ព័ត៌មានថ្មីៗ
កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា
26 ឧសភា 2023នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារ ARDB បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង។ ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករ។ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង សំដៅចូលរួមរក្សាស្ថិរភាពថ្លៃស្រូវ ជាពិសេសក្នុងរដូវប្រមូលផល។ ក្នុងកម្មវិធីសម្ពោធនេះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តឲ្យប្រជាកសិករ ប្រែក្លាយខ្លួនពីប្រជាកសិករធម្មតា ទៅជាប្រជាកសិករសហគ្រិន ព្រមទាំងទទួលយកការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការដាំដុះស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ និងរៀបចំផែនការប្រមូលផល។
អបអរសាទរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) លើទី៤៧ នៅព្រះរាជាណាចក្រកម្ពុជា
19 ឧសភា 2023អាល់ម៉ាទី កាហ្សាក់ស្ថាន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៦ នៅទីក្រុង អាល់ម៉ាទី ប្រទេសកាហ្សាកស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ក្រោមប្រធានបទស្តីពី «គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធ៖ វិធីសាស្ត្រ និងគំរូនៃប្រតិបត្តិការ»។ ជាមួយគ្នានេះដែរ ធនាគារ ARDB ក៏ទទួលបានកិត្តិយស និងសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំ លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងមានការចូលរួមពីសមាជិកទាំង៤១ ប្រទេស មកពីជាង៩០ ស្ថាប័ន។ ស្របពេលជាមួយគ្នានេះផងដែរ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានទទួល “ពានរង្វាន់សម្រាប់ការអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ (Development Awards 2023)” ក្រោមការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល លើការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើទី៤៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ […]
ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃមជ្ឍមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន
16 ឧសភា 2023នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទីព្រឹក ឯកឧត្តម ចាន់ សីហា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃមជ្ឍមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជា-ចិន ក្នុងគោលបំណងទាក់ទាញវិនិយោគិនចិន មកវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរការកិច្ចពិភាក្សានេះ ធនាគារ ARDB បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ គោលនយោបាយ និងតួនាទីសំខាន់ៗរបស់ធនាគារ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ក្នុងនាមជាធនាគាររដ្ឋបម្រើគោលនយោបាយ ដែលផ្តោតលើវិស័យកសិកម្ម។ តាមរយៈកិច្ចពិភាក្សានេះ គណៈប្រតិភូចិនបានស្វែងយល់កាន់តែច្បាស់ពី ធនាគារ ARDB ហើយសង្ឃឺមក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត នាពេលខាងមុខ។
ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួម ក្នុង “ពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤”
10 ឧសភា 2023ឯកឧត្តម ចាន់ សីហា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួម ក្នុង “ពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤” នាថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ វេលា ២ រសៀល នៅតារាងបាល់ទាត់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។ ក្រៅពី ការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារ ARDB តែងតែចូលរួមការងារជួយសង្គម សាសនា សិក្សា និងកីឡា ជាប្រចាំ។ ជាក់ស្តែង នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ធនគារ ARDB ដែលបានចូលរួមសហការ និងឧបត្ថម្ភក្នុងដំណើរការរៀបចំប្រកួតកីឡានេះឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ ចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡា ពីព្រោះ កីឡានាំមកនូវ សុខភាពល្អ បញ្ញាវាងវៃ និងចំណងមិត្តភាព ។ ទន្ទឹមនេះ […]
សមិទ្ធផលថ្មីសន្លាង ស្ពាន យាយអួន កៀនស្រែជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣
6 ឧសភា 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ រួមជាមួយឧបាសិកា ហៀ អួន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) និងផ្លូវបេតុងមួយខ្សែ” នាព្រឹកថ្ងៃសុក្រ ១ រោច ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ពិធីនេះ មានការចូលរួមពីសប្បុរសជន តំណាងគណៈពង្រឹងឃុំ លោកអភិបាលស្រុកភ្នំស្រុក លោកមេឃុំស្ពានស្រែង លោកមេឃុំត្រាំសសរ ប្រជាពលរដ្ឋមកពីឃុំស្ពានស្រែងនិងឃុំត្រាំសសរ ព្រមទាំងព្រះសង្ឃ និងយាជីតាជី សរុបប្រមាណ ៤០០ នាក់។ ស្ពានយាយអួន កៀនស្រែ (ស្ពានយោល) ដែលសម្ពោធបើកឱ្យប្រើប្រាស់នាថ្ងៃនេះ មានប្រវែង ១៦៣,៥ ម៉ែត្រ និងទទឹង ២ ម៉ែត្រ និងផ្លូវបេតុងមួយខ្សែប្រវែង ៣០០ […]
ឯកឧត្តម បាន លឹម, ឯកឧត្តម ចាន់ សីហា និង សហការី នៃធនាគារ ARDB បានទទួលជួបជាមួយអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣
27 មេសា 2023ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម, ឯកឧត្តម ចាន់ សីហា អគ្គនាយករង និង សហការី នៃធនាគារ ARDB បានទទួលជួបជាមួយអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពី កំណើនឥណទាន ទស្សនៈវិស័យ និងហានិភ័យសម្រាប់វិស័យកសិកម្ម ។ ជាលទ្ធផល កិច្ចពិភាក្សានេះ បានទទួលលទ្ធជាផ្លែផ្កា ដោយធនាគារ ARDB បានចែករំលែកនូវទស្សនៈវិស័យអំពីការផ្តល់ឥណទានក្នុងវិស័យកម្ម ពិសេសកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល និងផ្តល់ជាទស្សនាទានបន្ថែមអំពីតួនាទីរបស់ធនាគារគោលនយោបាយ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម បាន លឹម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា”
27 មេសា 2023ឯកឧត្តម បាន លឹម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ជាមួយសហការីបានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ពិធីទទួលស្គាល់ជាផ្លូវការសមាជិកភាពថ្នាល CamDX របស់វិស័យឯកជន, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៦ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងធុរៈកិច្ចឌីជីថល។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់កិត្តិសយដ៏ខ្ពង់ខ្ពស់ ក្នុងការចែកវិញ្ញាបនបត្របញ្ជាក់សមាជិកភាព ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ១៤ ក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកផ្លូវការនៃថ្នាលផ្លាស់ប្តូរទិន្ន័យកម្ពុជា (CamDX) ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន និងទិន្នន័យផ្សេងទៀតដែលអតិថិជនអាចបើកគណនីតាមប្រព័ន្ធអនឡាញជាមួយធនាគារ ARDB […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព
12 មេសា 2023ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB នារសៀលថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាងកិមិរាទេវី ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តីសុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀតទៅ។
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៦
11 មេសា 2023ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៦ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើ ឯកសារទស្សនាទាន របស់ ធ.អ.ជ.ក. ដូចខាងក្រោម៖ ១. កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ការផលិត កែច្នៃ និងនាំចេញ ដំណាំស្វាយចន្ទី (ឆ្នាំ២០២៣-ឆ្នាំ២០២៤) ២. កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់វិស័យបន្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម (ឆ្នាំ២០២៣)។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃអង្គារ ប្រាំមួយរោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ខេត្តកំពង់ធំ
9 មេសា 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិត្បែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងធ្វើការពង្រីកស្រះជាច្រើនលើផ្ទៃដីចំនួន ៨០ ហិកតា ហើយបាននិងកំពុងធ្វើការចញ្ចឹមត្រីជាច្រើនរាប់ម៉ឺនក្បាល និងមានច្រើនប្រភេទរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីសុងហ៊ី ត្រីអណ្តែង ជាដើម។ ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣