ព័ត៌មានថ្មីៗ

កិច្ចប្រជុំផ្ទៃក្នុង របស់​ ធនាគារអភិវឌ្ឍន៍ជនបទ

2 ឧសភា 2016

ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទីព្រឹក ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយនិយោជិតទាំងអស់។ ក្នុងជំនួបនៃកិច្ចប្រជុំលើកនេះ ឯកឧត្តម កៅ ថាច បានធ្វើការផ្តោតសំខាន់ទៅលើវិធានការណ៍ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ ធ.អ.ជ. និងកំណត់ឱ្យមានគោលការរួមមួយដើម្បីធ្វើការវាយតម្លៃនៃប្រសិទ្ធភាពការងាររបស់និយោជិតម្នាក់ៗ។

ឯ.ឩ. កៅ ថាច បានបេីកកិច្ចប្រជំុជាមួយនិយោជិតទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ

7 មេសា 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះ ឯ.ឩ. កៅ ថាច អគ្គនាយកនៃ ធអជ បានបេីកកិច្ចប្រជំុតូចមួយជាមួយនិយោជិតទាំងអស់។ ក្នុងនោះ ឯ.ឩ. កៅ ថាច បានធ្វេីការបូកសរុបការងារដែលបានអនុវត្តកន្លងមកក្នុងរយ:ពេលមួយឆ្នាំ និងអនុញ្ញាតអោយអគ្គនាយករង លោកប្រធាននាយកដ្ឋានទាំងអស់ ឡេីងធ្វេីចំណាប់អារម្មណ៍ក៏ដូចជាលេីកសំនូមពរផ្សេងៗដល់ថ្នាក់ដឹកនាំ ធអជ។

ឯកឩត្តម កៅ ថាច បានជួបប្រជំុជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាសីុ

1 មេសា 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៤:០០នាទី ឯកឩត្តម កៅ ថាច អគ្គនាយក ធ.អ.ជ. និងសហការី បានជួបប្រជំុជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាសីុតំណាងដោយលោក Hiroyuko Akoi

កិច្ចប្រជុំស្តីពីការចាប់ផ្តេីមជាផ្លូវការនូវជំនួយបច្ចេកទេស

31 មីនា 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ធ.អ.ជ.មាន រៀបចំកិច្ចប្រជំុស្តីពីការចាប់ផ្តេីមជាផ្លូវការនូវជំនួយបច្ចេកទេសដេម្បីកែទម្រង់ធនាគារអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយឯកឩត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធ.អ.ជ.។ សមាសភាពចូលរួមប្រជំុមាន: ១. ឯកឩត្តម កៅ ថាច អគ្គនាយកនៃ ធ.អ.ជ. និងសហការី ២.តំណាងមកពីគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា ៣.ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

ឯកឧត្តម កៅ ថាច និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ

11 មីនា 2016

ធនាគារអភិវឌ្ឍន៍ជនបទ៖ ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាលជាមួយនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងធ្វើជាអធិបតីភាពក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព” ។

ឯកឧត្តម កៅ ថាច បានអញ្ញេីញចូលរួម ស្តាប់បទបង្ហាញរបស់អ្នកជំនាញការរបស់ធនាគារ BDP

15 ធ្នូ 2015

ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅធនាគារអភិវឌ្ឍន៍របស់ ហ្វីលីពីន DBP ឯកឧត្តម កៅ ថាច អគ្គនាយក នៃ ធនាគារអភិវឌ្ឍន៍ជនបទ បានអញ្ញេីញចូលរួម ស្តាប់បទបង្ហាញរបស់អ្នកជំនាញការរបស់ធនាគារ BDP និងពិក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់ធនាគារ BDP ដេីម្បីផ្លាស់ប្តូរបទពិសោធ ក៌ដូចជាធ្វេីការស្វែងយល់អំពីការរីកចំរេីនរបស់ធនាគារ BDP។

ឯកឧត្តម កៅ ថាច បានទទួលជំនួបជាមួយ Executive Vice President

15 ធ្នូ 2015

បន្ទាប់ពីកិច្ចប្រជំុវេទិការនាយកប្រតិបត្តិអន្តរជាតិលេីកទី៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានទទួលជំនួបដាច់ដោយឡែកជាមួយជាមួយ Executive Vice President ដេីម្បីពិភាក្សាការងារ និងដកស្រង់បទពិសោធន៍ការងារនៅធនាគារ Land Bank of Philippine និងចូលរួមស្តាប់បទបង្ហាញពីអ្នកជំនាញការរបស់ធនាគារផងដែរ។

ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ

15 ធ្នូ 2015

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ និងបានស្តាប់បទបង្ហាញ អំពីការវិវត្ត និងភាពជោគជ័យរបស់ SBC Small Business Cooperation របស់ប្រទេសហ្វីលីពីន។

ឯកឧត្តម កៅ ថាច បានចូលរួមធ្វើជាវាលគ្មិននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

11 ធ្នូ 2015

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥៖ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារ អភិវឌ្ឍន៍ជនបទ បានចូលរួមធ្វើជាវាលគ្មិន និងចូលរួមពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើប្រធានបទ ‘ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍន៍ធនាគារ” នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិការនាយកប្រតិបត្តិអន្តរជាតិលើកទី៦ របស់សមាគមស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ

4 ធ្នូ 2015

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សមាភាពចូលរួមក្នុងកម្មវិធីសិក្ខាសាលាមានប្រធានក្រុមប្រឹក្សាស្រុកវាលវែង អ៊ួង យ៉ង់ លោកអភិបាលនៃគណៈអភិបាល ស្រុកវាលវែង លោកអគ្គនាយករង ប៉ិច សានី ជាតំណាងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទេព ឃុន ណាល់ ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីកសិកម្មខេត្តពោធិសាត់ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មប្រម៉ោយ អន្លង់រាប និងអូសោម។ គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីចូលរួមជាមួយមន្ទីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី និងព័ត៌មានទីផ្សារសម្រាប់ផលិតផលម្រេច និងបង្ហាញពី តួនាទី ភារកិច្ច និងផលិតផល សេវាកម្មឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររបស់រដ្ឋ បម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល។ តាមរយៈសិក្ខាសាលានេះ បានរៀបចំឱ្យមានការពិភាក្សាផ្លាស់ប្តូរបទពិ-សោធន៍ពីគ្នាទៅវិញទៅមករវាងអ្នកជំនាញ និងប្រជាសហគមន៍ ដើម្បីធ្វើយ៉ាងណារកវិធីជំរុញការអភិវឌ្ឍន៍ដំណាំម្រេចនៅក្នុងស្រុកវាលវែងទាំងមូលឱ្យមានមូលដ្ឋានរ៉ឹងមាំ ទាំងគុណភាព និងបរិមាណ […]