ព័ត៌មានថ្មីៗ

ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា

7 សីហា 2017

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖

កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេស

29 កក្កដា 2017

កិច្ចសម្ភាសន៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេសរបស់រាជរដ្ឋាភិបាលមកដល់បច្ចុប្បន្ន។ ឯកឧត្តម ក៏បានឆ្លើយតបផងដែរទៅនឹងព៏ត៌មានអគតិមួយចំនួនថា ការប្រើប្រាស់ឥណទានពិសេសនេះដោយមានការរើសអើង។ សូមស្តាប់ និងទស្សនាការបកស្រាយរបស់ឯកឧត្តម កៅ ថាច តាម រយៈកិច្ចសម្ភាសន៍នេះដូចតទៅ៖

សេចក្តីប្រកាសព័ត៌មានរបស់ ធ.អ.ជ

26 កក្កដា 2017

សេចក្តីប្រកាសព័ត៌មាន៖ មួយរយៈចុង​ក្រោយ​នេះ​បន្ទាប់​ពី​វត្តមាន​របស់​ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ បានចុះនៅ​តាម​បណ្តាខេត្តមួយ​ចំនួន​ដើម្បី​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ ម្ចាស់រោងម៉ាស៊ីន​ស្រូវធំៗដែល​មាន​សក្តានុពល​ សមាជិកសហគមន៍ ម្ចាស់ស្តង់ទិញពោតជាដើម ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​អំពីឥណទាន​ពិសេស​របស់រាជរដ្ឋាភិបាល

កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ

13 កក្កដា 2017

ខេត្តបន្ទាយមានជ័យ: ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាល និងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហគមន៌ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះ ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់

ពិធីអបអរសាទរការចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

10 កក្កដា 2017

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នេះ ប្រជាជនខ្មែរយើងមានក្តីអំណរជាពន់ពេកដោយគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានសម្រេចចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមូយនឹងលទ្ធផលដ៏គួរឲស្ញប់ស្ញែង និងមោទនភាពនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជានិយោជិកគ្រប់ជាន់ថ្នាក់សូមសំដែងនូវសេចក្តីអំណរសាទរយ៉ាងក្រែលែង សម្រាប់មហាសមិទ្ធផល និងកិត្យានុភាពដ៏ឧត្តុងឧត្តមសម្រាប់ជាតិយើង។ ជយោ តំបន់ប្រាសាទ សំបូរព្រៃគុហ៍ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!

អបអរសាទរឆ្នាំថ្មី ប្រពៃណីខ្មែរ

12 មេសា 2017

សូមសិរីសួស្តី ជ័យមង្គលវិបុលសុខ មហាប្រសើរ កើតមានដល់រូបអ្នក និងក្រុមគ្រួសារ ញាតិមិត្តរបស់អ្នក គ្រប់ពេលវេលា

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ

7 មីនា 2017

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។

កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ របស់ ធ.អ.ជ

13 កុម្ភៈ 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ៖ ថ្ងៃ​ទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធការងារ​ឆ្នាំ២០១៦ និង​លើក​ទិសដៅ​លទ្ធផលការងារ​សម្រាប់​ឆ្នាំ២០១៧ ក្រោម​អធិបតី​ភាព​ ឯកឧត្តម រស់ សីលវ៉ា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តម​ជា​សមាជិក​ក្រុមប្រក្សា​ភិបាល ព្រមទាំង​លោក​អគ្គនាយក​រង ប្រធាន​នាយកដ្ឋាន​ទាំង​អស់ នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ។

កិច្ចសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ

8 កុម្ភៈ 2017

នៅថ្ងៃ ច័ន្ទ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ និងអំពីវឌ្ឍនៈភាពនៃដំណើរការសាងសង់ឃ្លាំង ស្តុកស្រូវចំនួន២០០ ០០០ តោន និងឡសំងួតស្រូវមានសមត្ថភាពសំងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ

សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ

25 មករា 2017

ធនាគារអភិវឌ្ឍន៍ជនបទ មានកិតិ្តយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ ស្តីពីក្រុមហ៊ុនដែលបានជាប់ក្នុងបញ្ជីសម្រាំង ក្នុងការចូលរួមដេញថ្លៃសម្រាប់គម្រោងក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ ដូចខាងក្រោម៖