ព័ត៌មានថ្មីៗ
សំពៀតឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានកើនឡើងដល់៤២៣លានដុល្លារនៅត្រឹមឆ្នំា២០២៣
14 ធ្នូ 2023នៅក្នុងដំណើរប្រតិបត្តិការក្នុងរយៈពេល២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ចាប់ពីឆ្នំា១៩៩៨រហូតដល់ឆ្នំា២០២៣នេះ សង្កេតឃើញថាសំពៀតឥណទានរបស់ធនាគារបានកើនឡើងពី៥២ម៉ឺនដុល្លារ ទៅដល់៤២៣លានដុល្លារអាមេរិកនៅឆ្នំា២០២៣។ ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថាសំពៀតឥណទានបានចាប់ផ្តើមពី ០,៥២លានដុល្លារអាមេរិកនៅឆ្នំា១៩៩៨ បានកើនទៅដល់ប្រមាណជា ៤២៣លានដុល្លារអាមេរិកនៅឆ្នំា២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ២៨%ក្នុងមួយឆ្នំា ហើយការកើនឡើងនូវសំពៀតឥណទានរបស់ធនាគារ ARDB ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលរួមមាន៖ (ទី១)- មូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីអនុវត្តគោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ស្របតាមទស្សនៈទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសនំាចេញ«មាស ស(អង្ករ)» មូលនិធិនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានធនាគារARDB ជាប្រតិបត្តិករអនុវត្ត ដើម្បីគំាំទ្រដល់វិស័យឯកជន ជាពិសេស SMEs សមាគម សហគមន៍ ឬក្រុមហ៊ុនលើគោលដៅអាទិភាពមួយចំនួនរួមមាន ធានាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង ពង្រឹងសមត្ថភាពស្តុកស្រូវ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកែច្នៃទំនើប អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងគំាំទ្រដល់SMEs ក្នុងវិស័យកសិកម្ម។ ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការគំាំទ្រពេញទំហឹងពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ […]
កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់ធនាគារ ARDB
12 ធ្នូ 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, អគ្គនាយករង, និងសហការីក្រុមគ្រួសារធនាគារ ARDB ទាំងអស់សរុបចំនួន ២៤៨នាក់ ដែលបានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី។ ឯកឧត្ដម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារARDB បានលើកឡេីងនាឱកាសបើកកម្មវិធីថា ដើម្បីគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល គាំទ្របម្រែបម្រួលអាកាសធាតុ និងជំរុញដល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត និងការជំរុញហិរញ្ញប្បទានបៃតងដើម្បីអភិវឌ្ឍន៍ដោយចីរភាព និងទាញចំណាប់អារម្មណ៍របស់បុគ្គលិកសម្រាប់ការរៀបចំផែនការ ការងាររបស់ខ្លួនឱ្យស្របតាមបរិបទថ្មី។ នាពេលបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា រយៈពេល ២៥ឆ្នាំនេះ ធនាគារមានការវិវត្តច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។ ជាក់ស្ដែងកាលពីដំបូងឡើយមានបុគ្គលិកតិច រហូតមកដល់បច្ចុប្បន្នមានបុគ្គលិកច្រើន។ ការវិវត្តនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់គ្រួសារ ARDB របស់ពួកយើងទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍៖«នៅឆ្នាំ២០២៣នេះ លទ្ធផលការមានការកើនឡើងជាងឆ្នាំមុន និងសម្រេចបានលទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩។ ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិក […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
21 វិច្ឆិកា 2023ខ្សាច់កណ្តាល : រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំទាំង១២ ដែលមានរយៈពេល ១៩ ថ្ងៃ ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៩ តុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើការងារដែលត្រូវបន្តធ្វើរួចមក, ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករ និងដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ
21 វិច្ឆិកា 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករក្នុងឃុំជ័យធំ និងចុះពិនិត្យមើលការអនុវត្តគម្រោងក្រោមការគាំទ្រឥណទានពីធនាគារ. ARDB ដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជ័យធំ, រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ
21 វិច្ឆិកា 2023ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារ. ARDB ជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ ស្ថិតក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤” ក្នុងក្របខ័ណ្ឌគម្រោង ASPIRE-AT
14 វិច្ឆិកា 2023ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃស្នាក់ការកណ្ដាល បានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤” ក្នុងក្របខ័ណ្ឌគម្រោង ASPIRE-AT នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ កម្មវិធីនេះមានសិក្ខាកាមចូលរួមប្រមាណ ៧៣ នាក់ ដែលមកពីអង្គភាព-ស្ថាប័ន និងមន្ដ្រីគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តដែលពាក់ព័ន្ធ។ សិក្ខាសាលាមានគោលបំណងសំខាន់ៗគឺ៖ ១) ផ្សព្វផ្សាយអំពីយុទ្ធសាស្ដ្រថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២៣ ២) ផ្ដល់ការណែនាំ និងពិគ្រោះអំពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់អង្គភាពអនុវត្តគម្រោង ASPIRE-AT ។
ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ ឯកឧត្តមបណ្ឌិត កៅ ថាច ពីលោក តឹក ឃាង បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ
13 វិច្ឆិកា 2023ទីក្រុងហាមិលតុន ប្រទេសណូវ៉ែលហ្សេឡង់៖ ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២៣ , ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួម ពីលោក តឹក ឃាង បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជា ជួយដល់សហគមខ្មែរ ។ ក្នុងនោះ ក៏មានការចូលរួមផងដែរ ពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហាមិលតុន នៃប្រទេសណូវ៉ែលហ្សេឡង់ចំនួន ជិត ៣០០ នាក់។
កម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម
13 វិច្ឆិកា 2023ទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់៖ កម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជា ជួយដល់សហគមខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួម ពីលោក លឹម វ៉ាន់ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់ចំនួន ២១០នាក់។ អូក្លិន, ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៣
ការិយាល័យចល័តខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបុគ្គលិកស្នាក់ការកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណើអាជីវកម្ម”
8 វិច្ឆិកា 2023ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ការិយាល័យចល័តខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបុគ្គលិកស្នាក់ការកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណើអាជីវកម្ម” ដែលរៀបចំដោយក្រុមការងារគម្រោង ACSEP-PIU1 ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ លោក-លោកស្រី ដែលជាសមាជិក-សមាជិកានៃអង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងក្រុមទីប្រឹក្សាគម្រោង ACSEP-PIU1 តំណាងមកពីមន្ទីរកសិកម្មខេត្តសៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ ក្រុមកម្ចីសក្ដានុពលពីខេត្តខេត្តសៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ។
បុគ្គលិកនៃការិយាល័យចល័តទទួលបន្ទុកខេត្តតាកែវ កំពត និងកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅសកម្មភាពអាទីភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ របស់ការិយាល័យមណ្ឌលភូមិភាគនិរតី”
7 វិច្ឆិកា 2023ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តទទួលបន្ទុកខេត្តតាកែវ កំពត និងកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅសកម្មភាពអាទីភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ របស់ការិយាល័យមណ្ឌលភូមិភាគនិរតី” នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ស្ពឺ វេលាម៉ោង ០៨:០០នាទីព្រឹក ។ កិច្ចប្រជុំក្រោមក្របខណ្ឌគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះ មានគោលបំណងដូចជា៖ ១) ត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម កត្តារាំងស្ទះ និង មេរៀនបទពិសោធន៍ក្នុងការអនុវត្តសកម្មភាពគម្រោង ២) កំណត់សកម្មភាពអាទិភាព និងយុទ្ធសាស្រ្ត អនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ៣) ពង្រឹងគុណភាពការងារ និងការទទួលខុសត្រូវរបស់មន្ត្រីបង្គោលថ្នាក់ខេត្ត និងBCF ៤) ពង្រឹងគុណភាពការងារ និងការទទួលខុសត្រូវរបស់ TSP ក្នុងការផ្តល់សេវា និងកញ្ជប់បច្ចេកទេស VCIF ៥) តម្រង់ទិសក្រុមការងារថ្នាក់ខេត្តត្រៀមរៀបចំសកម្មភាព និងការងារសម្រាប់ក្រុមបេសកកម្ម(Supervision […]