ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច, និងសហការី បានបន្តចុះជួបសហគមន៍កសិកម្ម នៅខេត្តឧត្តរមានជ័យ

23 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្មនៅភូមិជើងទាន ឃុំជើងទាន ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវ, ដាំដុះបន្លែ, ចិញ្ចឹមសត្វ, និងសិក្សាពីលទ្ធភាពផ្តល់ឥណទានមានការប្រាក់ទាបរបស់ធនាគារ ដល់សហគមន៍កសិកម្ម នៅភូមិជើងទាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច, បានបន្តចុះជួបប្រជាកសិករ និងក្រុមគ្រួសារកងទ័ព នៅខេត្តព្រះវិហារ

23 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបប្រជាកសិករ និងក្រុមគ្រួសារកងទ័ព នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះបន្លែ, ចិញ្ចឹមសត្វដែលកសិផលទាំងនោះកំពុងជួបបញ្ហាលើទីផ្សារនិងដើម្បីសិក្សាពីលទ្ធភាពផ្តល់ឥណទានមានការប្រាក់ទាបរបស់ធនាគារ លើការដាំដុះក្នុងផ្ទះសំណាញ់​ និងចិញ្ចឹមសត្វ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះជួបសហគមន៍កសិកម្មស្រូវសរីរាង្គចំនួន១០ សហគមន៍

22 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្មស្រូវសរីរាង្គចំនួន១០ សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី, និងជ័យសែន ដោយមានការចូលរួមពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាប នៅស្រុក ឆែប ខេត្តព្រះវិហារ នាព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ

22 សីហា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវដែលទទួលរងផលប៉ះពាល់ពីទឹកភ្លៀង និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាបដល់សហគមន៍កសិកម្មឃុំកំពង់គោ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី រវាងធនាគារ ARDB និងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

15 សីហា 2022

នាថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង ចូលរូមពីតំណាងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី, និង តំណាង ធនាគារពិភពលោក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ។ គម្រោងនេះ ធនាគារ ARDB ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់ កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូចនិងមធ្យម សហគមន៍កសិកម្ម និងក្រុមផលិតកសិផលទំាងអស់លើកលែងតែស្រូវ។

បើកគណនី និងដំឡើង ARDB Mobile App នៅខេត្តឧត្តរមានជ័យ

27 កក្កដា 2022

ខេត្តឧត្តរមានជ័យ : នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារធនាគារ ARDB (ដោយមានការចូលរួមពី ការិយាល័យចល័ត ប្រចាំខេត្ដឧត្តរមានជ័យ) បានបន្តចុះផ្សព្វផ្សាយអំពី គម្រោងហិរញ្ញប្រទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ បន្ថែម, បើកគណនី និងដំឡើង ARDB Mobile App ក្នុងគោលដៅតភ្ជាប់ប្រជាកសិករ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ជូនសហគមន៍គោកមនមានជ័យ និងសហគមន៍ពង្រ ខេត្តឧត្តរមានជ័យ។

ក្រុមការងារធនាគារ ARDBបានបន្តចុះផ្សព្វផ្សាយអំពី គម្រោងហិរញ្ញប្រទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ បន្ថែមនៅខេត្តឧត្តរមានជ័យ

26 កក្កដា 2022

ខេត្តឧត្តរមានជ័យ : នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារធនាគារ ARDB (ដោយមានការចូលរួមពី ការិយាល័យចល័ត ប្រចាំខេត្ដឧត្តរមានជ័យ) បានបន្តចុះផ្សព្វផ្សាយអំពី គម្រោងហិរញ្ញប្រទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ បន្ថែម, បើកគណនី និងដំឡើង ARDB Mobile App ក្នុងគោលដៅតភ្ជាប់ប្រជាកសិករ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ជូនសហគមន៍គោកភ្លុកអភិវឌ្ឍន៍បីភូមិ និងសហគមន៍អូរពក ខេត្តឧត្តរមានជ័យ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូចុះបំពេញទស្សនៈកិច្ចសិក្សានៅសាខាធនាគារ Agribank ក្នុងខេត្ត Hai Phong នៃប្រទេសវៀតណាម

22 កក្កដា 2022

នាថ្ងៃទី២១-២២ ខែកក្កដា ឆ្នំា២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូចុះបំពេញទស្សនៈកិច្ចសិក្សានៅសាខាធនាគារ Agribank ក្នុងខេត្ត Hai Phong នៃប្រទេសវៀតណាម ដើម្បីស្វែងយល់អំពី ប្រតិបត្តិការរបស់សាខាធនាគារ Agribank ហើយគណៈប្រតិភូក៏បានចុះស្វែងយល់ផ្ទាល់ និងដកស្រង់បទពិសោធន៍លើការអនុវត្តការងារផ្តល់ឥណទានជាក្រុម ការធ្វើប្រតិបត្តិការធនាគារដោយប្រើប្រាស់រថយន្តជាការិយាល័យចល័តដល់ទីជនបទរបស់សាខាធនាគារ Agribank ព្រមទំាងបានចុះសិក្សាដល់ទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូក និងកសិដ្ឋានដំាដុះបន្លែសុវត្ថិភាពក្នុង Greenhouse ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនំាគណៈប្រតិភូទៅចូលរួមវេទិកាគោលនយោបាយតំបន់ស្តីពី “ការលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថលដែលជាយន្តការដ៏សំខាន់សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាកសិករ” ដែលបានសហការរៀបចំឡើងដោយសមាគមឥណទានជនបទ និងកសិកម្មអាស៊ីប៉ាស៊ីហ្វិក

20 កក្កដា 2022

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូទៅចូលរួមវេទិកាគោលនយោបាយតំបន់ស្តីពី “ការលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថលដែលជាយន្តការដ៏សំខាន់សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាកសិករ” ដែលបានសហការរៀបចំឡើងដោយសមាគមឥណទានជនបទ និងកសិកម្មអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association–APRACA) និងធនាគារ Agribank នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ វេទិកានេះ បានផ្តល់ឱកាសដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារកណ្តាល ដៃគូអភិវឌ្ឍ និងស្ថានប័នដែលពាក់ព័ន្ធក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ដោយផ្តោតលើចំណុចសំខាន់ៗ ០៣ រួមមាន៖ ១/. និន្នាការ និងនវានុវត្តភាពលើការផ្តល់សេវាហិរញ្ញវត្ថុឌីជីថល សម្រាប់កសិករខ្នាតតូច សហគមន៍កសិករ/សហគមន៍កសិកកម្ម និងកសិ-ពាណិជ្ជកម្មខ្នាតតូចនៅទីជនបទ, ២/. តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារកណ្តាល ដៃគូអភិវឌ្ឍ និងស្ថានប័នដែលពាក់ព័ន្ធ ក្នុងការគំាទ្រជាគោលនយោបាយសម្រាប់ការអនុវត្តផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាឌីជីថល និង ៣/. បច្ចេកទេស និងឧបករណ៍ឌីជីថល ដែលបានប្រើប្រាស់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងបង្កើតនូវកាលានុវត្តភាពទីផ្សារដល់ប្រជាកសិករ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនំាគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចសិក្សានៅធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (Viet Nam Bank for Social Policies–VBSP) នៅទីក្រុងហាណូយ ប្រទេសវៀតណាម

18 កក្កដា 2022

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០២២ ត្រូវនឹងថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នំាខាល ចត្វាស័ក ព.ស.២៥៦៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចសិក្សានៅធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (Viet Nam Bank for Social Policies–VBSP) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ ក៏បានជួបសម្ដែងការគួរសមជាមួយលោក Huynh Van Thuan អគ្គនាយករង នៃធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (VBSP) និងថ្នាក់ដឹកនំា ហើយនៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនំានៃធនាគារទំាងពីរ បានផ្លាស់ប្តូរនូវបទពិសោធន៍ការងាររបស់ធនាគារទំាងពីរដែលមានបេសកកម្ម និងមុខងារភារកិច្ចប្រហាក់ប្រហែលគ្នា ក្នុងនាមជាធនាគារបម្រើគោលនយោបាយក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ជាងនេះទៀត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Huynh Van Thuan និងថ្នាក់ដឹកនំានៃធនាគារ VBSP ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូនៃធនាគារ […]