ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន

22 កុម្ភៈ 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន ———— ប៉ៃលិន÷ រសៀលថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនក្នុងសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្ថានភាពនៃការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន ជាពិសេសតម្រូវការឥណទានបន្ថែមពីធនាគារ ARDB។ ក្នុងជំនួបនៃឱកាសនេះ, ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្ត និងធ្វើការសង្កត់ធ្ងន់ ដល់សហគមន៍គួរបន្តពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបន្តពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីចំការសម្រាប់នាំចេញ។ ដោយឡែកសម្រាប់តម្រូវការឥណទានបន្ថែម ពី ARDB ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់បងប្អូន អាចទាក់ទងមក ធនាគារ ARDB បាន។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបបន្ថែមអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធានគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយ ធនាគារ ARDB ត្រៀមខ្លួនសម្រាប់ជួយដល់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងខេត្តបាត់តំបងផ្ទះសំណាញ់

22 កុម្ភៈ 2023

កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ——————- ភ្នំព្រឹក បាត់តំបង៖ ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តដល់បងប្អូន ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារ ARDB បាន។ ជាចុងក្រោយ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ខេត្តឧត្តរមានជ័យ

21 កុម្ភៈ 2023

កម្មវិធីជួបជុំសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មក្នុងខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយគោលការណ៍គាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ‐————————- ឧត្តរមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ក្នុងគោលបំណងដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។ បន្ទាប់ពីបានស្តាប់នូវការលើកឡើងអំពីបញ្ហារបស់សហគមន៍, ឯកឧត្តមបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនសហគមន៍។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកជូនបងប្អូនអំពីស្ថានភាពសេដ្ឋកិច្ចដែលរំខានពីការរីករាលដាលពីជំងឺកូវីដ-១៩ និងវិបត្តិពីបញ្ហាឣ៊ុយក្រែននិងរុស្សុី ដែលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស និងស្ថានភាពការនាំចេញទំនិញផ្សេង និងស្ថានភាពទីផ្សារស្វាយទៅកាន់ប្រទេសចិន។ ដោយឡែកចំពោះស្វាយចន្ទីក៏មានការគិតគូ និងសិក្សាពីគម្រោងបង្កើតឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីដើម្បីប្រមូលគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផលស្តុកទុក សម្រាប់បម្រើការនាំចេញ ហើយសន្ធិធិគ្រាប់ស្វាយចន្ទីក៏ឣាចនឹងយកធ្វើជាទ្រព្យធានាបំណុលបានផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីបងប្អូនសមាជិកសហគមន៍ចំនួន ១០០នាក់ តំណាងអោយ ១២ សហគមន៍កសិកម្ម ដែលមានសមាជិកសរុបចំនួន១៤៧០ គ្រួសារ ដែលមានមុខរបរដាំដុះដំឡូងមី ដាំបន្លែ ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំរួមផ្សំផ្សេង។ ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត កៅ […]

ឯកឧត្តម បាន លឹម តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB)

21 កុម្ភៈ 2023

ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB) នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការធនាគារ ARDB ដើម្បីពិភាក្សាអំពីគោលការណ៍ណែនាំលម្អិតសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ខេត្តព្រះវិហារ

21 កុម្ភៈ 2023

ព្រះវិហារ៖ ល្ងាចថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB ) និងសហការី បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារ និង សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃំុគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ។ យកឱកាសនៃកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដក់បងប្អូនអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។ ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានារបស់បងប្អូនរួចមក ឯកឧត្តមបណ្ឌិត បាន ធ្វើការណែនាំ ក៏ដូចជាផ្តល់នូវទស្សនៈទានគន្លឹះមួយចំនួនឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូន ដើម្បីជាដំណោះស្រាយ។ សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍

20 កុម្ភៈ 2023

សៀមរាប៖ ល្ងាចថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍ចំនួន២ គឺ៖ ១. សហគមន៍កសិកម្មសុវត្ថិភាព ដែលមានទីតាំងស្ថិតនៅភូមិជ្រៃខាងជើង ឃំុគៀនស្រងែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិកចំនួន ១១០ នាក់, ស្រី ៨៥ នាក់, ស្មើរនឹង ៦៧ គ្រួសារ។ សមាជិកសហគមនេះ ប្រកបរបរជួញដូរពូជបន្លែ ពូជស្រូវផ្ការរំដួល លក់ឣង្ករ ឣាហារកែច្នៃដូចជាដំណាប់ឣំពិល និងជីកំប៉ុស្តនិងថ្នាំពុលធម្មជាតិផលិតពីប្រេងឣង្កាមជាដើម។ ២. សហគមន៍កសិកម្មសំរោងមានជ័យ ដែលមានទីតាំងស្ថិតនៅភូមិបត់ដង្កោ ឃំុសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិក ៨១ គ្រួសារ ប្រកបរបរដាំបន្លែក្នុងផ្ទះសំណាញ់ផង និងនៅទីវាលផង ដូចជាផ្កាខាត់ណាស ស្ពៃក្តោប ប៉េងប៉ោះ ទ្រព្យ សណ្តែក ស្ពៃតឿ […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួនរបស់សហគមន៍កសិកម្ម ខេត្តកំពង់ធំ

20 កុម្ភៈ 2023

រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួនរបស់សហគមន៍កសិកម្មឃុំត្រពាំងឬស្សី ស្ថិតនៅភូមិគោគនួង ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិកសហគមន៍ប្រកបរបរផលិតស្រូវពូជផ្ការំដួល មានផ្ទៃដី ៥០ហិចតា, ៤០ គ្រួសារ, ផលិតបានស្រូវពូជផ្ការំដួល ១៧០ តោនស្រូវពូជក្នុងមួយឆ្នាំ និងទីផ្សារផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តកំពង់ធំ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានជម្រាបអំពីតួនាទីរបស់ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជូនដល់ប្រធានសហគមន៍ដើម្បីជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់សហគមផងដែរថា ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់របរផលិតពូជស្រូវ និង/ឬ ជាទុនបង្វិលសម្រាប់ប្រមូលទិញពូជស្រូវផងដែរ។ ក្នុងករណីសហគមន៍មានចំណាប់អារម្មណ៍ អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB

20 កុម្ភៈ 2023

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB ជូនដល់បងប្អូនប្រជាពលរដ្ឋតំណាងអោយសហគមន៍កសិកម្មចំនួន២ គឺ ១.សហគមន៍កសិកម្មនិរន្តរ៍សាមគ្គីភូមិខ្ញុំ និង២. សហគមន៍កសិកម្មឃុំត្រពាំងឬស្សី សរុបចំនួន៦១ នាក់ ដែលមានទីតាំងស្ថិតនៅភូមិ សេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានពិភាក្សា ជាបងប្អូនក្នុងសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និង ការលំបាកនានាក្នុងរបរដាំដុះបន្លែ របស់បងប្អូនសហគមន៍ទាំងពីរ។ បន្ទាប់មក ឯកឧត្តមបណ្ឌិតបានជូនយោបល់មួយចំនួនដូចខាងក្រោមជូនបងប្អូនក្នុងសហគមន៍ដើម្បីជាគំនិតសម្រាប់ការពិចារណា÷ (១). បងប្អូនកសិករគួរចងក្រងគ្នាជាបណ្តុំផលិត និងពង្រីកការផលិតបន្លែតាមផ្ទះសំណាញ់ ដែលងាយស្រួលក្នុងការគ្រប់គ្រងការដាំដុះ ហើយគុណភាពបន្លែល្អជាងបើធៀបនឹងការដាំដុះនៅទីវាល ហើយអាចការពារបាននូវសត្វល្អិត និងងជំងឺផ្សេងៗបានល្អប្រសើរ និងបានតំលៃខ្ពស់នៅពេលផ្គត់ផ្គង់ចូលទីផ្សារ។ (២). បងប្អូនត្រូវចេះគ្រប់គ្រងថ្លៃដើមក្នុងការដាំដុះ, គ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្មអោយត្រូវតាមក្បូនបច្ចេកទេស និងឲ្យមានប្រសិទ្ធភាពខ្ពស់។ នៅពេលបងប្អូនចេះគិតគូរ និងដឹងពីថ្លៃដើផលិត ឣាចឲ្យបងប្អូនកំណត់តម្លៃលក់បានត្រឹមត្រូវនៅលើទីផ្សារ។ ការលក់បានថោក ឬថ្លៃ […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (ស.ស.ក.ក)

16 កុម្ភៈ 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (ស.ស.ក.ក) ស្តីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងអាជីវកម្ម បញ្ជិកាគណនេយ្យ និងពង្រីកការផ្ដល់ហិរញ្ញប្បទានគាំទ្រដល់ការពង្រីកអាជីវកម្មនៃសហគមន៍កសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយលោកឧកញ៉ា ហង្ស សុគន្ទ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES

13 កុម្ភៈ 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES ស្តីពី “ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង លោកបណ្ឌិត Guo Gang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម។