ព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ

6 មករា 2017

ធនាគារអភិវឌ្ឍន៍ជនបទ មានកិតិ្តយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ ជ្រាបថាបន្ទាប់ពី ធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការផ្សព្វផ្សាយស្តីពី សំណើចូលរួមដេញថ្លៃសម្រាប់គម្រោងក្នុងការអភិវធ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងដាក់សំណើគម្រោងពីក្រុមហ៊ុនចំនួន ៤ ដូចខាងក្រោម៖

សំណើរចូលរួមដេញថ្លៃ និងលើកសំណើរ

14 ធ្នូ 2016

ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវ-អង្ករ ដែលមានចំណាប់អារម្មណ៍ និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោងក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវបាន ២០០ ០០០តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ ហើយមានទីតាំងនៅតំបន់បាត់ដំបង។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី០៦ លើកទី១៨លើរបៀបវារៈសំខាន់ៗមួយចំនួន

7 វិច្ឆិកា 2016

ធនាគារអភិវឌ្ឍន៍ជនបទ(ធអជ)៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩ និង០០នាទីព្រឹកនៅ ធនាគារអភិវឌ្ឍន៍(ធអជ)បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី០៦ លើកទី១៨លើរបៀបវារៈសំខាន់ៗមួយចំនួន ហើយក្នុងនោះ សមាសភាពចូលរួមប្រជុំមាន៖

កិច្ចពិភាក្សារបស់ ឯ.ឩ កៅ ថាច និង លោកឩកញ៉ា គឹម សាវុធ ជាមួយ PNN ស្តីពីការពង្រឹងប្រសិទ្ធភាពឥណទានក្នុងវិស័យស្រូវអង្ករ

17 តុលា 2016

នៅថ្ងៃអាទិត្យ ទី១៦ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ៨ ដល់ ម៉ោង ៩ ព្រឹក ឯ.ឩ កៅ ថាច និង លោកឩកញ៉ា គឹម សាវុធ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ជាមួយ ទូរទស្សន៍ PNN ស្តីពីការ “ពង្រឹងប្រសិទ្ធភាពឥណទានក្នុងវិស័យស្រូវអង្ករ”  ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ

4 តុលា 2016

ធនាគារអភិវឌ្ឍន៍ជនបទ៖ បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់ដល់ទីកន្លែង របស់ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ បានសង្កេតឃើញស្ថានភាពស្រូវ និងការកត់សម្គាល់ជាទូទៅដូចខាងក្រោម៖

កិច្ច​សម្ភាសន៍​ឯកឧត្តម​ កៅ ថាច ក្នុងកម្មវិធី ពីកម្ពុជា របស់ BTV News ស្តីពីការ អនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល

22 កញ្ញា 2016

ភ្នំពេញ ៖ កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ក្នុងកម្មវិធី ពីកម្ពុជា របស់ BTV News ស្តីពីការ អនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី ២១.០៩.២០១៦

ឯកឧត្តម កៅ ថាច និងសហការី បានចុះពិនិត្យមើលការទិញស្រូវ នៅខេត្តបន្ទាយមានជ័យ

20 កញ្ញា 2016

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះមកពិនិត្យមើលការទិញស្រូវរបស់រោងម៉ាសីុនកិនស្រូវ ហ្វាង វី។ ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះការធ្លាក់ចុះតំលៃស្រូវរបស់បងប្អូនកសិករ ឯកឧត្តម កៅ ថាច ស្នើសំុអោយរោងម៉ាសីុនជួយទិញផ្ទាល់ពីកសិករក្នុងតំលៃ៧០០០បាត ក្នុងមួយតោន ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។ នាវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទិញស្រូវពីប្រជាកសិករដោយផ្ទាល់ក្នុងតំលៃ៧០០០បាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឩត្តម ឩបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងប្រធានមន្ទី ពាក់ព័ន្ធ អាជ្ញាធរដែនដីនិងមានការចូលរួមពីលោក ឩកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវ ខេត្តបាត់ដំបង។ សូមជម្រាបថា ធនាគារស្រូវ របស់លោក ឩកញ៉ា ភូ ពុយ ទទួលទិញស្រូវពីបងប្អូនប្រជាកសិករដោយផ្ទាល់ក្នុងអាត្រា៧០០០បាតក្នុងមួយតោន។ ហើយសម្រាប់រោងម៉ាសីុនមួយចំនួនដែលកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក៏កំពុងអនុវត្តន៍គោលការណ៍រួមគឹ ត្រូវតែទទួលទិញស្រូវក្នុងតំលៃ៧០០០បាតក្នុងមួយតោនពីបងប្អូនកសិករផងដែរ។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅវេលាម៉ោង៥និង៣០នាទីល្ងាច នាភូមិ អូស្ងួត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឯកឩត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទនិងសហការី ...

ឯកឧត្តម កៅ ថាច និងសហការីបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្ត ពោធិ៍សាត់ និងខេត្តបាត់ដំបង

19 កញ្ញា 2016

ដើម្បីត្រៀមអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងគោលដៅរក្សាស្ថេរភាពរូបនីយកម្មថ្លៃស្រូវ និងជម្រុញការទិញស្រូវក្នុងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ស្ថិតនៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់។ ចំពេលតំលៃស្រូវកំពុងធ្លាក់ចុះ ឯកឧត្តម អគ្គនាយក ជម្រុញអោយរោងម៉ាស៊ីននេះ ជួយប្រមូលទិញស្រូវរបស់បងប្អូនកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាត្រូវតែជួយបងប្អូនកសិករដែលកំពុងជួបវិបត្តិស្រូវចុះថោកនៅក្នុងកាលៈទេសះនេះ។ សូមបញ្ចាក់ថា រោងម៉ាស៊ីនភូ កុកគី បានប្រមូលទិញស្រូវពីកសិករបាន១ម៉ឺនតោនហើយ។ សមត្ថភាពអាចស្រូបបានចំនួន២ម៉ឺនតោនបន្ថែមទៀត។ ធនាគារអភិវឌ្ឍន៍ជនបទ រីករាយសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវទាំងឡាយណា ដែលមានបំណងជួយដល់កសិករពិតៗ។ បន្ទាប់ពីពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ឯកឧត្តម អគ្គនាយក បានបន្តដំណើរ ទៅកាន់ខេត្ត បាត់ដំបង និងបានជួបប្រជំុជាមួយលោក ឩកញ៉ា ភូ ពុយ នៅធនាគារស្រូវខេត្តបាត់ដំបង ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នាមួយរវាងធនាគារស្រូវ និងធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការជម្រុញធនាគារស្រូវជួយប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ បន្ទាប់ពីកិច្ចប្រជំុជាមួយលោក ឩកញ៉ា ភូ ពុយ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ...