ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះពិនិត្យមេីលការដាំដុះបន្លែនៅ ឃុំជ័យធំ
9 មីនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណេីរដោយក្រុមការងារបានចុះពិនិត្យមេីលការដាំដុះបន្លែ និងការចិញ្ចឹមត្រី នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានលេីកទឹកចិត្តដល់អ្នកចូលរួមអោយស្វែងយល់អំពីបច្ចេកទេសក្នុងការដាំដុះបន្លែ និងបច្ចេកទេសក្នុងការចិញ្ចឹមត្រីផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះពិនិត្យមេីលការប្រមូលផលស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល
9 មីនា 2024នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះពិនិត្យមេីលការប្រមូលផលស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានលេីកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់អោយមានការគិតគូរផងដែរទៅលេីថ្លៃដេីមនៃការផលិតស្រូវ ដេីម្បីអោយដឹងច្បាស់ថានៅពេលប្រមូលផលរួចរាល់ កសិករនឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។ បេីកសិករធ្វេីស្រែទៅលេីប្រភេទពូជដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបេីកសិករជ្រេីសរេីសពូជដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតាបានផលពី ៧ ទៅ ៨ តោន កសិករក៏ទទួលបានប្រាក់ចំណេញច្រេីនតាមនោះផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពត បានចូលរួមរៀបចំ វេទិកាស្តីពី “ពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោមខ្សែច្រវាក់តម្លៃមាន់ស្រែ”
7 មីនា 2024ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពត បានចូលរួមរៀបចំ វេទិកាស្តីពី “ពហុភាគីអ្នកពាក់ព័ន្ធកម្រិតចង្កោមខ្សែច្រវាក់តម្លៃមាន់ស្រែ” នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ វេទិកានេះ មានសមាសភាពចូលរួមពី តំណាងក្រុមផលិតចំនួន ០៤ ក្រុម អ្នកប្រមូលទិញមាន់ មន្រ្តីបង្គោល VCI BCF, ក្រុមហ៊ុនGIC ធនាគារARDB និងអជ្ញាធរភូមិ។ វេទិកានេះសម្រេចបាននូវលទ្ធផលដូចជា: បង្ហាញពីគោលបំណងនៃកិច្ចប្រជុំ រៀបចំផែនការផលិតកម្ម ផែនការទីផ្សារ ការទិញធាតុចូលកសិកម្មរួមគ្នា ការប្រើប្រាស់បច្ចេកទេសចិញ្ចឹម ការពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ក្រុមផលិតមាន់ស្រែ ជាមួយឈ្មួញប្រមូលទិញ។ ការផ្សព្វផ្សាយឥណទានរបស់ធនាគារARDB បានសម្របសម្រួលបន្តកិច្ចសន្យាទិញលក់មាន់ស្រែចំនួន០៤ កិច្ចសន្យា រវាងអ្នកប្រមូលទិញក្នុងតំបន់.
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ (38th Meeting of the Board) របស់មូលនិធិអាកាសធាតុបៃតង (GCF)
7 មីនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ របស់មូលនិធិអាកាសធាតុបៃតង (GCF) តាមការអញ្ជើញរបស់ GCF ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីកាលី (Kigali Convention Centre) នៃសាធារណរដ្ឋរវ៉ាន់ដា (Republic of Rwanda)។ គោលបំណងចម្បងនៃការចូលរួមសន្និបាតនេះ គឺពាក់ព័ន្ធនឹងសំណើមូលនិធិចំនួន ១០០លានដុល្លារអាមេរិកសម្រាប់ការអនុវត្តកម្មវិធីថ្នាក់ជាតិដែលកំណត់ឈ្មោះថា “គ្រឹះស្ថានហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodian Climate Financing Facility, CCFF)” សំដៅទ្រទ្រង់ដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងរបស់កម្ពុជា។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងសិក្ខាសាលាស្តីពី “ឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា”
29 កុម្ភៈ 2024ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពី “ឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា” ដែលបានរៀបចំឡើងនៅ ដឹព្រេមៀសេនធ័រ សែនសុខ ក្រោមអធិបតីភាពចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអ្នកចូលរួមប្រមាណជិត៧០០នាក់មកពីតំណាង រោងចក្រផលិតចំណីសត្វ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណី, ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំសត្វ, ក្រុមហ៊ុនលក់ឧបករណ៍បម្រើនៅក្នុងវិស័យចិញ្ចឹមសត្វ, អ្នកកែច្នៃ, អ្នកលក់សាច់, ស្ថាប័នផ្នែកអប់រំវិទ្យាសាស្ត្រសត្វ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធច្រើនផ្សេងទៀត។ ក្នុងឱកាសនេះផងដែរ ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីការផ្តល់ឥណទាន គាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មសត្វ ហើយធនាគារ ARDB នៅតែបន្តផ្តល់ហិរញ្ញប្បទានទៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២៤”
29 កុម្ភៈ 2024ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២៤” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំគិរីរម្យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះបានដឹកនាំសម្របសម្រួលដោយលោក ញឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានគ្រប់គ្រងគម្រោងAIMS ខេត្តកំពង់ស្ពឺ ដោយមានសមាសភាពចូលរួមពីអនុប្រធានមន្ទីរតំណាងប្រធានHub, អនុប្រធានHub និងក្រុមការងារ Hub, មន្ត្រីបង្គោល VCI, ARDB, GIC, BCFs។ កិច្ចប្រជុំបូកសរុបសមិទ្ធផលប្រចាំខែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះបានលេីកឡេីងដូចជា៖ ១) វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងដំណោះស្រាយ ២) ការផ្តល់នូវធាតុចូលល្អៗ សម្រាប់រៀបចំផែនការខែបន្ទាប់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមកិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពឆ្នាំ២០២៤ និងបង្ហាញពីផលិតផល និងសេវាកម្ម
28 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB មន្ត្រីធនាគារបានចូលរួមកិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាពឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំឡើងដោយ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូដើម្បីជីវភាពវិស័យកសិកម្មកម្ពុជា ដែលប្រព្រឹត្តិទៅនៅ CAMBODIANA Hotel នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួងស្ថាប័នភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ក្នុងក្រុមហ៊ុន និងសហគមន៍កសិកម្ម សរុបប្រមាណជាង២០០នាក់។
បុគ្គលិកស្នាក់ការកណ្តាលរបស់ធនាគារ ARDB បានសហការជាមួយ បុគ្គលិកធនាគារ ARDB សាខាខេត្តបាត់ដំបង ចូលរួមកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់
28 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកធនាគារ ARDB ស្នាក់ការកណ្តាល និងសាខាខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំ ក្រោមប្រធានបទ “កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។ វេទិការនេះ មានគោលបំណង: ១) ចូលរួមពិភាក្សាបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធដេីម្បីជំរុញអាជីវកម្មវារីវប្បកម្មនៅកម្ពុជា។ ២) កសាងបណ្តាញទំនាក់ទំនង និងរៀបចំផែនការពង្រឹង និងពង្រីកអាជីវកម្មវារីវប្បកម្មដេីម្បីឈានឆ្ពោះទៅទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់។ ជាលទ្ធផល កម្មវិធីកិច្ចសន្ទនានេះបានផ្តល់នូវចំណេះដឹង និង ដំណោះស្រាយដែលបានស្នើឡើងសម្រាប់វិស័យវារីវប្បកម្មដូចជា: ១) ដំណោះស្រាយនៅក្នុងផ្នែកផលិតកម្ម ២) ដំណោះស្រាយជួយដល់ការកែច្នៃ ៣) ដំណោះស្រាយ ផ្នែកទីផ្សារ និងហិរញ្ញវត្ថុ ៤) ដំណោះស្រាយ ផ្នែកបរិស្ថាន
ឯកឧត្ដមបណ្ឌិត កៅ ថាច រួមជាមួយសហការីចុះពិនិត្យមេីលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ
22 កុម្ភៈ 2024ខេត្តព្រៃវែង៖ ព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការីចុះពិនិត្យមេីលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ ដែលស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គួររំឭកថាទីតាំងស្រូវគំរូនេះ ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ ដោយទាំងពីរលេីក គឺទទួលបានទិន្នផលជាង ៨តោន ក្នុងមួយហិចតាដូចគ្នា
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមទស្សនាផលិតក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ
16 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឆ្លៀតពេលវេលាអញ្ចើញចូលរួមទស្សនាផលិតផលក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតង និងអាហារ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នំា២០២៤ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរទសន្សាពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមទស្សនា និងសំណេះសំណាល ជាមួយស្តង់បន្លែសុវត្ថភាពដែលបានដាំដុះដោយប្រជាកសិករ និងសហគន៍កសិកម្ម, ស្តង់បង្ហាញពីការចិញ្ចឹមសត្វ, តង់បង្ហាញពីការកែច្នៃចំណីអាហារ ព្រមទាំងស្តង់ដាក់បង្ហាញអំពីផលិតផលស្រូវ-អង្ករកម្ពុជា ផងដែរ។ ក្នុងឱកាសនេះ ផងដែរ, ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរអំពីផលិតផល ដែលបានដាំដុះដោយប្រជាកសិករ និងបានបង្ហាញអំពីការបន្តគាំទ្រដល់ប្រជាកសិករ, សហគមន៍កសិកម្ម, និងសហគ្រាសកែច្នៃក្នុងវិស័យកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។