ព័ត៌មានថ្មីៗ
កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង
9 មីនា 2023កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង —————————– ខេត្តបាត់ដំបង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលផងដែរ ពីមន្ទីរ និងអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយតំណាងធនាគារ KDB និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC)
3 មីនា 2023នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយតំណាងធនាគារ KDB (ដែលជាស្ថាប័នទទួលស្គាល់ដោយមូលនិធិអាកាសធាតុបៃតង, Accredited Entity) និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) ដើម្បីពិភាក្សាការងារជាជំហានបន្ទាប់ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) ដែលមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តពោធិ៍សាត់
23 កុម្ភៈ 2023ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានណែនាំបងប្អូន អោយចេះគិតគូរលើការគ្រប់គ្រងថ្លៃដើមផលិត ពីព្រោះវានាំអោយបងប្អូនមានមូលដ្ឋានសម្រេចចិត្តនៅពេលដែលបងប្អូនប្រមូលផលលក់ទៅទីផ្សារ។ ដោយឡែក, ឯកឧត្តមបណ្ឌិត បានណែនាំដល់បងប្អូនអាចទាក់ទងកម្ចីមកធនាគារ ARDB បាន ក្នុងករណីបងប្អូនមានតម្រូវការពង្រីកការដាំដុះ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ ខេត្តបាត់ដំបង
23 កុម្ភៈ 2023កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ———————————— ស្រុកសង្កែ ខេត្តបាត់ដំបង÷ព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ជូនដល់សមាជិកសហគមន៍កសិកម្មចម្រើនផលរាំងកេសី។ សហគមន៍កសិកម្មនេះ បានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០១៣ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិស្វាយជាតិ ឃំុរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣១៨ គ្រួសារ ប្រកបរបរផលិតស្រូវពូជសែនក្រឣូប និងប្រមូលទិញស្រូវចំណី។ យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសហគមន៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងផលិតកម្មស្រូវពូជ, ការប្រមូលទិញស្រូវចំណី និងជាពិសេសតម្រូវការឥណទាន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនបងប្អូនពីសារសំខាន់នៃការគ្រប់គ្រងថ្លៃដើម និងការចំណាយក្នុងផលិតកម្មស្រូវ។ មួយវិញទៀត បន្ថែមលើផលិតកម្មស្រូវពូជ និងស្រូវចំណី ឯកឧត្តមបណ្ឌិត បានជូនយោបល់ដល់បងប្អូនគួរគិតគូពីមុខរបររួមផ្សំន្ថែមក្រៅពីការផលិតស្រូវ មានដូចជា សត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និង/ឬការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬ green house […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសហគមន៍ទុរេនសំឡូតដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានារបស់សហគមន៍ទុរេន
22 កុម្ភៈ 2023កម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍ទុរេនសំឡូតដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានារបស់សហគមន៍ទុរេន ————————- ស្រុកសំឡូត ខេត្តបាត់ដំបង÷ ល្ងាចថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសមាគមន៍ទុនរេនសំឡូត ដែលមានអស័យដ្ឋានស្ថិតនៅភូមិបឹងរុន ឃំុសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតីភាពផងដែរ។ យកឱកាសនៃកិច្ចពិភាក្សានេះ, ឯកឧត្តមបណ្ឌិតបានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសមាគម ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា របស់សមាជិកក្នុងសមាគមន៍ទុរេនសំឡូត។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានជូនជាទស្សនៈទានបន្ថែម ដល់បងប្អូនដែលមានវត្តមាននាឱកាសនោះថា បន្ថែមពីលើការដាំដំណាំទុរេន បងប្អូនគួរគិតគូពីរបររួមផ្សំបន្ថែមមានដូចជា ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬgreen house តាមបែបកសិកម្មទំនើបដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើដល់ជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែមក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ មួយវិញទៀត សហគមគួរគិតគូពីការពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន
22 កុម្ភៈ 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន ———— ប៉ៃលិន÷ រសៀលថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនក្នុងសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្ថានភាពនៃការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន ជាពិសេសតម្រូវការឥណទានបន្ថែមពីធនាគារ ARDB។ ក្នុងជំនួបនៃឱកាសនេះ, ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្ត និងធ្វើការសង្កត់ធ្ងន់ ដល់សហគមន៍គួរបន្តពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបន្តពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីចំការសម្រាប់នាំចេញ។ ដោយឡែកសម្រាប់តម្រូវការឥណទានបន្ថែម ពី ARDB ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់បងប្អូន អាចទាក់ទងមក ធនាគារ ARDB បាន។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបបន្ថែមអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធានគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយ ធនាគារ ARDB ត្រៀមខ្លួនសម្រាប់ជួយដល់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងខេត្តបាត់តំបងផ្ទះសំណាញ់
22 កុម្ភៈ 2023កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ——————- ភ្នំព្រឹក បាត់តំបង៖ ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តដល់បងប្អូន ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារ ARDB បាន។ ជាចុងក្រោយ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ខេត្តឧត្តរមានជ័យ
21 កុម្ភៈ 2023កម្មវិធីជួបជុំសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មក្នុងខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយគោលការណ៍គាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ‐————————- ឧត្តរមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ក្នុងគោលបំណងដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។ បន្ទាប់ពីបានស្តាប់នូវការលើកឡើងអំពីបញ្ហារបស់សហគមន៍, ឯកឧត្តមបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនសហគមន៍។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកជូនបងប្អូនអំពីស្ថានភាពសេដ្ឋកិច្ចដែលរំខានពីការរីករាលដាលពីជំងឺកូវីដ-១៩ និងវិបត្តិពីបញ្ហាឣ៊ុយក្រែននិងរុស្សុី ដែលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស និងស្ថានភាពការនាំចេញទំនិញផ្សេង និងស្ថានភាពទីផ្សារស្វាយទៅកាន់ប្រទេសចិន។ ដោយឡែកចំពោះស្វាយចន្ទីក៏មានការគិតគូ និងសិក្សាពីគម្រោងបង្កើតឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីដើម្បីប្រមូលគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផលស្តុកទុក សម្រាប់បម្រើការនាំចេញ ហើយសន្ធិធិគ្រាប់ស្វាយចន្ទីក៏ឣាចនឹងយកធ្វើជាទ្រព្យធានាបំណុលបានផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីបងប្អូនសមាជិកសហគមន៍ចំនួន ១០០នាក់ តំណាងអោយ ១២ សហគមន៍កសិកម្ម ដែលមានសមាជិកសរុបចំនួន១៤៧០ គ្រួសារ ដែលមានមុខរបរដាំដុះដំឡូងមី ដាំបន្លែ ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំរួមផ្សំផ្សេង។ ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត កៅ […]
ឯកឧត្តម បាន លឹម តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB)
21 កុម្ភៈ 2023ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB) នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការធនាគារ ARDB ដើម្បីពិភាក្សាអំពីគោលការណ៍ណែនាំលម្អិតសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ខេត្តព្រះវិហារ
21 កុម្ភៈ 2023ព្រះវិហារ៖ ល្ងាចថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB ) និងសហការី បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារ និង សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃំុគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ។ យកឱកាសនៃកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដក់បងប្អូនអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។ ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានារបស់បងប្អូនរួចមក ឯកឧត្តមបណ្ឌិត បាន ធ្វើការណែនាំ ក៏ដូចជាផ្តល់នូវទស្សនៈទានគន្លឹះមួយចំនួនឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូន ដើម្បីជាដំណោះស្រាយ។ សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ […]