ព័ត៌មានថ្មីៗ
បុគ្គលិកស្នាក់ការកណ្តាល និងការិយាល័យចល័តខេត្តកំពង់ចាមបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម របស់ធនាគារនៅក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីប្បកម្មថ្នាក់តំបន់
26 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បុគ្គលិកស្នាក់ការកណ្តាល និងការិយាល័យចល័តខេត្តកំពង់ចាមបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម របស់ធនាគារនៅក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីប្បកម្មថ្នាក់តំបន់ ដែលប្រារព្ធឡើងនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ កម្មវិធីនេះរៀបចំសហការដោយ គម្រោងហាវែស, សមាគមវារីប្បករ, គម្រោងខាស់ ដែលមានអ្នកចូលរួមមកពីក្រសួងស្ថាប័ន ភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សមាគម និងសហគមន៍សរុបប្រមាណ ១៥០ នាក់។ កិច្ចសន្ទនាបានផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន៖ បង្ហាញពីបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសនៅក្នុងវិស័យទីផ្សារ ជលផល និងវារីវប្បកម្ម ដល់ភាគណីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដូចជា អ្នកចិញ្ចឹមត្រី ទីតាំងប្រមូលផ្ដុំ អ្នកកែច្នៃ ដើម្បី ពង្រឹងគុណភាពត្រីខ្មែរអោយមានឧត្ដមភាពទីផ្សារ និងការធ្វើផែនការពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ត្រីក្នុងស្រុក និងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃធនាគារ ARDB ដើម្បីពិភាក្សា និងតម្រង់ទិសនៃការអនុវត្តការ ព្រមទាំងវិធីសាស្រ្តក្នុងការវាយតម្លៃសម្រាប់ការលើកទឹកចិត្ត
26 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃធនាគារ ARDB ដើម្បីពិភាក្សា និងតម្រង់ទិសនៃការអនុវត្តការ ព្រមទាំងវិធីសាស្រ្តក្នុងការវាយតម្លៃសម្រាប់ការលើកទឹកចិត្ត នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយ លោកបណ្ឌិត Prasun Kumar Dar, អគ្គលេខាធិការ នៃ Asia Pacific Rural and Agricultural Credit Association (APRACA)
26 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការីនៃធនាគារ ARDB បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយ លោកបណ្ឌិត Prasun Kumar Dar, អគ្គលេខាធិការ នៃ Asia Pacific Rural and Agricultural Credit Association (APRACA) និងពិភាក្សាអំពីលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមនាពេលខាងមុខ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។ ក្នុងឱកាសនេះផងដែរ, លោកបណ្ឌិត Prasun ក៏បានប្រគល់សៀវភៅមួយក្បាលជូន ឯកឧត្តមបណ្ឌិត កៅ ថាច ដែលសៀវភៅនោះត្រូវបានសរសេរដោយលោកបណ្ឌិត Prasun ផ្ទាល់ នឹងផ្តោតសំខាន់ទៅលើ ការផ្តល់ហិរញ្ញប្បទានបៃតង ជាសកល។
ARDB set to host ADFIAP annual meetings this May
26 មីនា 2024Farmers plant strains of rice at the Cambodian Agricultural Research and Development Institute (CARDI) in Dangkor in January 2023. Cambodia is set to host the 47th Association of Development Financing Institutions (DFIs) in Asia and the Pacific’s (ADFIAP) annual meetings from May 15-17, which will bring together delegates from approximately 41 countries to exchange knowledge […]
ឯកឧត្តម បាន លឹម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ
25 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីឆ្លើយតប និងសម្រេចបាននូវផែនការអាជីវកម្មបីឆ្នាំរំកិល ២០២៤-២០២៦ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម បាន លឹម បានដឹកនាំសហការីដើម្បីជួបពិភាក្សាជាមួយ សមាគមធនាគារកម្ពុជា (Association of Banks in Cambodia) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association)
25 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ (ARDB) បានដឹកនាំសហការីដើម្បីជួបពិភាក្សាជាមួយ សមាគមធនាគារកម្ពុជា (Association of Banks in Cambodia) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association) ក្នុងគោលដៅសហការលើអញ្ជើញសមាជិកក្នុងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧ (47th ADFIAP Annual Meetings) ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងការស្តាប់បទបង្ហាញ និងធ្វើការវាយតម្លៃលើ “របាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០១៩-២០២៨
21 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងការស្តាប់បទបង្ហាញ និងធ្វើការវាយតម្លៃលើ “របាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០១៩-២០២៨ របស់ធនាគារ ARDB” ដែលធ្វើបទបង្ហាញដោយទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានរៀបចំឡើងនាចុងឆ្នាំ២០១៨ និងបានកំណត់នូវដំណើរឆ្ពោះទៅមុខ (Milestones) របស់ធនាគារ ARDB ជា បី ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលបរិវត្តកម្ម (Transformation Phase), ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), និងដំណាក់កាលចីរភាព (Sustainable Phase)។ ជាការកត់សម្គាល់បឋម, គិតមកត្រឹមបច្ចុប្បន្ន ធនាគារ ARDB សម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនទីចង្អុលផ្លូវ និងកំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ។
កិច្ចប្រជុំរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើការពិនិត្យវឌ្ឍភាពនៃការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា
21 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានដឹកនាំសហការីប្រជុំជាមួយលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យវឌ្ឍភាពនៃការរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់មួយ ក្រោមប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព” ដែលគ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម
20 មីនា 2024ទីស្នាក់ការកណ្ដាល ARDB៖ នៅព្រឹក ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងជូនសៀវភៅវចនានុក្រមពុទ្ធសាសនា សម្រាប់ ឯកឧត្ដមបណ្ឌិត ចែកជូនជាអំណោយតាមវត្តអារាមនានា ទុកសិក្សាស្រាវជ្រាវអក្សរសាស្រ្តខ្មែរបន្ថែម។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច ដែលតែងតែបានជួយឧបត្ថម្ភ និងបន្តឧបត្ថម្ភ ដល់ការបោះពុម្ពផ្សាយនូវសៀវភៅជាច្រើននាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB
18 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងរបៀបវារៈចំនួន ២ រួមមាន (១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ (២) ការផ្តល់អនុសាសន៍សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧ នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ជាលទ្ធផល, ឯកឧត្តមបណ្ឌិត បានផ្តល់ការណែនាំបន្ថែមអំពីយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងជំរុញនូវស្មារតីបុរេសកម្មនឹងការងារដែលកំពុងអនុវត្ត ពិសេសការផ្តល់ហិរញ្ញប្បទានបៃតង និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃក្នុងការត្រៀមខ្លួនសម្រាប់ ការធ្វើជាម្ចាស់ផ្ទះលើការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ សមាគមគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៤៧។