ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម លើប្រធានបទ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and Development)’’
1 មីនា 2025ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម លើប្រធានបទ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and Development)’’ ដោយមានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេសរបស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ, អនុប្រធានធនាគារអភិវឌ្ឍន៍អឺរ៉ុប, តំណាងអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុសម្រាប់កម្មវិធីបរិស្ថាន (UNEP-FI), ប្រធានគម្រោងសន្ទនីយភាពនិងចីរភាព (Liquidity and Sustainability Facility) នៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិក, មូលនិធិវិនិយោគសម្រាប់កុមារ (CIFF), និងតំណាងក្រុម Global Solidarity Levies Task Force និងបេសកជនពិសេសពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រធានាធិបតីកេនយ៉ា។ ជាកិច្ចចាប់ផ្តើម កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទស្តីពី “ ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលកររបស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National Public Development Banks) ”
28 កុម្ភៈ 2025រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទស្តីពី “ ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលកររបស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National Public Development Banks) ” ដោយមានបទអន្តរាគមដោយលោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមានវាគ្មិនចូលរួមមាន នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគនៃគណៈកម្មការអឺរ៉ុប, ប្រធានធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសម៉ាលី, ប្រធានធនាគារ Land Bank នៃអាហ្រ្វិកខាងត្បូង, នាយកប្រតិបត្តិនៃបណ្តាញអង្គការសម្រាប់ការអភិវឌ្ឍជាអន្តរជាតិរបស់ចក្រភពអង់គ្លេស, បេសកជនពិសេសរបស់បារាំងស្តីពីអាហារូបត្ថម្ភ និងជាអគ្គលេខាធិការនៃកិច្ចប្រជុំកំពូលអាហារូបត្ថម្ភសម្រាប់ការលូតលាស់, នាយកប្រតិបត្តិនៃមូលនិធិវិនិយោគអន្តរជាតិរបស់ចក្រភពអង់គ្លេស, និងអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក និងនាយកប្រតិបត្តិនៃមូលនិធិនៃ OPEC Fund។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានណែនាអំពីធនាគារ ARDB ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD)
28 កុម្ភៈ 2025ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។ ក្នុងជំនួបនោះដែរ, ឯកឧត្តមបណ្ឌិត ក៏បាន គូសរំលេច អំពី បេសកកម្មសំខាន់ៗ របស់ធនាគារ ARDB ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់ IFAD ដែលមាននៅកម្ពុជា ។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បាន ស្នើសុំដល់ភាគី IFAD បន្ត ជួយគាំទ្រដល់បេសកកម្មរបស់ ធនាគារ ARDB និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានា […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS)
27 កុម្ភៈ 2025រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ត្រូវបានអញ្ជើញចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS) ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន (Sustainable and Inclusive Food Systems) ដែលរៀបចំដោយ អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប (European Commission), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា, និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។ កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍, ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍, កៀរគរមូលធន, និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួមសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។
ឯកឧត្តម ចាន់ សីហា បានជួបពិភាក្សាការងារជាមួយ Heifer International ប្រចាំប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និងធនាគារ Himalayan Bank Ltd នៃប្រទេសនេប៉ាល់
27 កុម្ភៈ 2025រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយ Heifer International ប្រចាំប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និងធនាគារ Himalayan Bank Ltd នៃប្រទេសនេប៉ាល់។ កិច្ចពិភាក្សានេះមានគោលបំណងស្វែងយល់ពីសកម្មភាពរបស់ធនាគារ ARDB លើការផ្តល់ឥណទានដល់សហគមន៍កសិកម្ម, កសិករខ្នាតតូច និងតួអង្គផ្សេងទៀតក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម,ចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងធនាគារទាំងពីរ,សកម្មភាពគាំទ្រដល់សហគមន៍កសិកម្មរបស់ Heifer International ប្រចាំប្រទេសកម្ពុជា និងស្វែងរកលទ្ធភាពក្នុងការសហការជាដៃគូនាពេលអនាគត។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកលប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥)
26 កុម្ភៈ 2025រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកលប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុសាធារណរដ្ឋអាហ្វ្រិកខាងត្បូង, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ទេសាភិបាលនៃធនាគារកណ្តាលសាធារណៈរដ្ឋបារាំង និងជាប្រធានធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS), ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, ក្រោមប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព (Fostering Infrastructure and Finance for Just and Sustainable Growth) à។ សន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ។ កំណត់សម្គាល់ (AFD )Agence Française de Développement: […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI)
25 កុម្ភៈ 2025រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមផងដែល។ កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥៣០ ស្ថាប័ន មកពីជុំវិញពិភពលោកជាសមាជិករបស់ WFDFI។ សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក – ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន(៤១ ប្រទេស), ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ អាមេរិកឡាទីន និងខារីប៊ែន – ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស), ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក – […]
ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង
23 កុម្ភៈ 2025កិច្ចសម្ភាស៖ ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ខាងក្រោមនេះជាកិច្ចសម្ភាសរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News: 1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit – FiCS)? សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ […]
ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី
21 កុម្ភៈ 2025ខេត្តកំពង់ចាម៖ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពី លោក ងួន វណ្ណ: ម្ចាស់ឃ្លាំង, ក្នុងដើមរដូវប្រមូលផលនេះ ឃ្លាំង៩៩៩ អាចប្រមូលទិញស្វាយចន្ទី បានប្រមាណ ១០០ តានក្នុងមួយថ្ងៃ សម្រាប់គ្រាប់ស្រស់ M-23 ក្នុងតម្លៃ ៦,៤០០ រៀល ក្នុង ១ គីឡូក្រាម។ តម្លៃគ្រាប់ចន្ទីស្រស់នេះថ្លៃខ្ពស់នៅដើមរដូវនេះ បើធៀបនឹងដើមរដូវឆ្នាំ២០២៤។ ឃ្លាំង៩៩៩ បានប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករមកពីតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម ព្រះវិហារ សៀមរាម កំពង់ធំ កំពង់ឆ្នាំង។ ធនាគារ ARDB នៅតែបន្តគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាទុនបង្វិលដល់ម្ចាស់ឃ្លាំងស្តុក សហគមន៍កសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទី ជាពិសេសក្នុងរដូវប្រមូលផលធំនេះ។ លក្ខណៈពិសេសនៃទុនបង្វិលនេះគឺអាចយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតជាសន្និធិធានាបំណុលបាន។ […]
ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)
21 កុម្ភៈ 2025ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តមអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា (Industrial Energy Efficiency Financing Program for Cambodia)” ដែលបានរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល សហការជាមួយធនាគារពិភពលោក នៅសណ្ឋាគារ Rosewood។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងស្វែងរកធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំគម្រោង ដែលនឹងចូលរួមគាំទ្រដល់ការអនុវត្តវិធានការគោលនយោបាយក្នុងវិស័យឧស្សាហកម្មរបស់គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល។