ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣
6 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣។ កិច្ចប្រជុំនេះ គឺមានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេចនាដើមឆ្នាំ ២០២៣ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម
6 កុម្ភៈ 2024ទីស្នាក់ការកណ្ដាល ARDB៖ នៅព្រឹក ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម នៅទីស្នាក់ការកណ្ដាលធនាគារ ARDB។ ក្នុងនោះលោកប្រធានសមាគមន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមបណ្ឌិត កៅ ថាច ដែលតែងតែជួយឧបត្ថម្ភដល់ការបោះពុម្ពផ្សាយនូវសៀវភៅជាច្រើននាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់សកម្មភាពរបស់សមាគមផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB លើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក
5 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB លើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។ កម្មវិធីហិរញ្ញប្បទាននេះ គឺជាវិធានការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជាទុនបង្វិលដល់អតិថិជនគោលដៅ។ សម្រាប់វិស័យស្រូវ-អង្ករ ហិរញ្ញប្បទានពិសេសនេះ មានគោលដៅផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ-ក្រុមហ៊ុននាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវ ដើម្បីរក្សាលំនឹង និងសិ្ថរភាពថ្លៃ សំដៅបង្កើនបរិមាណសន្និធិផ្តត់ផ្គង់ដល់ការកែច្នៃប្រើប្រាស់ក្នុងស្រុក សន្តិសុខស្បៀង និងការនាំចេញ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការីចុះត្រួតពិនិត្យការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វេីផ្ទះសំណាញ់
26 ធ្នូ 2023នាពេលរសៀល ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចុះត្រួតពិនិត្យការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វេីផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព នៅឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣
26 ធ្នូ 2023ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣ របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ របាយការណ៍វឌ្ឍនភាពនិងសមិទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤, សេចក្តីព្រាងផែនការអាជីវកម្ម ៣ឆ្នាំ រំកិល ឆ្នាំ២០២៤-២០២៦ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃអង្គារ ដប់បួនកើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំពីរ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨ និង ៣០នាទី ព្រឹក។
កិច្ចប្រជុំរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (Cambodia Livestock Raisers Association)
16 ធ្នូ 2023នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ ព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអនុញ្ញាតឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានលោក លី ឡាវីល ជាប្រធានក្រុមប្រឹក្សាភិបាល, លោក ប៊ុន ហៀង ជាអនុប្រធានក្រុមប្រឹក្សាភិបាល, លោក ស្រ៊ុន ពៅ ជាប្រធានសមាគមនិងសហការី។ ក្នុងជំនួបនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់លើ “ផលប៉ះពាល់ក្នុងវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា រួមមានការចិញ្ចឹមជ្រូក, គោ មាន់ និងការចិញ្ចឹមត្រី” ដែលបណ្តាលមកពីការនាំសាច់បង្កកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះអ្នកតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើសុំកិច្ចអន្តរាគមន៍ពី អេ អ ឌី ប៊ី ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើង។
អបអរសាទរខួប ២៥ឆ្នាំ របស់ធនាគារ ARDB
15 ធ្នូ 2023ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំ នៅសណ្ឋាគារហ្គាឌិនស៊ីធី នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមជាអធិបតីពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ឯកឧត្តមបណ្ឌិតសភារ្យទេសរដ្ឋមន្រ្តី អ៊ុក រាប៊ុន, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោកជំទាវ សោម គីមសួរ ព្រមទាំងឯកឧត្ដមលោកជំទាវក្រុមប្រឹក្សាភិបាល, អគ្គនាយករង,និងសហការីក្រុមគ្រួសារធនាគារ ARDB ប្រមាណចំនួន ៥០០នាក់។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានអាយុ ២៥ឆ្នាំហើយ ដែលបាននិងកំពុងបន្តកសាងនូវសមិទ្ធផលជាច្រើន ដោយបានបំពេញតួនាទីដំបូងជាធនាគារបោះដុំ ហើយបច្ចុប្បន្នត្រូវបានប្រែក្លាយ ជាធនាគារពាណិជ្ជដែលបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេស បានចូលរួមអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល, នីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់,ស្វាហាប់ និង ឈ្លាសវៃ […]
ឯកឧត្តម បាន លឹម អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations)
15 ធ្នូ 2023នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម ទទួលបន្ទុកជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations) ក្នុងលទ្ធភាពនៃការទទួលបាន និងប្រើប្រាស់ហិរញ្ញប្បទានអាកាសធាតុ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រុមការងារ SAFIN Asia Working Group ក្នុងគោលបំណងបង្កើតនូវវេទិកាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម (Farmers’ Organizations) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកផ្តល់មូលនិធិគាំទ្រ (ថ្នាក់សកល ថ្នាក់ជាតិ វិស័យសាធារណៈ និងឯកជន) ដោយផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយក្នុងការអនុវត្តហិរញ្ញប្បទានបៃតង។
ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបប្រជុំជាមួយតំណាងធនាគារ KDB (ដែលជាស្ថាប័នទទួលស្គាល់ដោយមូលនិធិអាកាសធាតុបៃតង, Accredited Entity) និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC)
15 ធ្នូ 2023នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងធនាគារ KDB (ដែលជាស្ថាប័នទទួលស្គាល់ដោយមូលនិធិអាកាសធាតុបៃតង, Accredited Entity) និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) ដើម្បីពិភាក្សាការងារជាជំហានបន្ទាប់ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) ដែលគម្រោងនេះទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កំពុងយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានបៃតងដល់ប្រជាពលរដ្ឋ
14 ធ្នូ 2023ថ្លែងនៅក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤កាលពីថ្ងៃទី១២ខែធ្នូនេះ ថ្នាក់ដឹកនាំកំពូលនៃធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មផលិតផលរបស់ធនាគារដើម្បីឱ្យស្របទៅនិងខ្សែស្រវាក់ផលិតកម្ម ជាពិសេសបានជំរុញឱ្យមានការផ្តល់ឥណទានបៃតងឱ្យបានច្រើន។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម មានប្រសាសន៍ថា «យើងត្រូវធ្វើយ៉ាងណា ធ្វើពិពិធកម្មផលិតផលរបស់យើងទៅតាមខ្សែច្រវាក់ ផលិតកម្ម កសិកម្មបន្ថែមទៀត ពិសេសយើងត្រូវជំរុញការផ្តល់ឥណទានបៃតងឱ្យបានច្រើន ដើម្បីដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោករបស់យើង បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង។តាមរយៈឥណទានបៃតងនេះ ខ្ញុំសង្ឃឹមថានឹងទាក់ទាញប្រភពទុនផ្សេងទៀតចូលមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់ជូនអតិថិជនរបស់យើងដែលជាប្រជាកសិករថែមទៀត»។ ដើម្បីឱ្យប្រទេសកម្ពុជាដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោក បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង, ឯកឧតម្ត ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤ សម្រាប់នៅឆ្នំានេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកយកប្រធានបទ ជំរុញហិរញ្ញប្បទានបៃតងដើម្បីការអភិវឌ្ឍប្រកបទៅដោយចីរភាព គឺជាប្រធានបទមួយដែលបណ្តាប្រទេសនៅទូទំាងសកលលោកបាននិងកំពុងយកចិត្តទុកដាក់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាទៅនិងប្រធានបទនេះប្រកបទៅដោយប្រសិទ្ធភាព។ ឯកឧតម្ត សង្កត់ធ្ងន់ថា«នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លំាងពីបម្រែបម្រួលអាកាសធាតុ ដោយហេតុថាប្រជាជនកម្ពុជាភាគច្រើនបានប្រកបរបរចិញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ»។