងៗទៀត ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម (លើកលែងស្រូវ-អង្ករ) ហើយស្ថិតនៅក្នុងខេត្តគោលដៅចំនួន ១៣ រួមមាន៖ កំពង់ចាម កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង កណ្ដាល ក្រចេះ មណ្ឌលគីរី រតនគីរី ព្រះវិហារ សៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ។

២.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ប្រភេទទុន
  • ឥណទានជាទុនបង្វិល រហូតដល់ ២៥០.០០០ ដុល្លារអាម៉េរិក
  • ឥណទានជាទុនវិនិយោគ រហូតដល់ ៤០០.០០០​ ដុល្លារអាម៉េរិក ឬ រហួតដល់ ១.០០០.០០០ ដុល្លារអាម៉េរិក សម្រាប់ខ្សែច្រវាក់តម្លៃទាំងមូល
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានជាទុនបង្វិលមានរយៈពេល៖ មិនលើសពី ១៨ខែ
  • ឥណទានជាទុនវិនិយោគមានរយៈពេល៖ មិនលើសពី ៩៦ខែ ឬ ១២០ខែ (អាស្រ័យលើការវិនិច្ឆ័យ)។
  • អត្រាការប្រាក់៖
  • ឥណទានជាទុនបង្វិលមានអត្រាការប្រាក់៖ កំណត់ដោយគ្រឹះស្ថានហិរញ្ញវត្ថុទាំង ៣
  • ឥណទានជាទុនវិនិយោគមានអត្រាការប្រាក់៖ កំណត់ដោយគ្រឹះស្ថានហិរញ្ញវត្ថុទាំង ៣

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់

៤. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានបទពិសោធន៍លើអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ ដោយតាមតម្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំង៣
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • មានការគាំទ្រពីគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)
  • មានការបណ្ដុះបណ្ដាលបច្ចេកទេស ឬសិក្ខាសាលាផ្សេងៗ តាមការរៀបចំរបស់គម្រោង

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

ម្ចាស់អាជីវកម្ម/សហគ្រាស  សហគមន៍កសិកម្ម សមាជិកសហគមន៍កសិកម្ម អ្នកដាំដុះ អ្នកផលិត/កែច្នៃ ដែលមាន​តម្រូវការទុនសម្រាប់ពង្រីកអាជីវកម្មក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មចំនួន ៥ រួមមាន៖ បន្លែ, មាន់ស្រុក, ស្វាយចន្ទី, ដំឡូងមី, និងស្វាយ ហើយស្ថិតក្នុងខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។

២.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ឥណទានផលិតកម្មកសិកម្ម
  • ទំហំឥណទាន រហូតដល់ ១៥០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • ឥណទានមានរយៈពេល៖ ចាប់ពី៣ខែ ដល់៣៦ខែ
  • ឥណទានមានអត្រាការប្រាក់៖ ៧% ក្នុងមួយឆ្នាំ
  • ឥណទានលទ្ធកម្មសន្និធិ/កម្រិតបន្ទាត់ឥណទានរដូវកាល(ទុនបង្វិល)
  • ទំហំឥណទាន រហូតដល់ ៣០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • ឥណទានមានរយៈពេល៖ ចាប់ពី៣ខែ ដល់ ៦ខែ
  • ឥណទានមានអត្រាការប្រាក់៖ ៧% ក្នុងមួយឆ្នាំ
  • ឥណទានអាជីវកម្មខ្នាត​តូចរយៈពេលខ្លីទៅមធ្យម សម្រាប់ទុនបង្វិល និងបរិក្ខា
  • ទំហំឥណទាន រហូតដល់ ២០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • ឥណទានមានរយៈពេល៖ ចាប់ពី១២ខែ ដល់ ៤៨ខែ
  • ឥណទានមានអត្រាការប្រាក់៖ ៧% ក្នុងមួយឆ្នាំ
  • ឥណទានមានកាលកំណត់សម្រាប់វិនិយោគមូលធន រយៈពេលវែង និងសម្រាប់ទុនបង្វិល
  • ទំហំឥណទាន រហូតដល់ ១.៥០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • ឥណទានមានរយៈពេល៖ ចាប់ពី៤៨ខែ ដល់ ១២០ខែ
  • ឥណទានមានអត្រាការប្រាក់៖ ៧% ក្នុងមួយឆ្នាំ

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់

៤. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានបទពិសោធន៍លើអាជីវកម្មដែលមានស្រាប់ និងមានដំណើរការល្អ
  • រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
  • ត្រូវមានទ្រព្យដាក់ធានាបំណុល អាចជាអចលនវត្ថុ លិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើ ឬទទួលយកការធានាឥណទានដោយសាជីវកម្មធានាឥណទានកម្ពុជា(CGCC​) ករណីមិនមានទ្រព្យធានាឥណទាន
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។
  • ត្រូវធានាថាសកម្មភាពអាជីវកម្ម មិនមានប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន និងសង្គម

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកកម្ម (ACSEP)
  • មានការបណ្ដុះបណ្ដាលបច្ចេកទេស ឬសិក្ខាសាលាផ្សេងៗ តាមការរៀបចំរបស់គម្រោង
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អតិថិជនគោលដៅ ជារោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកិនច្នៃស្រូវ-អង្ករ និងនាំចេញអង្ករ, មជ្ឍមណ្ឌលប្រមូលទិញស្រូវ-អង្ករ ព្រមទាំងអ្នកប្រមូលទិញ ឬម្ចាស់ឃ្លាំង-ឡសម្ងួតស្រូវ-អង្ករផ្សេងៗទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវតាមតម្លៃទីផ្សារ និង/ឬតាមតម្លៃកំណត់សមស្របមួយ ។

២.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ឥណទានជាទុនបង្វិលអាចផ្ដល់រហូតដល់ ៨០% នៃសន្និធិស្រូវ-អង្ករ ដែលមានក្នុងឃ្លាំង (ជាឥណទាន ដាក់សន្និធិស្រូវ-អង្ករ ជាទ្រព្យធានាបំណុល)
  • ឥណទានមានរយៈពេល៖ មិនលើសពី ៦ខែ
  • ឥណទានមានអត្រាការប្រាក់៖ ៤% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់ដុល្លារអាម៉េរិក និង/ឬប្រាក់រៀល

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមត្រូវបង់សងនៅចុងវគ្គ ឬចុងគ្រា

៤. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានបទពិសោធន៍លើអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អ
  • ម្ចាស់អាជីវកម្ម ជានីតិបុគ្គល និងជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់
  • ត្រូវសន្និធិស្រូវ-អង្ករ ស្ថិតនៅក្នុងឃ្លាំង ដើម្បីដាក់ធានាបំណុលដែលបានស្នើសុំ
  • ត្រូវមានឃ្លាំងស្ដុកស្រូវ-អង្ករ អាចធានាស្ដុកបានយ៉ាងតិច ៣.០០០ តោន និងឡសម្ងួតស្រូវអាចសម្ងួតបានយ៉ាងតិច ៥០ តោន ក្នុងមួយថ្ងៃ ដោយមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ
  • មានការតភ្ជាប់បណ្ដាញជាមួយកសិករ ឬសហគមន៍កសិកម្ម សម្រាប់ប្រមូលទិញស្រូវ តាមតម្លៃសមស្រប
  • លិខិតគតិយុត្តផ្សេងៗទៀត គាំទ្រដល់អាជីវកម្ម (ករណីមានការតម្រូវ)
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មិនតម្រូវឱ្យមានទ្រព្យធានាបំណុល ជាអចលនវត្ថុ (ផ្ទះ-ដី…)
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អតិថិជនគោលដៅ ជាសហគ្រិនស្ដ្រី ដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម និងមានលក្ខណៈវិនិច្ឆ័យចំនួន ០២ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួន ០៤ ដូចខាងក្រោម ៖

  • ម្ចាស់អាជីវកម្ម ឬអ្នកតំណាងម្ចាស់អាជីវកម្មជាស្ដ្រី (តាមរយៈការចុះបញ្ជីអាជីវកម្ម)
  • ភាគហ៊ុនិកជាស្ដ្រីភាគច្រើន
  • អាជីវកម្មមានបុគ្គលិកបម្រើការងារជាស្ដ្រីភាគច្រើន
  • សមាជិកក្រុមប្រឹក្សាភិបាល ឬគណៈគ្រប់គ្រងមានសមាជិកជាស្ដ្រីភាគច្រើន

២.​តើអ្វីទៅជាឥណទានទុនបង្វិល និងឥណទានទុនវិនិយោគ ?

  • ឥណទានទុនបង្វិល គឺសំដៅទៅលើការប្រើប្រាស់ទុនសម្រាប់ការផ្គតផ្គង់ធាតុចូលកសិកម្ម ការដាំដុះ​ ការចិញ្ចឹមសត្វ វារីប្បកម្ម ការប្រមូលទិញ ប្រតិបត្តិការស្ដុកទុក សម្ងួត កែច្នៃ វេចខ្ចប់ និង/ឬនាំចេញផលិតផលកសិកម្ម ដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ។
  • ឥណទានទុនវិនិយោគ គឺសំដៅទៅលើការប្រើប្រាស់ទុនវិនិយោគឧបករណ៍បរិក្ខា គ្រឿងចក្រធុនធ្ងន់ ការសាងសង់រោងចក្រ/អគារផលិតកម្ម ការពង្រីកសមត្ថភាពឃ្លាំងស្ដុក និងការដំឡើងបច្ចេកវិទ្យា គាំទ្រដល់សកម្មភាពអាជីវកម្មដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ។

២.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ឥណទានជាទុនបង្វិល ឬទុនវិនិយោគ ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • ឥណទានជាទុនបង្វិលមានរយៈពេល៖ រហូតដល់ ៣ ឆ្នាំ
  • ឥណទានជាទុនវិនិយោគមានរយៈពេល៖ រហូតដល់ ៧ ឆ្នាំ
  • ឥណទានមានអត្រាការប្រាក់៖ ៧-៩% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់ដុល្លារអាម៉េរិក និង/ឬប្រាក់រៀល

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់

៤. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួន ០៤ ដូចខាងក្រោម ៖
  • ម្ចាស់អាជីវកម្ម ឬអ្នកតំណាងម្ចាស់អាជីវកម្មជាស្ដ្រី (តាមរយៈការចុះបញ្ជីអាជីវកម្ម)
  • ភាគហ៊ុនិកជាស្ដ្រីភាគច្រើន
  • អាជីវកម្មមានបុគ្គលិកបម្រើការងារជាស្ដ្រីភាគច្រើន
  • សមាជិកក្រុមប្រឹក្សាភិបាល ឬគណៈគ្រប់គ្រងមានសមាជិកជាស្ដ្រីភាគច្រើន
  • ត្រូវមានបទពិសោធន៍លើអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អ
  • មានអចលនវត្ថុ(ដី-ផ្ទះ ឬអគារ) លិខិតធានារ៉ាប់រង សម្រាប់ប្រើជាទ្រព្យធានាបំណុល
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • អាចទទួលបានការអនុគ្រោះបង់សងប្រាក់ដើម រយៈពេល២ឆ្នាំ (ទុនវិនិយោគ)
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

. តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន ?

អតិថិជនជា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (Agriculture Value Chain Actor) និងបម្រើដល់សេដ្ឋកិច្ចសង្គម ហើយសកម្មភាពអាជីវកម្មត្រូវតែរួមចំណែកដល់ការការពារបរិស្ថាន និងសង្គមដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព។

. ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ឥណទានរយៈពេលខ្លី (ទុនបង្វិល)
  • ទំហំឥណទាន៖ ពី ៥០០ ដល់ ១០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • រយៈពេល៖ រហូតដល់ ១២ខែ
  • អត្រាការប្រាក់៖ ៦% ទៅ ៧,៥% ប្រចាំឆ្នាំ
  • ឥណទានរយៈពេលវែង (ទុនវិនិយោគ)
  • ទំហំឥណទាន៖ ពី ៥០០ ដល់ ២០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
  • រយៈពេល៖ រហូតដល់ ៨៤ខែ
  • អត្រាការប្រាក់៖​ ៦,៥% ទៅ ៧,៥% ប្រចាំឆ្នាំ

. តើឥណទានបៃតងមានជម្រើសនៃការបង់សងប្រាក់បែបណា?

  • ការប្រាក់ត្រូវបង់សងត្រលប់ជារៀងរាល់ខែ
  • ប្រាក់ដើមអាចទូទាត់ជារៀងរាល់ខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ដោយផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន។

. តើអតិថិជនត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបស្នើសុំឥណទានបៃតងនេះបាន?

  • ជាអាជីវកម្មដែលមានស្រាប់ និងមានដំណើរការល្អយ៉ាងតិច ១ឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ (សម្រាប់អតិថិជនជានីតិបុគ្គល)
  • ត្រូវមានលទ្ធភាពបង់សងប្រាក់

. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • អាចបង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ការសងត្រលប់មានភាពបត់បែន តាមលំហូរសាច់ប្រាក់របស់អតិថិជន
  • ឥណទានអាចប្រើប្រាស់សម្រាប់គោលដៅផ្លាស់ប្តូរទម្រង់អាជីវកម្មពីបែបប្រពៃណីទៅជាអាជីវកម្មដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយនិរន្តរភាព
  • ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។

  • ទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេ.អ.ឌី.ប៊ី)មានអាសយដ្ឋានអាគារលេខៈ១៦៨ ផ្លូវបេតុង លេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
  • ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេ.អ.ឌី.ប៊ី) មានសាខាខេត្តបាត់ដំបង និងមានការិយាល័យចល័ត ក្នុង​ខេត្តមួយចំនួនដូចជា៖ ខេត្តបន្ទាយមានជ័យ,ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តពោធិ៍សាត់,ខេត្តកំពង់ឆ្នាំង,ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តតាកែវ,ខេត្តក្រចេះ និងមាន​វិសាល​ភាពផ្ដល់សេវាឥណទាន​ដល់​គ្រប់ទីកន្លែង ។

  • អាចសាកសួរព័ត៌មាននៅទីស្នាក់ការកណ្តាល ឬតាមរយៈការិយាល័យតំណាងរបស់ អេ.អ.ឌី.ប៊ី ដែល​នៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទមានដូចខាងក្រោម៖
  • ទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញ លេខទូរសព្ទៈ ​​០២៣​​​ ២២០ ៨១០ / ០១៦ ៨៤០ ៥០៥ / ០១០ ៥៩៩ ៣៥៤ / ០៦៩ ៩១៤ ២៤៨ / ០១២ ៥៧៨ ៤៨៨ ។
  • សាខាខេត្តបាត់ដំបង ស្ថិតនៅផ្ទះលេខ AAA០១ អឺ០អឺ១&អឺ២ ផ្លូវជាតិលេខ៥ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង លេខទូរសព្ទៈ ០១៧ ៧១៥ ៤៥៦/០៩៧ ៩៥២ ២៣៤៥
  • ការិយាល័យតំណាងខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លេខទូរសព្ទៈ ០១២ ២៨៤ ៥៦៦ / ០៩៧ ៣២៨ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តឧត្តរមានជ័យ ស្ថិតនៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ លេខទូរសព្ទៈ ០៩៥ ៧១៥ ៤៥៦ / ០៩៧ ៣២៦ ២៣​ ៤៥
  • ការិយាល័យតំណាងខេត្តសៀមរាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លេខទូរសព្ទៈ ០១២ ២០១ ៤៥៦
  • ការិយាល័យតំណាងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង លេខទូរសព្ទៈ ០៩៩ ៧២២ ៤៥៦ / ០៩៧ ៣២០ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តរតនគីរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី លេខទូរសព្ទៈ ០១១ ៧៣៣ ៤៥៦
  • ការិយាល័យតំណាងខេត្តព្រះវិហារ ស្ថិតនៅផ្លូវ A10 ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ លេខទូរសព្ទៈ ០៨៥ ៣១៥ ៤៥៦ / ០៩៧ ៣០២ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទៈ ០៨៥ ២០៥ ៤៥៦ / ០៩៧ ៣០៣ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តកំពង់ចាម ស្ថិតនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម លេខទូរសព្ទៈ ០៨៥ ២០៥ ៤៥៦ / ០៩៧ ៣០៣ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ លេខទូរស័ព្ទៈ ០១១ ៩៩៤ ៥៦៦ / ០៩៧ ៩៥៩ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តពោធិ៍សាត់ ស្ថិតនៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់លេខទូរសព្ទៈ ០៩៩ ២១២ ៤៥៦ / ០៩៧ ៣២៩ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លេខទូរសព្ទៈ ០១១ ២១៤ ៤៥៦
  • ការិយាល័យតំណាងខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លេខ ទូរសព្ទៈ ០១១ ៨៦៧ ៤៥៦
  • ការិយាល័យតំណាងខេត្តព្រៃវែង ស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង  លេខទូរសព្ទៈ ០៩២ ៧២២ ៤៥៦ / ០៩៧ ៣២៧ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តស្វាយរៀង ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀងលេខទូរសព្ទៈ ០១១ ៦៦៧ ៤៥៦
  • ការិយាល័យតំណាងខេត្តតាកែវ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ លេខទូរសព្ទៈ០៩៩ ៧១៥ ៤៥៦ / ០៩៧ ៣២២ ២៣ ៤៥
  • ការិយាល័យតំណាងខេត្តក្រចេះ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ លេខទូរសព្ទៈ ០១២ ២៤១ ៤៥៦