ព័ត៌មានថ្មីៗ

កម្មវិធីជួបសំណេះសំណាល និង ចុះត្រួតពិនិត្យ មើល វឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុង កងពលធំអន្តរាគមន៍លេខ៣

22 មីនា 2022

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បាន អញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ព ដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ ៧, ៨, ៩ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះ ការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។ ក្នុងជំនួប នៃកិច្ចពិភាក្សា នាឳកាសនោះ ឯកឧត្តមបណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖ ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។ រៀបចំឳ្យមានផែនការអាជីវកម្ម កំណត់ត្រាហិរញ្ញវត្ថុ អោយបានច្បាស់លាស់ និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/ឬ អាចបង្វិលសាច់ប្រាក់បាន។ ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់បន្ថែម អំពីលទ្ធភាពក្នុងករណីសហគមគ្រួសារកងទ័ពគួររៀបចំបាននូវទីតាំងកែច្នៃផលិតកសិកម្ម និងឃ្លាំងស្តុករួមក្នុងសហគមរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការស្រូបទាញផលិតផលកសិកម្មបានកាន់តែប្រសើរ និងអាចទប់ស្កាត់ការហូរចេញផលិតផលដែលផលិតបានទៅទីផ្សារដោយតំលៃទាប។ ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់តំណាងគ្រួសារកងទ័ព គួរធ្វើការបែងចែករវាងគ្រួសារសមាជិកសហគមដែលចិញ្ចឹមសត្វ, ដាំដុះបន្លែ, ដាំស្វាយចន្ទីជាដើម, ការណ៍នេះ គឺដើម្បីងាយស្រួលតភ្ជាប់ទីផ្សារ […]

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ

22 មីនា 2022

មន្ទីកសិកម្ម ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការជម្រាបជូនដល់ប្អូនកសិករ ក្នុងអង្គពិធី អំពី៖ គោលការណ៍ឥណទាន និងគោលដៅនៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ នេះ ដោយក្នុងនោះធ្វើការគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់លើដំណាំស្វាយចន្ទី ត្រង់ចំនុចនេះ ឯកឧត្តមបណ្ឌិត ចង់ឃើញបងប្អូនប្រជាកសិករប្រែក្លាយខ្លួនមិនត្រឹមតែពីការដាំដុះសម្រាប់លក់ ប៉ុន្តែអាចមានសមត្ថភាពធ្វើការកែច្នៃ និងមានលទ្ធភាពស្តុកទុកក្នុងករណីផលិតផលធ្លាក់ថ្លៃ។ ឯកឧត្តមបណ្ឌិត គាំទ្រអោយបងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី គួរមានឃ្លាំងស្តុករួមសម្រាប់សហគមដើម្បីធានាការលក់ថេរ ចូលក្នុងទីផ្សារ និងជៀសវាងការលក់ជាកំហុក ដែលអាចបង្ករអោយធ្លាក់ថ្លៃ។ ឯកឧត្តមបណ្ឌិត ស្នើអោយបងប្អូនប្រជាកសិករ គួរតែស្វែងរកព័ត៍មានកសិកម្ម តាមរយៈមន្ទីជុំវិញខេត្តអោយបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើការដាំដុះ និងមុនធ្វើការសម្រេចចិត្តលក់។ […]

គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

21 មីនា 2022

បន្ទាប់ពីបានផ្សព្វផ្សាយពីផលិតផលឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២, នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២, គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះជួបផ្ទាល់ជាមួយ ប្រជាកសិករគំរូ ដែលប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកអាជីវកម្ម ចិញ្ចឹម គោ ក្នុងខេត្តព្រះវិហារ និងផ្តល់ជារង្វាន់ នូវទូរស័ព្ទ ១ គ្រឿង ក្នុងមួយគ្រួសារ។

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

21 មីនា 2022

មន្ទីកសិកម្ម ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផងដែរ មាន៖ លោក ចៅ សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក កាន់ សាឡន អនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ ឧកញ៉ា ហ៊ុន ឡាក់ ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមកសិកម្ម កម្ពុជា និងអស់លោក លោកស្រី ជាសមាជិកសហគម និងបងប្អូនប្រជាកសិករ សរុបប្រមាណ ៦៥ នាក់។   ថ្លៃងក្នុងពិធីនោះ […]

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក ចាន់ សីហា អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី

8 មីនា 2022

នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក ចាន់ សីហា អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ដោយមានការចូលរួមពីបុគ្គលិកនារី ប្រមាណជា ៧០ នាក់ នៅស្នាក់ការកណ្តាលរបស់ធនាគារ ARDB ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ស្វាគមន៍ទីតាំងការិយាល័យចល័តថ្មី របស់ធនាគារ ARDB ប្រចាំខេត្តឧត្តរមានជ័យ

4 មីនា 2022

ស្វាគមន៍ទីតាំងការិយាល័យចល័តថ្មី របស់ធនាគារ ARDB ប្រចាំខេត្តឧត្តរមានជ័យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិដូនកែវសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សូមអញ្ជើញមកទទួលយកសេវាកម្មធនាគារសម្រាប់អ្នកនៅទីតាំងថ្មី។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមទាំងសហការី បានផ្តល់កិច្ចសម្ភាសន៍តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹង សាកលវិទ្យាល័យជាតិសឹង្ហបុរី

3 មីនា 2022

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១នាទីព្រឹក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមទាំងសហការី បានផ្តល់កិច្ចសម្ភាសន៍តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹង សាកលវិទ្យាល័យជាតិសឹង្ហបុរី (National University of Singapore) ដោយមានការសហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) លើគម្រោងសិក្សាស្រាវជ្រាវ ស្តីអំពី “ទំនាក់ទំនងរវាងបម្រែបម្រួលនៃវិស័យហិរញ្ញវត្ថុជនបទនិងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា”។

លោក បាន លឹម អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំពិធីចុះហត្ថលេខាលើ ឯកសារ ក្របខ័ណ្ឌការងារ និង កិច្ចព្រមព្រៀងមេ រវាងធនាគារ ARDB និងក្រុមហ៊ុន First Cambodia Co., Ltd. និងក្រុមហ៊ុន BPC តាមប្រព័ន្ធអនឡាញ

25 កុម្ភៈ 2022

នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក បាន លឹម អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំពិធីចុះហត្ថលេខាលើ ឯកសារ ក្របខ័ណ្ឌការងារ និង កិច្ចព្រមព្រៀងមេ រវាងធនាគារ ARDB និងក្រុមហ៊ុន First Cambodia Co., Ltd. និងក្រុមហ៊ុន BPC តាមប្រព័ន្ធអនឡាញ។