ព័ត៌មានថ្មីៗ

កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី​ ទុរេន​ ស្វាយ​ ស្រូវ​ ចិញ្ចឹម​សត្វ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេង​ៗ​ទៀត​ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

26 មិថុនា 2023

ស្រុកសំឡូត ខេត្ត​បាត់ដំបង​៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី​ ទុរេន​ ស្វាយ​ ស្រូវ​ ចិញ្ចឹម​សត្វ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេង​ៗ​ទៀត​ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម​ លេីដំណាំ​ ឬដំណាំហូបផ្លែ​ មួយចំនួនមានដូចខាងក្រោម៖ • ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី • ទុរេន​ សាវម៉ាវ​ ដូង​ ស្វាយ​ ប័រ​ ។ ល។ • ចិញ្ចឹម​សត្វ​ និង • ដាំបន្លែ​ចំរុះក្នុងផ្ទះសំណាញ់​ និងនៅទីវាល។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ គឺ 1. ដេីម្បីផ្សព្វផ្សាយអំពីផែនការ​ និង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ ដែលចង់ក្លាយជា​ អធិរាជ​ស្វាយចន្ទី​ នាពេល​អនាគត​ ។ 2. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់

26 មិថុនា 2023

បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ———————— ថ្ងៃសុក្រ​​​ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ​ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យ​មើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្ម​ភាពដាំដុះបន្លែស្ពៃក្រញាញ់​ ខាត់ណា​ផ្កា​ និងបន្លែចំរុះ​ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំ​អន្លុងវិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។ ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន​ ៤ខ្នងផ្ទះសំណាញ់​ ដោយខូចខាត់ប្រហែល​ ៤០%​ នៃផ្ទះសំណាញ់សរុបចំនួន​ ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។ ឯកឧត្ដម​បណ្ឌិត បានចូល​រួមសោកស្តាយ​ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល​ និង​កែសម្រួល​ឡេីងវិញ នូវ៖ […]

កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

23 មិថុនា 2023

កំពង់ឆ្នាំង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូង​ឈ្វា​ ស្រូវ​ ចិញ្ចឹម​សត្វ​ និងដាំបន្លែ​ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត មានវត្ថុបំណង៖ 1. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។ 2. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ 3. បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។ 4. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣

19 មិថុនា 2023

នាថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន/អង្គភាព និងគណៈកម្មការ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់លើសមិទ្ធផលការងារ និងវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៣ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំធនាគារបន្តអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការផ្តល់សេវា ពិសេសការផ្តោតលើការធ្វើឌីជីថលភាវូបនីយកម្មលើការផ្តល់សេវា និងការសម្របទៅតាមបច្ចេកវិទ្យាថ្មី។

ឯកឧត្តម បាន លឹម អមដោយសហការី បានទទួលជួបពិភាក្សាជាមួយតំណាង GIZ លើគម្រោង EU-Cambodia Partnership

16 មិថុនា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានទទួលជួបពិភាក្សាជាមួយតំណាង GIZ លើគម្រោង EU-Cambodia Partnership for Sustainable Agriculture Value Chains and Food System (CAPsafe)។ ក្នុងជំនួបនេះ, តំណាង GIZ បានបង្ហាញអំពីគោលដៅ និងក្របខ័ណ្ឌនៃ CAPsafe ដែលគ្រោងនឹងអនុវត្តក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៤-២០២៩) ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ប្រជាកសិករខ្នាតតូច, សហគមន៍កសិកម្ម, និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម និងវិស័យកែច្នៃផលិតផលកសិកម្ម។ បន្ថែមនេះ, ឯកឧត្តម បាន លឹម ក៏បានចែករំលែកបទពិសោធការងារ លើការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់កសិកម្ម […]

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឬស្សី​ ក្រុងក្រចេះ​​ ខេត្តក្រចេះ​

12 មិថុនា 2023

ថ្ងៃអាទិត្យ​​​ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ​ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និង​ប្អូនៗជាសិស្សនិស្សិតសកលវិទ្យាល័យក្រចេះ​ ប្រមាណ​ជាង​ ១០០នាក់​ ។ ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ​ បងប្អូន​តំណាងសហគមន៍​ និង​សិស្សនិស្សិត​ ដែលមានវត្តមាននៅក្នុងទីនេះ​ អំពីការរស់នៅ​ ការសិក្សា​ និងការប្រកបមុខរបរដាំដុះស្វាយចន្ទី​ និងដំណាំផ្សេងៗទៀត​ ហេីយបន្ទាប់មកឯកឧត្តម​បណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះ​ហើយដើម្បី​កម្ពុជា​ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី​ នាពេល​អនាគត​បាន​ បញ្ហា​ប្រឈមផ្សេងៗ​ដែល​បងប្អូនបាន​លើក​ឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។ ឯកឧត្ដម​បណ្ឌិត​ ក៏បន្តស្នើ​សុំ​ឲ្យ​ប្រជាកសិករ​ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នា​គួរ៖ 1. […]

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុន ឃែស៊ូណាត់ (CASHEW Nuts) និងសហគមន៍ដាំដុះស្វាយចន្ទី នៅភូមិ​​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង

9 មិថុនា 2023

ថ្ងៃសុក្រ​​ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយ​គោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីដល់សហគមន៍​ចំនួន​ ១០​ ដែលមានផ្ទៃដីដាំដុះសរុបចំនួន​ ២​ ០០០ហិកតា​ នៅភូមិ​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តង់ដាបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ជាប់ទាំងនោះ គឺ ១)​គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ ២)​ ស្វាយចន្ទីរសជាតិទឹកដោះគោ ៣)​ ស្វាយចន្ទីរសជាតិឈើឯម និង ៤)​ ស្វាយចន្ទីរសជាតិតុំយ៉ាំ។ ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់ម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់បងប្អូនសហគមន៍ជុំវិញការដាំដុះស្វាយចន្ទី។ […]

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី

8 មិថុនា 2023

ថ្ងៃ​ព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមម៍កសិកម្ម អូរខ្លែងព័រមានជ័យ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​​ ដំឡូងមី​ និងទទួលសេវាកម្ម បោកស្រូវ​ បោកសណ្តែក​ដល់ទីកន្លែង​ និងកែច្នៃគ្រប់ស្វាយចន្ទី។ ក្នុងឱកាសជួបជុំនេះ ឯកឧត្ដម​បណ្ឌិតមានប្រសាសន៍ជម្រាបជូនដល់សមាជិកសហគមន៍ថា រាជរដ្ឋាភិបាល​កម្ពុជាមានគោលនយោបាយគាំទ្រ​ និងចង់ប្រែក្លាយកម្ពុជា​ ទៅជាអធិរាជគ្រប់ស្វាយចន្ទី​ នាពេល​អនាគត​ ។ ជាមួយគ្នានេះដែរក្នុងករណី សហគមន៍ ឬសមាជិក​សហគមន៍​ណាម្នាក់ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB ដោយក្នុង​អត្រា​ការប្រាក់​សមរម្យ​ ដេីម្បីទិញជី​ ថ្នាំ​ ម៉ាស៊ីន​បកស្វាយចន្ទី​សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល​ និងថែទាំជាដេីម។ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថាចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន​ និងជាការគិតគូររបស់រាជរដ្ឋាភិបាល់ចំពោះបងប្អូនប្រជាកសិករនៅទីជនបទ​ដើម្បីពង្រីកវិស័យកសិកម្ម។ ដោយឡែកបន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានណែនាំអំពីវត្តមានរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទីពីសហគមន៍ផងដែរ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នេីសុំឥណទានពីធនាគារ​ […]

កម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមសាក្រាមរុងរឿង​ ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ

8 មិថុនា 2023

រសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមសាក្រាមរុងរឿង​ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​ ស្រូវ​ និងដំឡូងមី​។ បច្ចុប្បន្នសហគមសាក្រាមបានដាំដុះស្វាយចន្ទីសរុបចំនួន​ ១​ ២០០​ហិកតា​ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រសាក្រាម​ ឃុំសាក្រាម ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ។ ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្ដម​បណ្ឌិត ក៏បានបញ្ចាក់បន្ថែមថា​ ក្នុងករណី សហគម ឬសមាជិក​ ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB បានក្នុង​អត្រា​ការប្រាក់​សមរម្យ​។ ឆ្លៀតក្នុងថ្ងៃដដែលនេះ ឯកឧត្ដម​បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។ […]

កម្មវិធីកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់ខេត្ត

2 មិថុនា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាយកដ្ឋាន អភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត សហការជាមួយមន្រ្តីប្រចាំការសាខាខេត្តបាត់ដំបង នៃធនាគារ ARDB បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់ខេត្ត ក្នុងគោលបំណងពង្រីកវិសាលភាព ផ្សព្វផ្សាយ អំពីផលិតផល, សេវាកម្ម របស់ធនាគារ ARDB និងបើកគណនី តម្លើង ARDB Mobile app ជូនអតិថិជនផងដែរ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល សុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។