ព័ត៌មានថ្មីៗ

កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ជាមួយក្រុមហ៊ុន Blue Media

21 វិច្ឆិកា 2017

ធនាគារអភិវឌ្ឍន៍ជនបទ: កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន Bleu Media ។ សូមរង់ចាំទស្សនាកម្មវិធីនេះនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨និង០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច

1 វិច្ឆិកា 2017

ស្រុកល្វាឯម ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ចើញចូលរួមពី លោក កន សុខកាយ អភិបាលរងស្រុកល្វាឯម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីអប់រំស្រុក នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនឃុំ អាជ្ញាធរឃុំ ភូមិ កងកំលាំងនគរបាល និងមាតាបិតាសិស្ស ចាស់ព្រឹទ្ធាចារ្យសរុប ៧៦៤នាក់ ។ ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តម គណ:អធិបតី ក៏បានឧបត្ថម្ភសំភារះសិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ […]

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ

21 តុលា 2017

ធនាគារអភិវឌ្ឍន៍ជនបទ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សេចក្តីប្រកាសព័ត៍មានស្តីពីការចុះកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ និងផ្គត់ផ្គង់ឡសម្ងួតស្រូវសម្រាប់គម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាបាល នៅតំបន់ខេត្តកំពង់ធំ ព្រៃវៃង និងតាកែវ:

សេចក្តីប្រកាសព័ត៌មាន

6 តុលា 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទបានប្រជុំពិនិត្យលើក្រុមហ៊ុន ដែលជាប់ក្នុងបញ្ជីសម្រាំង ដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Mekong Strategic Partners និង បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចជ្រើសរើស ក្រុមហ៊ុនចំនួន ០១ ក្នុងមួយតំបន់ ជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០ តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ១៥០០ តោនក្នុងមួយថ្ងៃ ដែលមានទីតាំងនៅ៖

សេចក្តីប្រកាសព័ត៌មានលើកទី២

12 កញ្ញា 2017

សេចក្តីប្រកាសលើកទី២ លើសំណើចូលរួមក្នុងគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ក្នុងតំបន់ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនដំណឹងស្តីពី សំណើចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសម្ងួតស្រូវដែលមានសមត្ថភាពសម្ងួតបាន ចាប់ពី ១៥០០តោនឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ រហូតដល់ថ្ងៃផុតកំណត់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទទទួលបានការស្នើសុំចូលរួមគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ បានតែចំនួន៤ក្រុមហ៊ុនតែប៉ុណ្ណោះក្នុងបីតំបន់។

សេចក្តីប្រកាសព័ត៌មាន

11 កញ្ញា 2017

សេចក្តីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវអង្ករ ទាំងអស់ជ្រាបថា គិតចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃផុតកំណត់បិទបញ្ចប់ឈប់ទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ និងលើកសំណើ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងលើកសំណើគម្រោងបានចំនួន ៤ក្រុមហ៊ុន ក្នុងនោះមាន ១.តំបន់ខេត្តកំពង់ធំ មានពីរក្រុមហ៊ុន៖ -ក្រុមហ៊ុន ANDURIZ (Cambodge) Seal & Monita Trading Import Export Co.,Ltd -ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd) ២.តំបន់ខេត្តព្រៃវែង មានមួយក្រុមហ៊ុន៖

សេចក្តី​ជូនដំណឺង

1 កញ្ញា 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ ​៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងអតិថិជន ទាំងអស់ជ្រាបថា៖ ថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិ-បាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះ គឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។

សំណើចូលរួមដេញថ្លៃ និងលើកសំណើ

18 សីហា 2017

ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានការចំណាប់អារម្មណ៍និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោង ក្នុងការអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសំងួតស្រូវដែលមានសមត្ថភាពសំងួតបាន ចាប់ពី ១៥០០តោន ឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ ដោយឡែកចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្តែង។

បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ

15 សីហា 2017

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់បទសម្ភាសន៍ជាមួួយវិទ្យុបារាំងអន្តរជាតិស្តីអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានទំលាក់ថវិកាជាតិជាបន្តបន្ទាប់មកឱ្យធនាគារអភិវឌ្ឍន៍ជនបទដើរតួជាកតាលិករក្នុងការផ្តល់ឥណទានជូនដល់បណ្តារោងម៉ាស៊ីន

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ

8 សីហា 2017

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ និង​ចំណាប់អារម្មណ៍របស់ ឯកឧត្តម កៅ ថាច ក្នុង​ពិធីប្រកាសសុពលភាព​ក្រុម​ប្រឹក្សាភិបាល​អាណត្តិទៅ៧ ថ្ងៃ​ទី០៧ ខែសីហា ឆ្នាំ២០១៧។