ព័ត៌មានថ្មីៗ

លោក ជិន ជ័យាបុត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេចព្រះមហាវិមលធម្ម ពិន សែម នៅវត្តរាជបូណ៍

3 តុលា 2023

នាថ្ងៃ ចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី៣, លោក ជិន ជ័យាបុត្រ ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការីនៃធនាគារ ARDB បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេចព្រះមហាវិមលធម្ម ពិន សែម នៅវត្តរាជបូណ៍ ក្រុងសៀមរាប សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា ដោយសេចក្តីជ្រះថ្លា តាមប្រពៃណី ព្រះពុទ្ធសាសនា។

ឯកឧត្តម ប៉ិច សានី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេច ព្រះពុទ្ធជ័យ មុនី បណ្ឌិត ឃឹម សន នៅវត្តបទុមវតី

3 តុលា 2023

នាព្រឹកថ្ងៃ ចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី៣, ឯកឧត្តម ប៉ិច សានី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំង លោក លោកស្រី ប្រធាន-អនុប្រធាន នាយកដ្ឋាន អង្គភាព នៃធនាគារ ARDB បាននាំយកបច្ច័យ ទេយ្យវត្តុ និង គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេច ព្រះពុទ្ធជ័យ មុនី បណ្ឌិត ឃឹម សន នៅវត្តបទុមវតី ដោយសេចក្តីជ្រះថ្លា តាម ប្រពៃណី ព្រះពុទ្ធ សាសនា ដើម្បីព្រះអង្គចាត់ចែងទំនុកបម្រុងចង្ហាន់ និងបច្ច័យ៤ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីចំនួន ៤៥១ អង្គ។

ឯកឧត្តម បាន លឹម បានដឹកនាំ​គណៈប្រតិភូ​ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank

11 កញ្ញា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំ​គណៈប្រតិភូ​ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank ដែលជាធនាគារ​អន្តរ​ការី (Correspondent Bank) របស់ធនាគារ ARDB នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់ធនាគារ Guangxi Beibu Gulf Bank ក្នុងទីក្រុងណាននីង សាធារណៈរដ្ឋប្រជាមានិតចិន។ ជំនួបនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោក Chen Jie អនុប្រធាន​ធនាគារ​ (Vice President) និងសហការី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធនាគារទាំងពីរ និងចែករំលែកនូវបទពិសោធន៍អំពីផលិតផលហិរញ្ញប្បទាន។

គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA)

7 កញ្ញា 2023

ទីក្រុងណាននីង, សាធារណៈរដ្ឋប្រជាមានិតចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA) និងវេទិកាតំបន់ស្តីពី “ហិរញ្ញប្បទានបៃតង និងអាកាសធាតុក្នុងវិស័យកសិកម្ម៖ កតា្តជំរុញចម្បងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព” នៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន (Agricultural Development Bank of China – ADBC)។ កិច្ចប្រជុំប្រចាំឆ្នាំ និងវេទិកានេះ បានផ្តោតការពិភាក្សាសំខាន់ទៅលើ ១). ការចែករំលែកបទពិសោធន៍លើការផ្តល់ហិរញ្ញប្បទានបៃតងនិងការប្រែប្រួលអាកាសធាតុ ក្នុងការដោះស្រាយបញ្ហាវិស័យសន្តិសុខស្បៀង និង ២). គោលនយោបាយក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់

2 កញ្ញា 2023

ស្រុកខ្សាច់កណ្តាល៖រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ក្រោមការគាំទ្រគម្រោងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

2 កញ្ញា 2023

ស្រែគំរូ ប្រើប្រាស់ពូជ ៣០គីឡូក្រាមក្នុងមួយហិកតា ទទួលផល បានជាង ៨ តោន ———————— ព្រៃវែង៖ ក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ, ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង ៨ តោន ក្នុងមួយហិកតា។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសិករជុំវិញស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ ជិត ១០០ នាក់៕

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក

2 កញ្ញា 2023

ខេត្ត​ព្រះវិហារ​៖​ រសៀលថ្ងៃ​សុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានបញ្ជាក់​ពី​ការ​ជួយ​គាំទ្រ​ដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញ​អោយក្រុមហ៊ុនបន្តការ​វិនិយោគ​ពង្រីកលើ​ការ​ដាំ​ដុះ​ និង​កែច្នៃ​ស្វាយ​ចន្ទី​ អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបានស្រប​តាម​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​៕

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​ និងការប្រមូលទិញស្រូវរបស់​ធនាគារស្រូវ

1 កញ្ញា 2023

បាត់ដំបង៖​ ថ្ងៃព្រហ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​ និងការប្រមូលទិញស្រូវរបស់​ធនាគារស្រូវ ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាងម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែ

1 កញ្ញា 2023

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖ (១) ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ (២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ (៣) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម (៤) ពិភាក្សាលើបញ្ហាប្រឈមនានា, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងជារៀងរាល់ខែ និងជាប្រចាំ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង

31 សីហា 2023

ពោធិ៍សាត់​៖​ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕