ព័ត៌មានថ្មីៗ

ឯកឧត្តម បាន លឹម បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)

16 កុម្ភៈ 2024

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដែលកិច្ចប្រជុំនេះ បានរៀបចំឡើងនៅអគារមជ្ឈមណ្ឌលធុរកិច្ច រាជធានីភ្នំពេញ។សូមគូសបញ្ជាក់ផងដែរ ក្នុងក្របខណ្ឌនៃគម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន ៦ រួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលគាំទ្រដល់សហគា្រសកសិធុរកិច្ច ,សហគមន៍កសិកម្ម ,សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រែ ទៅលើខ្សែច្រវាក់តម្លៃកសិកម្មចំនួន៥ រួមមាន៖ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ដែលក្នុងនោះមានធនាគារពីររួមមាន៖ធនាគារស្ថាបនា និងធនាគារ ADRB មានតួនាទីក្នុងការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ដើម្បីគាំទ្រដល់អាជីវកម្មរបស់តួរអង្គដែលពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្មខាងលើ។

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារ បង្ហាញពីផលិតផល និងសេវាកម្ម

16 កុម្ភៈ 2024

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម ARDB បានចូលរួមដាក់តាំងបង្ហាញផលិតផល​ និងសេវាកម្ម នៅក្នុងកម្មវិធី​ «ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ»ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦​ ដល់​ ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៤។ កម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ មានគោលបំណងសំខាន់ៗ​ដូចជា៖​ (​១)-ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត​ និងអភិវឌ្ឍន៍, (២)- តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗរបស់និស្សិតទៅកាន់សាធារណៈជន, (៣)-ការបង្កើតឱកាសដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ,(៤) ចូលរួម​ និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង​ និងអាហារនេះនឹងចាប់ផ្តើមបើកកម្មវិធីពិព័រណ៍នៅល្ងាចម៉ោង៥:០០នេះតទៅ៕

ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ បាន​ចុះ​ពិនិត្យ​មេីល​កសិដ្ឋាន​ជ័យ​ធំ​ ដែល​ជា​កសិករ​បន្លែ​សុវត្ថិភាព​គំរូ​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ធនាគារ​ ARDB

15 កុម្ភៈ 2024

ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​៖​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​មេីល​កសិដ្ឋាន​ជ័យ​ធំ​ ដែល​ជា​កសិករ​បន្លែ​សុវត្ថិភាព​គំរូ​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ធនាគារ​ ARDB ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​។ គួរបញ្ជាក់ថា​ កសិដ្ឋាន​នេះ​បាន​ និង​កំពុង​ពង្រីក​ការ​សង់​ផ្ទះ​សំណាញ់​បន្ថែម​ ក៏​ដូច​ជា​ការ​ចញ្ចឹម​ត្រី​ផង​ដែរ។

ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ និង​សិស្សានុសិស្ស​ ដែល​កំពុង​រៀន​វគ្គ​បំប៉ន​ត្រៀម​សម្រាប់​ការ​ប្រឡង​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤

15 កុម្ភៈ 2024

ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​៖​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ និង​សិស្សានុសិស្ស​ ដែល​កំពុង​រៀន​វគ្គ​បំប៉ន​ត្រៀម​សម្រាប់​ការ​ប្រឡង​ធម្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤​ នៅ​វិទ្យាល័យ​ហ៊ុនសែន​ខ្សាច់​កណ្ដាល​ និង​វិទ្យាល័យហ៊ុន​សែន​ ​រ៉ូតា​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ ក៏​បាន​ចុះ​ពិនិត្យ​តារាង​បាល់ទាត់​ដែល​កំពុង​សាង​សង់​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ និង​សប្បុរសជន​នានា។

បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក

15 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក របស់គម្រោង ACSEP នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ វេទិការនេះ មានគោលបំណង៖ រៀបចំ និងផ្សព្វផ្សាយ អំពីស្តង់ដាគោលការណ៍ណែនាំផ្សេងៗ លើការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (GHP/HACCP)។ ធ្វើឱ្យប្រសើឡើងនូវការយល់ដឹង និងបង្កើនសមត្ថភាពដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មអំពីការអនុវត្ត GMP, GHP/HACCP។ ចូលរួមគាំទ្រ និងបណ្តុះបណ្តាលដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រព្រឹត្តកម្ម ឧបករណ៍សម្ភារៈផ្សេងៗ រួមទាំងឃ្លាំងស្តុក។ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ និងយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ផ្សាភ្ជាប់ និងកសាងភាពជាដៃគូអាជីវកម្មបរិយាបន្នរវាង សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។ ផ្សព្វផ្សាយ អំពីការត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ តាមរយៈការវិភាគដោយមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា

បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ​ បានចូលរួម​ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣

15 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ​ បានចូលរួម​ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣​ នាថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ដែលប្រព្រឹត្តទៅនៅការិយាល័យសហគមន៍​ ភូមិត្រពាំងធំ​ ឃុំរនាម​ ស្រុកទ្រាំង​ ខេត្តតាកែវ។ វេទិការនេះ មានគោលបំណង​ដូចជា​: ១)​ បូកសរុបការងារដឹកនាំ​ និងគ្រប់គ្រងរបស់សហគមន៍កសិកម្មរយៈពេលពេញមួយឆ្នាំកន្លងមកជូនដល់សមាជិកសហគមន៍កសិកម្ម​ ២)​ ដេីម្បីរាយការណ៍អំពីដំណេីរការ​ និងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិកសហគមន៍កសិកម្ម​ ៣)​ ដេីម្បីសម្ពោធសមិទ្ធផលផ្សារសហគមន៍​ ឬកន្លែងប្រមូលផ្តុំលក់ដូរកសិផល​ កសិកម្ម​ ឬ​ ផលិតកម្ម​ និងការធ្វេីអាជីវកម្មរបស់សហគមន៍​ ៤)​ ដេីម្បីអនុម័តលេីផែនការណ៍សកម្មភាពប្រចាំឆ្នាំ​ ២០២៤​ ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤​ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតរបស់សហគមន៍កសិកម្ម។

ឯកឧត្តម ប៉ិច សានី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំនាយកដ្ឋានរបស់ធនាគារ ARDB ដោយមានការចូលរួម និងផ្តល់យោបល់បច្ចេកទេស ពីទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB

14 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំនាយកដ្ឋានរបស់ធនាគារ ARDB ដោយមានការចូលរួម និងផ្តល់យោបល់បច្ចេកទេស ពីទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB ដើម្បីពិភាក្សាលើការតាមដាន និងវាយតម្លៃការអនុវត្តផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ និងដើម្បីត្រៀមខ្លួនធ្វើបច្ចុប្បន្នភាពនៃផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ របស់ធនាគារ ARDB, នាព្រឹកថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB ។

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB

13 កុម្ភៈ 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB ដើម្បីកំណត់អាទិភាពសកម្មភាព និងរៀបចំជាផែនការសកម្មភាពលម្អិតរបស់ធនាគារ ARDB ដូចដែលបានកំណត់ក្នុងក្របខណ្ឌយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ជាលទ្ធផល, ធនាគារ ARDB បានកំណត់នូវអាទិភាពសកម្មភាព និងបានរៀបចំជាផែនការសកម្មភាពលម្អិត ពិសេសផ្តោតទៅលើ ការបង្កើតគម្រោងឥណទានទំហំតូចៗ ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបានចុះបញ្ជីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ អាចទទួលបានឥណទាន នាព្រឹកថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

8 កុម្ភៈ 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើកិច្ចសហការក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) មានទំហំវិនិយោគសរុបចំនួន ១០០ លានដុល្លារអាម៉េរិក ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល តំណាង ADB បានបង្ហាញពីចំណាប់អារម្មណ៍លើការចូលរួមសហហិរញ្ញប្បទាន (Co-Finance) ក្នុងការអនុវត្តគម្រោងនេះ និងចាប់ផ្តើមរៀបចំដំណើរការនីតិវិធីសម្រាប់ចូលរួមអនុវត្ត, នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ក្នុងឱកាសតែងតាំងជា​ ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា​ នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ

8 កុម្ភៈ 2024

ថ្នាក់ដឹកនាំ​ និង​បុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ (ARDB) សូមគោរពអបអរសាទរ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ ទទួលបន្ទុកជាអគ្គនាយកធនាគារ​ ARDB ក្នុងឱកាសតែងតាំងជា​ ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា​ នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ​