ព័ត៌មានថ្មីៗ
វគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB
20 សីហា 2024នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅការិយាល័យកណ្តាលរបស់ធនាគារ ARDB បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB ដែលបំពេញការងារពាក់ព័ន្ធនឹងគម្រោងធានាឥណទាន និងកិច្ចសហប្រតិបត្តិការជាមួយ CGCC នេះ សរុបប្រមាណជា ៦១នាក់ (រួមទាំងបុគ្គលិកតាមខេត្ត ដែលចូលរួមតាមអនឡាញ)។ វគ្គបណ្ដុះបណ្ដាលនេះឧទ្ទេសនាមដោយមន្រ្តីជំនាញមកពី CGCC រៀបចំឡើងក្នុងគោលបំណងធានាបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងធនាគារ ARDB និង CGCC ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងធានាឥណទាន ចុះកាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតទៅលើចំណុចសំខាន់ៗ រួមមាន ស្វែងយល់ស្ដីអំពី CGCC និងការធានាឥណទាន, គម្រោងធានាឥណទានរបស់ CGCC, វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សា
19 សីហា 2024ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និង ពិភាក្សាបន្តលើផែនទីបង្ហាញផ្លូវ សំរាប់រយៈពេល ១០ឆ្នាំ របស់ធនាគារ ARDB ២០២៤ -២០៣៣ និងរបៀបវារៈផ្សេងៗទៀត ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ ១៥កើត ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំប្រជុំក្រុមការងារ
16 សីហា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំប្រជុំក្រុមការងារ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្ដាលរបស់ធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom
15 សីហា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បានផ្តោតលើ៖ ការត្រៀមដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបាន ភ្ជាប់កញ្ចប់អត្ថប្រយោជន៍ ដែលបណ្ដាក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធបានរៀបចំក្នុងកិច្ចគាំទ្រ និងការលើកទឹកចិត្ត, ការត្រៀមរៀបចំរបាយការណ៏វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្ដមបណ្ឌិត កៅ ថាច មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
14 សីហា 2024នៅរសៀល ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ធនាគារ ARDB បានអញ្ជើញចុះអនុស្សារណៈរួមគា្ន និង សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក APRACA
9 សីហា 2024សៀមរាប៖នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មARDB បានអញ្ជើញចុះអនុស្សារណៈរួមគា្ន និង សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក APRACA។ អត្ថប្រយោជន៍ នៃការចុះអនុស្សារណៈ ដែលធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នឹងទទួលបានគឺ ស្របទៅតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ហើយមជ្ឈមណ្ឌលឧត្តមភាពដែល ARDBជាសមាជិក នៅក្នុងស្ថាប័នសមាជិក APRACAនេះ នឹងផ្តល់បន្ថែមសម្រាប់ការពង្រឹងសមត្ថភាពរបស់បុគ្គលិកក្នុងការរៀបចំយន្តការក្នុងការផ្តល់ហិរញ្ញប្បទានជនបទ ពង្រឹងជំនាញបច្ចេកទេស និងរួមចំណែកក្នុងការកសាងមុខមាត់ និងកិត្យានុភាពរបស់ខ្លួន។ មជ្ឈមណ្ឌលឧត្តមភាព នឹងពង្រឹងសមត្ថភាពរបស់ APRACA បន្ថែមទៀតក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុជនបទ ការច្នៃប្រឌិត និងការរចនាគំរូហិរញ្ញវត្ថុជនបទប្រកបដោយភាពច្នៃប្រឌិត។ ជាងនេះទៅទៀត ក្នុងនាមជាសមាជិករបស់ APRACA ធនាគារអភិវឌ្ឍន៍ជនបទនិង កសិកម្ម នឹងទទួលអត្ថប្រយោជន៍នៃការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹង និងបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានជនបទ ក្នុងវិស័យកសិកម្មពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ដែលរៀបចំដោយ សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក (APRACA)ជាមួយធនាគារជាតិនៃកម្ពុជា
8 សីហា 2024នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ធនាគារ ARDB ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ដែលរៀបចំដោយ សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក (APRACA)ជាមួយធនាគារជាតិនៃកម្ពុជា ។ កិច្ចប្រជុំបានផ្តោតលើការគាំទ្រឥណទានដល់គ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ដោយបានជជែកពិភាក្សាលើចំណុចសំខាន់ៗ ផ្តោតលើគោលនយោបាយជំរុញការផ្តល់ហិរញ្ញប្បទាន និងគម្លាតដែលមិនឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍន៍ ដែលសម្របសម្រួលដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង បន្ទាប់មកផ្តោតលើបទពិសោធន៍ដែលល្អៗក្នុងការផ្តល់ហិរញ្ញប្បទាន។ កិច្ចពិភាក្សារខាងលើចូលរួមដោយវាគ្មិនតំណាងធនាគារគោលនយោបាយមកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិករួមមាន ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន បង់ក្លាដេស អ៊ីរ៉ង និងធនាគារBAAC នៃប្រទេសថៃឡង់ ។ នារសៀលថ្ងៃដដែលក៏មានកម្មវិធីចុះអនុស្សារណៈរួមគា្នរវាង ARDB និង APRACA ផងដែរ។
ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនារគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ
5 សីហា 2024ថ្ងៃទី៥ សីហា ២០២៤ នៅការិយាល័យកណ្តាលធនាគារ ARDB ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនារគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ។ ប្រកបដោយទឹកមុខរីករាយ មោទកភាព បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារបានបង្ហាញពីចិត្តបេះដូងរួបរួមគ្នា សាមគ្គីភាព និងគាំទ្រជាឯកច្ឆនលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងផ្តល់ផលនូវប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ច និងប្រជាជនកម្ពុជា។
នៅទីស្នាក់ការកណ្តាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៤
30 កក្កដា 2024កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB ដើម្បីពង្រឹងស្មារតីនៃការបំពេញការងាររបស់បុគ្គលិក និងបញ្ជ្រាបឱ្យកាន់តែច្បាស់អំពីទិសដៅរួមរបស់ស្ថាប័ន ក្នុងគោលបំណងឱ្យបុគ្គលិករៀបចំផែនការសកម្មភាពរបស់ខ្លួនស្របជាមួយទិសដៅរបស់ស្ថាប័ន។
ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាត ឯកឧត្ដមបណ្ឌិត កៅ ថាច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
30 កក្កដា 2024នៅព្រឹក ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសនោះ ឯកឧត្ដម មានប្រសាសន៍លើកឡើងអំពីគម្រោងពាក់ព័ន្ធមួយចំនួន សម្រាប់ធនាគារ ARDB អាចចូលរួមសហការនាពេលខាងមុខ។