ព័ត៌មានថ្មីៗ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP
26 សីហា 2024ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការនៃសមាគមស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកស្រី Sandra Honrado ប្រធានក្រុមនៃវិទ្យាស្ថាន ADFIAP និងសមាជិក ព្រមទាំងលេខាធិការដ្ឋាន ADFIAP។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP រយៈពេល ៤ថ្ងៃនេះ នឹងជំរុញថ្នាក់គ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់របស់ធនាគារ បង្កើនការយល់ដឹងអំពីរបាយការណ៍និរន្តរភាព និងការគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាព ស្របតាមចក្ខុវិស័យរបស់ធនាគារ។ ចំណែកគោលការណ៍ និងការអនុវត្តដែលបានពិភាក្សា ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលនឹងត្រូវបានអនុវត្តតាមរយៈការដាក់បញ្ចូលទៅក្នុងដំណើរការសម្រេចចិត្ត និងកិច្ចការប្រចាំថ្ងៃនៃនាយកដ្ឋាននីមួយៗផងដែរ។ លើសពីនេះ ផែនការសកម្មភាព និងការផ្ទេរចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាលនេះនឹងត្រូវផ្តល់ដល់បុគ្គលិកផ្សេងទៀតដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរួម […]
ឯកឧត្តម ឌិត ទីណា និង ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែនៅ “កសិដ្ឋានប្រសិទ្ធ”
23 សីហា 2024ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែនៅ “កសិដ្ឋានប្រសិទ្ធ” របស់លោកស្រី កៅ លីនដា កាលពីរសៀលថ្ងៃទី២២ ខែសីហា ដែលមានទីតំាងស្ថិតនៅឃុំឈ្លាំង ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ននេះ កសិដ្ឋានប្រសិទ្ធ បានដំាដំណាំសុវត្ថិភាពច្រើនប្រភេទដូចជា ស្ពៃច្រើនមុខ ខាត់ណាផ្កាស ដើមខាត់ណាប៉ោង ម្ទេសប្លោក ប៉េងប៉ោះ ត្រសក់និងបន្លែបបង្ការផ្សេងៗទៀត ដែលកំពុងទទួលបានទិន្នផលល្អមានការគាំទ្រច្រើន។កសិកដ្ឋានប្រសិទ្ធ បានដាំដុះបន្លែចម្រុះក្នុងផ្ទៃដី ៧ហិកតា មានផ្ទះសំណាញ់៥០ខ្នង ខណៈក្នុង១ថ្ងៃអាចប្រមូលផលបានពី ៥០០គីឡូក្រាម ទៅ ១តោន សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងទីផ្សារទំនើបផ្សេងៗ។
រដ្ឋមន្ត្រីចំនួន៣រូប និងអគ្គនាយកធនាគារARDB បាន អញ្ជើញធ្វើទស្ស នកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ២កន្លែងក្នុងពេលតែមួយ
23 សីហា 2024រដ្ឋមន្ត្រីចំនួន៣រូប និងអគ្គនាយកធនាគារARDB បាន អញ្ជើញធ្វើទស្ស នកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ២កន្លែងក្នុងពេលតែមួយ (កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងចំនួន៣រូប គឺ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសមាជិកសហព័ន្ធស្រូវកម្ពុជា បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងក្នុងពេលតែមួយ។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងនៅរសៀល ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺដែលក្នុងនោះគឺ ទី១ ទៅពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក និងទី២ ពិនិត្យនៅរោងម៉ាស៊ី នកិនស្រូវរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ខបភើរេសិន។ សូមជម្រាបថា ការអញ្ជើញដំណើរទស្សនកិច្ច ក្នុងគោលបំណង […]
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះទៅពិនិត្យមើលការសាងសង់កសិកម្មបន្លែធម្មជាតិ ស្ថិតនៅភូមិអង្រ្កង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
22 សីហា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី២២ខែសីហានេះបានអញ្ជើញ ដឹកនាំសហការី ចុះទៅពិនិត្យមើលការសាងសង់កសិកម្មបន្លែធម្មជាតិ ស្ថិតនៅភូមិអង្រ្កង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ក្នុងដំណើរពិនិត្យមើលនោះ ឯកឧត្តមបណ្ឌិតបានណែនាំដល់ លោក ហុឺ ផេងឡា ម្ចាស់កសិដ្ឋានធម្មជាតិ ឌី ភី ខេ ឧដុង្គម៉ែជ័យ ធ្វើការដាំដុះឲ្យបានល្អតាមបច្ចេកទេសនិងការថែទាំផងដែរ។ សូមជម្រាបថា ទីតាំងកសិដ្ឋានបន្លែធម្មជាតិក្រុងឧដុង្គម៉ែជ័យ គឺវិនិយោគលើផ្ទៃដីទំហំ ២៥ហិកតា ដែលគ្រោងនឹងដាំដុះបន្លែ មានដូចជា ខ្ញី ល្ហុង ដំឡូងឈ្វា ត្រប់ ននោង ដូងក្រអូប ស្វាយ និងស្រូវ ជា ដើម្បីត្រៀមផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តនិងនៅរាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ ជេដ្ឋា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម
22 សីហា 2024នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
វគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB
20 សីហា 2024នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅការិយាល័យកណ្តាលរបស់ធនាគារ ARDB បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB ដែលបំពេញការងារពាក់ព័ន្ធនឹងគម្រោងធានាឥណទាន និងកិច្ចសហប្រតិបត្តិការជាមួយ CGCC នេះ សរុបប្រមាណជា ៦១នាក់ (រួមទាំងបុគ្គលិកតាមខេត្ត ដែលចូលរួមតាមអនឡាញ)។ វគ្គបណ្ដុះបណ្ដាលនេះឧទ្ទេសនាមដោយមន្រ្តីជំនាញមកពី CGCC រៀបចំឡើងក្នុងគោលបំណងធានាបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងធនាគារ ARDB និង CGCC ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងធានាឥណទាន ចុះកាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតទៅលើចំណុចសំខាន់ៗ រួមមាន ស្វែងយល់ស្ដីអំពី CGCC និងការធានាឥណទាន, គម្រោងធានាឥណទានរបស់ CGCC, វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សា
19 សីហា 2024ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និង ពិភាក្សាបន្តលើផែនទីបង្ហាញផ្លូវ សំរាប់រយៈពេល ១០ឆ្នាំ របស់ធនាគារ ARDB ២០២៤ -២០៣៣ និងរបៀបវារៈផ្សេងៗទៀត ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ ១៥កើត ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំប្រជុំក្រុមការងារ
16 សីហា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំប្រជុំក្រុមការងារ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្ដាលរបស់ធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom
15 សីហា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បានផ្តោតលើ៖ ការត្រៀមដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបាន ភ្ជាប់កញ្ចប់អត្ថប្រយោជន៍ ដែលបណ្ដាក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធបានរៀបចំក្នុងកិច្ចគាំទ្រ និងការលើកទឹកចិត្ត, ការត្រៀមរៀបចំរបាយការណ៏វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្ដមបណ្ឌិត កៅ ថាច មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
14 សីហា 2024នៅរសៀល ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។