ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុល ប៊ុនថា តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យបានដាវ

2 មករា 2023

វិទ្យាល័យហ៊ុនសែន បានដាវ, ស្រុកខ្សាច់កណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុល ប៊ុនថា អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួល ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងឯកឧត្តម លី សារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបាក់ដាវ តំណាង ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបានដាវ។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក លោកមេឃុំបាក់ដាវ និងមាតាបីតាសិស្សសរុបចំនួន ១ ០៤០ នាក់។ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យ ហ៊ុន សែន បានដាវ មានសិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងនោះស្រីចំនួន […]

ឯកឧត្តម បាន លឹម តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យព្រែកលួង

2 មករា 2023

វិទ្យាល័យព្រែកលួង, ស្រុកខ្សាច់កណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមការងារចលនាយុវជន តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ និងមាតាបីតាសិស្សសរុបចំនួន ១ ៤៧០ នាក់។ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យព្រែកលួង មានសិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងនោះស្រីចំនួន ៧៦១ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ៣២៦ នាក់ […]

ឯ.ឧ. បណ្ឌិត កៅ ថាច និងសហការីក្រុមគ្រួសារធនាគារ ARDB ទាំងអស់ បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣

17 ធ្នូ 2022

ឯ.ឧ. បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), អគ្គនាយករង, និងសហការីក្រុមគ្រួសារធនាគារ ARDB ទាំងអស់ បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ “ឥណទានកសិកម្មក្នុងបរិបទឌីជីថល” ក្រោមរបៀបវារ: (១) កិច្ចប្រជុំបូកសរុកសមិទ្ធផលការងារ និងទិសដៅការងារឆ្នាំ២០២៣ (២) ការប្រកួតប្រជែងការបង្កើតវីដេអូខ្លីរបស់បុគ្គលិក នាថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយអគ្គនាយរង ព្រមទាំសហការី បានទទួលជួបជាមួយតំណាង IFC នៃធនាគារអភិវឌ្ឍន៍ពិភពលោក

14 ធ្នូ 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដោយអគ្គនាយរង ព្រមទាំសហការី បានទទួលជួបជាមួយតំណាង IFC នៃធនាគារអភិវឌ្ឍន៍ពិភពលោក ដើម្បីពិភាក្សាការងារ និងស្តាប់បទបង្ហាញពិសេសផ្តោតលើ “Agri & CSA Finance Market Assessment in Cambodia” នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅស្នាក់ការកណ្តាលរបស់ធនាគារ ARDB.

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បន្ទាយមានជ័យ- សៀមរាប

12 ធ្នូ 2022

បន្ទាយមានជ័យ- សៀមរាប៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងកំពង់ធំ មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ខៀវ ឃា ២. រោងម៉ាស៊ូនកិនស្រូវ ១៦៨៨ ៣.រោងម៉ាស៊ីនកិនស្រូវ ងួន ហុង ៤.ក្រុមហ៊ុន ដេលីហ្រ្វេសហ្វូត ៥.រោងម៉ាស៊ីនកិនស្រូវ លឹម ហេង លាភ ៦.រោងម៉ាស៊ីនកុនស្រូវ អេមរុរាយស៍ យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ខេត្តបន្ទាយមានជ័យ

12 ធ្នូ 2022

ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន ៤ ក្នុងភូមិសាស្ត្របន្ទាយមានជ័យ មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ លី វី ២. រោងម៉ាស៊ូនកិនស្រូវ ឌី ឆាយ ៣.រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី ៤.រោងម៉ាស៊ិន ស៊ីវ ឡាយ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះសួរសុខទុក្ខតំណាងសហគមកសិកម្មតាសីសាមគ្គីដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង

12 ធ្នូ 2022

ថ្មគោល-បាត់ដំបង៖ បន្ទាប់ពីកម្មវិធីចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូនតាមបណ្តារោងម៉ាស៊ីនកិនស្រូវដើម្បីធានាស្ថេរភាពថ្លៃស្រូវ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB បានឆ្លៀតពេលចុះសួរសុខទុក្ខតំណាងសហគមកសិកម្មតាសីសាមគ្គីដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញចុះត្រួតពិនិត្យផ្ទះសំណាញ់ដាំដុះបន្លែសុវត្ថិភាពរបស់សហគមផងដែរ។ (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២)

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ថ្មគោល – បរវិល ខេត្តបាត់ដំបង

12 ធ្នូ 2022

ថ្មគោល – បរវិល ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៥ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្រុកបរវិល ខេត្តបាត់ដំបង មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ ២. រោងម៉ាស៊ូនកិនស្រូវ សៀ ហេង ៣.រោងម៉ាស៊ីនកិនស្រូវ សែឃន់ ៤.រោងម៉ាស៊ិន យិន ម៉ាន់ ៥.រោងម៉ាស៊ិនកិនស្រូវ ពៅ ថូវ យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

11 ធ្នូ 2022

មោងឬស្សី ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៦ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបងមាន៖ ១. រោងម៉ាស៊ីនកិនស្រូវ តុង វិដែន ២. រោងម៉ាស៊ូនកិនស្រូវ ភូ ពួយ ៣.ក្រុមហ៊ុន អេមរុរាយស៍ ៤.ក្រុមហ៊ុន អៀង ហ៊ាង ៥.ធនាគារស្រូវ ៦.រោងម៉ាស៊ីនកុនស្រូវ សុង ហេង យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។