ព័ត៌មានថ្មីៗ

បុគ្គលិកនៃការិយាល័យចល័ត ខេត្តតាកែវ បានចូលរួមប្រជុំក្នុងវេទិកាសន្ទនា និង ការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃស្រូវ (T2T Network and Dialogue)

6 វិច្ឆិកា 2023

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឩត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័ត ខេត្តតាកែវ បានចូលរួមប្រជុំក្នុងវេទិកាសន្ទនា និង ការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃស្រូវ (T2T Network and Dialogue) នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រុមការងារគម្រោង AIMS នៃមន្ទីរ ពាណិជ្ជកម្ម ខេត្តតាកែវ ក្រោមអធិបតីភាពលោក សុខ មុនី អនុប្រធាន មន្ទីរ ពាណិជ្ជកម្ម ខេត្តតាកែវ តំណាងអោយ លោកប្រធានមណ្ឌលភូមិភាគនិរតី។ ដោយមានសមាសភាពអ្នកចូលរួមដូចជា : Deputy Hub-1, VCI, TAK PDoC, ARDB, AMRU Rice និង តំណាងក្រុមផលិត ហើយវេទិកានេះមានគោលបំណងដូចតទៅ: ១) ជំរុញក្នុងការភ្ជាប់ដៃគូអាជីវកម្មនៃតួអង្គឈ្មួញប្រមូលទិញស្រូវប្រណិតក្នុងតំបន់ជាមួយទីផ្សារទំនើប និងក្រុមហ៊ុនដែលមានសក្តានុពលនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ២) ពង្រឹងទំនាក់ទំនងតួអង្គពាក់ព័ន្ធខ្សែច្រវាក់តម្លៃ ជាពិសេសតួអង្គទីផ្សារ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់តំបង និងបន្ទាយមានជ័យ

5 វិច្ឆិកា 2023

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារស្រូវ និងក្រុមហ៊ុន បៃតង កម្ពុជា និង តំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់តំបង និងបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖ (១) ចែករំលែកអំពីព័ត៍មានទីផ្សារស្រូវអង្ករលើទីផ្សារក្នុងស្រុក និងនៅបរទេស ជាពិសេសពិភាក្សាអំពីស្ថានភាពនៃការវិវឌ្ឍន៍តំលៃអង្ករនៅលើទីផ្សារអន្តរជាតិ (២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ (៣) ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នអំពីតំលៃស្រូវនៅកម្ពុជា ធៀបតំលៃនៅលើទីផ្សារបរទេស និងព្យាករណ៍អំពីបញ្ហាប្រឈមនានារបស់រោងម៉ាស៊ីនកិនស្រូវនៅពេលអណាគត់ (៤) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករទៅទីផ្សារបរទេស (៥) ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង (៦) បន្តពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង […]

បុគ្គលិកនៃការិយាល័យចល័តខេត្តព្រះវិហារ បានចូលរួមវេទិកាស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមផលិត ក្រោមប្រធានបទ “ ការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃបន្លែ”

5 វិច្ឆិកា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តព្រះវិហារ បានចូលរួមវេទិកាស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមផលិត ក្រោមប្រធានបទ “ ការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃបន្លែ” នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ។ វេទិការនេះ មានគោលបំណងបង្កើនភាពជាដៃគូ រវាងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងខ្សែច្រវាក់តម្លៃ ដើម្បីចែករំលែកចក្ខុវិស័យ បទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម រិះរកដំណោះស្រាយសមស្រប និងឳកាសសក្តានុពលផ្សេងៗ ដើម្បីសម្រេចអោយបានផលប្រយោជន៍រួមគ្នាប្រកបដោយតម្លាភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់និងស្វែងរកកិច្ចសហប្រតិបត្តិការ ជំរុញអោយដំណើរការអាជីវកម្មទទួលបានជោគជ័យ។

ក្រុមប្រឹ​ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹ​ក្សាភិបាល អាណត្តិទី៩ លើ​ក​​​ទី២

23 តុលា 2023

ក្រុមប្រឹ​ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹ​ក្សាភិបាល អាណត្តិទី៩ លើ​ក​​​ទី២ របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សា និងអនុម័ត​​លើ៖ សេចក្តីព្រាងគម្រោងផែនការថវិកាឆ្នាំ២០២៤ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។ កិច្ច​ប្រជុំនេះ​រៀបចំឡើង​ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការ នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃ ​ធ.អ.ជ.ក. នាថ្ងៃចន្ទ ប្រាំបួនកើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ៣០ នាទី ព្រឹក។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកសិកម្មវៃឆ្លាត នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

21 តុលា 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកសិកម្មវៃឆ្លាត ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ការអុនវត្តកសិកកម្មវៃឆ្លាតនេះ មានគោលបំណងបង្តើតការងារជូនប្រជាជនក្នុងតំបន់ លើកកម្ពស់ការដាំបន្លែសុវត្តិភាព និងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តភាព ។

ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សាក្នុងស្រុកខ្សាច់កណ្តាលនុសិស្សថ្នាក់ទី១២

20 តុលា 2023

ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់ កណ្តាល ដែលពិធីនេះប្រព្រឹត្តទៅដោយរួមបញ្ចូលគ្នា នៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្តាល និងដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ និងក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ សរុបប្រមាណ ៧៥០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ តែងឧបត្ថម្ភគាំទ្រជារៀងរាល់ឆ្នាំចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាល័យទាំង២ក្នុងស្រុកខ្សាច់កណ្តាល […]

ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាផ្សេងទៀត

20 តុលា 2023

ខេត្តបាត់ដំបង៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាផ្សេងទៀតរបស់ធនាគារ ដល់ថ្នាក់ដឹកនាំ និង សមាជិកសហគមន៍កសិកម្ម រកាមានឫទ្ធិ ស្ថិតនៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមប្រមាណជាង ២០នាក់ និងបានបើកគណនីសន្សំជូនសហគមន៍ និងសមាជិកសហគមន៍មួយចំនួនផងដែរ។

ប្រជាពលរដ្ឋងាកមកបរិភោគបង្កងបែបធម្មជាតិច្រើនក្នុងរដូវភ្ជុំបិណ្ឌ

16 តុលា 2023

នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ​ ២០២៣​ នេះ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅឃុំសំបួរ ស្រុកទ្រាំង​ ខេត្តតាកែវ ហាក់មានការនិយមបរិភោគបង្កងដែលចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងស្រុកគួរឱ្យកត់សម្គាល់ ជាងពេលធម្មតា។ ជាក់ស្តែងបើយោងតាមលោក សាប់ សារុន ដែលជាម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា បន្ទាប់ពីថ្ងៃកាន់បិណ្ឌទីមួយចូលមកដល់ ការលក់បង្កងរបស់លោកហាក់ចាប់ផ្តើមមានតម្រូវការកើនឡើង ដោយមួយថ្ងៃអាចលក់បានពី១០គីឡូក្រាមឡើងទៅ ពិសេសនៅថ្ងៃបុណ្យភ្ជុំធំ គាត់អាចលក់បានរហូតជិត៦០គីឡូក្រាមក្នុងមួយថ្ងៃ។ បើតាមកសិករចិញ្ចឹមបង្កងបែបធម្មជាតិនៅខាងភូមិឃុំខាងលើ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ​ ២០២៣​ នេះលក់បង្កងបានប្រហែល៥០០គីឡូក្រាម ក្នុងនោះបង្កងលេខ២ថ្លៃ៨មុឺ​នរៀល និង លេខ៣ថ្លៃ៧ម៉ឺនរៀល៕ ព័ត៌មានលម្អិតបន្ថែមសូមតាមដាន នៅតាមទូរទស្សន៍អនឡាញ របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB TV)។

ការផលិតពូជស្រូវសុទ្ធបានកើនឡើងដែលជាមូលដ្ឋានសម្រាប់ពង្រីកការផលិតពូជស្រូវផ្ការំដួលនៅឆ្នាំ​ ២០២៤

14 តុលា 2023

ក្រុមការងារនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនិស្សិតស្ម័គ្រចិត្ត បានចូលរួមត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវផ្ការំដួល ស្ថិតនៅឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីធានាថាការដាំដុះថែទាំពិតជាបានអនុវត្តន៍តាមគោលការណ៍និងស្តង់ដាពូជសុទ្ធល្អ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលថ្ងៃទី​ ០៣​ខែតុលា​ ឆ្នាំ​ ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកការងារផលិតពូជស្រូវសុទ្ធ បានគូសបញ្ជាក់ថា ចំនួនកសិករចូលរួមការផលិតគ្រាប់ពូជស្រូវសុទ្ធនៅឆ្នាំ ២០២៣ មានការកេីនឡេីង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកការផលិតពូជស្រូវផ្ការំដួលនៅរដូវ ឆ្នាំ​ ២០២៤៕

សហគមន៍កសិកម្មមួយខាងខេត្តពោធិ៍សាត់អាចផលិតបន្លែបានរហូតដល់៥តោនក្នុង១ថ្ងៃ

12 តុលា 2023

សហគមន៍កសិកម្មអូរថ្កូវរីកចំរើន ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានសមត្ថភាពផលិតបន្លែបានរហូតដល់៥តោននៅក្នុងមួយថ្ងៃ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និង ជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា បង្ហាញថាហគមន៍កសិកម្ម មានសមាជិក ៥៤ នាក់ ផ្ទៃដី សរុប ១៩៣ ហិកតា (ផ្ទៃដីដាំដុះបន្លែសរុប ៥៧ ហិចតា) ចំនួនផ្ទះសំណាញ់ ៣៧ខ្នង (គិតជាផ្ទៃដី ១០ ៣០០ម៉ែត្រការ៉េ ជាពិសេសសហគមន៍នេះមានផ្ទះសំណាញ់ខ្នាតធំ ២០x៥០ ប្រមាណជា១០ខ្នង ដែលផលិតដំឡើងដោយខ្លួនឯង )។ ប្រភេទបន្លែផលិតបាន រួមមាន: តាសក់ ត្រឡាច ននោង (ប្រហើរ និង ជ្រុង) ល្ពៅ ត្រប់ (ត្រប់វែង ត្រប់ក្រាម ត្រប់ស្រួយ​ ត្រប់) ម្ទេស (ដៃនាង អាចម៌សត្វ ហាវ៉ៃ) ប៉េងប៉ោះ (ឈឺរី ផ្លែធំ) សណ្តែកទ្រើង […]