ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ)
17 តុលា 2022ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរបេសកកម្មចុះពិនិត្យមើលការប្រើប្រាស់ឥណទាន និងការទិញស្រូវតាមរោងម៉ាងស៊ីន មួយចំនួន និងពិនិត្យមើលអាជីវកម្មអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ) មានដូចជា ពោត ដំឡូង ជាដើម ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងជំរុញដល់ម្ចាស់សាយឡូ សូមបន្តជួយទិញកសិផលរបស់បងប្អូនកសិករ ដែលនឹងត្រូវប្រមូលផលខាងមុខ អោយសមស្របតាមតំលៃទីផ្សារ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី
14 តុលា 2022សេរីសោភ័ណ្ឌ-ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។ តាមការអោយដឹងត្រួសៗ ពីសំណាក់បងប្អូន, ការចញ្ចឹមទាយកពង កំពុងជួបបញ្ហាប្រឈម ដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្មណ៍របស់បងប្អូនសហគមចញ្ចឹមទា គឺបញ្ហាចំណីទាពង ឡើងថ្លៃ ដែលនាំអោយការចំណេញមានការថយចុះ។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយនេះ។ មួយវិញទៀត, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចញ្ចឹមទា ឬជាសហគម ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុកចំនីទាពងចេញពីរោងចក្រផ្ទាល់តែម្តងដោយប្រើប្រាស់កញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ការណ៍នេះ ដើម្បីទទួលបានតំលៃសមរម្យ និងធូរថ្លៃជាងទិញចំនីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃដើមផលិតបានមួយកំរិត។ បន្ទាប់ពីទឹកស្រកវិញ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគម អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងករណីដែលបងប្អូនមានតម្រូវការឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។ ចុងបញ្ចប់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនដែលកំពុងជួបប្រទះដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់
14 តុលា 2022ថ្មគោល បាត់ដំបង៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់ បានបំផ្លាញផលដំណាំស្រូវ និងបន្លែផ្សេងៗដែលជិតទទួលផល និងកំពុងប្រមូលផល។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីសោកស្តាយ ជូនចំពោះបងប្អូនសហគមដែលបានជួប និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅរដូវនេះ។ ជាមួយគ្នានេះដើម្បីចូលរួមចែករំលែកនូវបញ្ហារបស់បងប្អូនសហគមកំពុងជួបប្រទះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត ដល់បងប្អូនធ្វើការលើកជាយោបល់ ក៏ដូចជាធ្វើសំណូមពរផ្សេងៗ ដើម្បីអោយ ឯកឧត្តមបណ្ឌិត ជួយរកដំណោះស្រាយជូន។ ជាមួយគ្នានេះ, ស្រូវរបស់បងប្អូន បានត្រូវជន់លិច និងបំផ្លាញទាំងស្រុង ហើយចំការបន្លែរបស់បងប្អូនក្នុងសហគម មួយចំនួនក៏ត្រូវលិចលង់ផងដែរ។ បងប្អូនបានធ្វើសំណូមពរ មកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើសុំពិនិត្យលទ្ធភាពដើម្បីកែសម្រួលរបៀបទូទាតសងប្រាក់ដើម និងការប្រាក់ និងស្នើសុំកម្ចីបន្ថែម ដើម្បីយកទៅដាំដុះសារឡើងវិញបន្ទាប់ពីទឹកស្រកវិញ។ ជាការឆ្លើយតប, ឯកឧត្តមបណ្ឌិត បានអនុញ្ញាតអោយមន្ត្រីជំនាញរបស់ធនាគារ ធ្វើការសិក្សាឥណទានឡើងវិញ តាមការស្នើសុំជាក់ស្តែងរបស់បងប្អូន។ ជាការរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនសហគម, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ
14 តុលា 2022បាត់ដំបង-បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង និងរោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តធ្វើការសំណូមពរ លើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទាំងពីរ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការទិញស្រូវនៅតាមរោងម៉ាស៊ីន ក្រោមគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល
13 តុលា 2022ខេត្តពោធិ៍សាត់៖ ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវភូ កុកគី និងរោងម៉ាស៊ីនកិនស្រូវ អ៊ុង ឃុង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តលើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់
13 តុលា 2022រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់បំផ្លិចបំផ្លាញស្រូវ និងផលដំណាំ រួមផ្សំ ស្ថិតនៅឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការអោយដឹងពីសំណាក់បងប្អូន ថា បច្ចុប្បន្នទិន្នផលស្រូវលើដីស្រែជាង ៤០០ហិកតា របស់ពួកគាត់ត្រូវបានបំផ្លាញទាំងស្រុងដោយសារទឹកជំនន់។ បន្ថែមលើនេះ, ពួកគាត់បានធ្វើការចំណាយថ្លៃដើមផលិតខ្ពស់លើការដាំដុះអស់ប្រមាណ ជិត ៤លានរៀល ក្នុងមួយហិកតា ស្របពេល ជី ពូជ ប្រេង ថ្នាំ ឡើងថ្លៃ ប៉ុន្តែទិន្នផលស្រូវទទួលបានមិនសូវល្អ ។ មួយវិញទៀត, សម្រាប់នៅរដូវនេះទៀត គឺពួកគាត់ខាតបង់ទាំងស្រុងតែម្តង។ ឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូន, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនដល់បងប្អូនអោយបានជ្រាបអំពីមូលហេតុដែលជាដើមចម នាំអោយវត្ថុធាតុដើមមានការឡើងថ្លៃ ជាពិសេស ប្រេង គឺបណ្តាមកពីសង្គ្រាមរវាង អ៊ុយក្រែន និង រុស្សី និងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។ ដើម្បីចូលរួមកាត់បន្ថយការចំណាយខ្ពស់លើការដាំដុះស្រូវ, ឯកឧត្តមបណ្ឌិត […]
ឯកឧត្តម ចាន់ សីហា និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកMichael Helad អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, ប្រចាំនៅកម្ពុជា
22 កញ្ញា 2022ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកMichael Helad អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, លោក Pranjit Talukdar នាយកគ្រប់គ្រងតំបន់ HEIFER IMPACT CAPITAL, និង លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេស នៃអង្គការ HEIFER INTERNATIONAL (Cambodia)។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ លើ៖ ១/. យន្តការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្ម និងសមាជិករបស់សហគមន៍កសិកម្ម និង ២/. យន្តការធានាឥណទានក្នុងការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់សហគមន៍កសិកម្ម និងសមាជិក ជាពិសេសក្នុងខ្សែច្រវាក់ផលិតកម្មមាន់ស្រែ និងការដំាដុះបន្លែ។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយ អគ្គនាយរង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)
20 កញ្ញា 2022នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយ អគ្គនាយរង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងស្វែងយល់ពីសកម្មភាពអាជីវកម្មរបស់ធនាគារ ARDB,កិច្ចសហការក្នុងការរៀបចំនិងវិភាគទិន្នន័យពាក់ព័ន្ធវិស័យកសិកម្ម និងយន្តការកាត់បន្ថយហានិភ័យលើសំពៀតឥណទានរបស់ធនាគារ ARDB។
ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារARDB បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden
15 កញ្ញា 2022ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden នៅខេត្តឈុនបុរី ប្រទេសថៃ នាថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២ ដែលមានដាំផ្លែល្វាបារាំង ក្នុងផ្ទះសំណាញ់ (Green House) ដែកំពុងប្រើប្រាស់ឥណទានបៃតង។ ផ្លែល្វាបារាំងនេះ ជាប្រភេទដំណាំហូបផ្លែឣាចប្រមូលផលពេញមួយឆ្នាំ, មានតម្លៃខ្ពស់, អាចបរិភោគស្រស់បាន និងអាចកែច្នៃជាភេសជ្ជៈ តែ និងដំណាប់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារ ARDB ជួបសំដែងការគួរសម និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ BAAC (Bank for Agricultre and Agricultural Cooperatives)
14 កញ្ញា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារ ARDB ជួបសំដែងការគួរសម និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ BAAC (Bank for Agricultre and Agricultural Cooperatives) នៅស្នាក់ការកណ្តាលនៃ BAAC ក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរលេីការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម នាពេលអនាគតផងដែរ។