ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករ
24 វិច្ឆិកា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និង សហការី បានចូលរួមនិងផ្តល់ជាចំណាប់អារម្មណ៍របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការជ្រោមជ្រែងវិស័យស្រូវអង្ករកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២របស់សហព័ន្ធស្រូវអង្ករ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយអគ្កនាយករង និងសហការី បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ
19 វិច្ឆិកា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្កនាយករង និងសហការី បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ ដើម្បីពិភាក្សា (១) លើបញ្ហាតម្លៃស្រូវនៅតាមតំបន់ខេត្តសក្តានុពល រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម, (២) ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ។ ក្នុងកិច្ចពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលទិញស្រូវ និងតម្លៃស្រូវ នៅតាមតំបន់គោលដៅ និងម្ចាស់ក្រុមនាំចេញអង្ករ បានធ្វើបច្ចុប្បន្នភាពនៃទីផ្សារអង្ករអន្តរជាតិ និងការបញ្ជាទិញពីប្រទេសចិន និងសហភាពអ៊ឺរ៉ុប ជាដើម ។ ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ, នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
អង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ”
17 វិច្ឆិកា 2022ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)
16 វិច្ឆិកា 2022នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្នាក់ការកណ្តាលធនាគារ ARDB។ ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សារគ្នាលើការសហការក្នុងគម្រោងឥណទានបៃតង ការផ្តល់ជាជំនួយផ្នែកបច្ចេកទេសដល់ ARDB សម្រាប់ការអនុវត្តគម្រោងឥណទានបៃតង និងការស្វែងរកដំណោះស្រាយលើមូលនិធិសម្រាប់គម្រោងហិរញ្ញប្បទានបៃតង។
ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមកម្មវិធីសំណេះសំណាលជាមួយសិស្សានុសិស្ស នៅវិទ្យាល័យខ្សាច់កណ្តាល
31 តុលា 2022វិទ្យាល័យហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៖ រសៀលថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ០០ នាទី , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយអនុប្រធាន និងសហការី បានចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានវត្តមានចូលរួមសរុប ៣១៦ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានណែនាំ និងផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ និងត្រៀមលក្ខណៈសម្បត្តិ សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន SoftBank Corp តាមប្រព័ន្ធ Zoom Meeting
31 តុលា 2022នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន SoftBank Corp តាមប្រព័ន្ធ Zoom Meeting។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងបង្ហាញពីនវានុវត្តន៍ក្នុងវិស័យកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យា AI តាមរយៈការប្រើប្រាស់ “e-kakashi” app លើទូរស័ព្ទចល័តដើម្បីវិភាគទិន្នន័យគ្រប់ដំណាក់កាលនៃការដាំដុះរហូតដល់ប្រមូលផល ព្រមទាំងបង្ហាញពីវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកបទពិសោធន៍ក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើបទបង្ហាញលើប្រធានបទ តួនាទីរបស់ស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍលើការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, និងកសិកម្ម និងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP)
27 តុលា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចែករំលែកបទពិសោធន៍ក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើបទបង្ហាញលើប្រធានបទ តួនាទីរបស់ស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍលើការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, និងកសិកម្ម និងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) ឆ្នាំ២០២២ លើកទី៤៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ប្រទេសហ្វីលីពីន។ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងបង្ហាញអំពីតួនាទីរបស់ធនាគារ ARDB ក្នុងកិច្ចអន្តរាគមន៍របស់រាជដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍឆ្នាំ២០២២ (Development Awards 2022)
27 តុលា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍឆ្នាំ២០២២ (Development Awards 2022) ក្រោមប្រភេទការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានថ្នាក់ក្រោមជាតិ (Local Economic Development) ដែលផ្តល់ដោយ Association of Development Financing Institutions in Asia and the Pacific (ADFIAP) នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនធនាគារ ARDB សម្រាប់ការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវ-អង្ករនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាកសិករ, រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាលើទី៩៣
26 តុលា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាលើទី៩៣ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩៣ នេះ ត្រូវបានរៀបចំឡើងដោយមានរបៀបវារៈដូចខាងក្រោម៖ ១. ការអនុម័តលើរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើទី៩២, ២. ការធ្វើបច្ចុប្បន្នភាពលើការអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩២, ៣. ការស្នើសុំការអនុម័តលើ៖ សមាជិកថ្មី, ផែនការថវិកាឆ្នាំ២០២៣, វេទិការអន្តរជាតិសម្រាប់ CEO ឆ្នាំ២០២៣, ៤. ការអនុម័តលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និង ៥. ការអនុម័តលើរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន ADFIAP ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ CARD SME Bank និងតំណាង CARD MRI ប្រទេសហ្វីលីពីន
26 តុលា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ CARD SME Bank និងតំណាង CARD MRI ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ការឥណទានខ្នាតតូចដល់ប្រជាកសិករ, ម៉ូឌែលអាជីវកម្មឥណទាន និងអាជីវកម្មពាក់ព័ន្ធ, និងយុទ្ធសាស្រ្តក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត និងសហការី ក៏បានទស្សនាការតាំងពិព័រណ៌ចំណីអាហាររបស់សិស្សានុសិស្ស ដែលកំពុងសិក្សា ក្រោមកម្មវិធីរបស់ CARD MRI ។ ជាចុងក្រោយ ស្ថាប័នទាំងពីរ ក៏បានពិនិត្យលទ្ធភាពក្នុងការស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ។