ព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មាន

11 កញ្ញា 2017

សេចក្តីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវអង្ករ ទាំងអស់ជ្រាបថា គិតចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃផុតកំណត់បិទបញ្ចប់ឈប់ទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ និងលើកសំណើ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងលើកសំណើគម្រោងបានចំនួន ៤ក្រុមហ៊ុន ក្នុងនោះមាន ១.តំបន់ខេត្តកំពង់ធំ មានពីរក្រុមហ៊ុន៖ -ក្រុមហ៊ុន ANDURIZ (Cambodge) Seal & Monita Trading Import Export Co.,Ltd -ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd) ២.តំបន់ខេត្តព្រៃវែង មានមួយក្រុមហ៊ុន៖

សេចក្តី​ជូនដំណឺង

1 កញ្ញា 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ ​៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងអតិថិជន ទាំងអស់ជ្រាបថា៖ ថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិ-បាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះ គឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។

សំណើចូលរួមដេញថ្លៃ និងលើកសំណើ

18 សីហា 2017

ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានការចំណាប់អារម្មណ៍និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោង ក្នុងការអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសំងួតស្រូវដែលមានសមត្ថភាពសំងួតបាន ចាប់ពី ១៥០០តោន ឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ ដោយឡែកចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្តែង។

បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ

15 សីហា 2017

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់បទសម្ភាសន៍ជាមួួយវិទ្យុបារាំងអន្តរជាតិស្តីអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានទំលាក់ថវិកាជាតិជាបន្តបន្ទាប់មកឱ្យធនាគារអភិវឌ្ឍន៍ជនបទដើរតួជាកតាលិករក្នុងការផ្តល់ឥណទានជូនដល់បណ្តារោងម៉ាស៊ីន

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ

8 សីហា 2017

អនុក្រឹត្យស្តី​ពីការ​តែងតាំង​សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ និង​ចំណាប់អារម្មណ៍របស់ ឯកឧត្តម កៅ ថាច ក្នុង​ពិធីប្រកាសសុពលភាព​ក្រុម​ប្រឹក្សាភិបាល​អាណត្តិទៅ៧ ថ្ងៃ​ទី០៧ ខែសីហា ឆ្នាំ២០១៧។

ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា

7 សីហា 2017

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖

កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេស

29 កក្កដា 2017

កិច្ចសម្ភាសន៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេសរបស់រាជរដ្ឋាភិបាលមកដល់បច្ចុប្បន្ន។ ឯកឧត្តម ក៏បានឆ្លើយតបផងដែរទៅនឹងព៏ត៌មានអគតិមួយចំនួនថា ការប្រើប្រាស់ឥណទានពិសេសនេះដោយមានការរើសអើង។ សូមស្តាប់ និងទស្សនាការបកស្រាយរបស់ឯកឧត្តម កៅ ថាច តាម រយៈកិច្ចសម្ភាសន៍នេះដូចតទៅ៖

សេចក្តីប្រកាសព័ត៌មានរបស់ ធ.អ.ជ

26 កក្កដា 2017

សេចក្តីប្រកាសព័ត៌មាន៖ មួយរយៈចុង​ក្រោយ​នេះ​បន្ទាប់​ពី​វត្តមាន​របស់​ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ បានចុះនៅ​តាម​បណ្តាខេត្តមួយ​ចំនួន​ដើម្បី​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ ម្ចាស់រោងម៉ាស៊ីន​ស្រូវធំៗដែល​មាន​សក្តានុពល​ សមាជិកសហគមន៍ ម្ចាស់ស្តង់ទិញពោតជាដើម ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​អំពីឥណទាន​ពិសេស​របស់រាជរដ្ឋាភិបាល

កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ

13 កក្កដា 2017

ខេត្តបន្ទាយមានជ័យ: ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាល និងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហគមន៌ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះ ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់

ពិធីអបអរសាទរការចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

10 កក្កដា 2017

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នេះ ប្រជាជនខ្មែរយើងមានក្តីអំណរជាពន់ពេកដោយគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានសម្រេចចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមូយនឹងលទ្ធផលដ៏គួរឲស្ញប់ស្ញែង និងមោទនភាពនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជានិយោជិកគ្រប់ជាន់ថ្នាក់សូមសំដែងនូវសេចក្តីអំណរសាទរយ៉ាងក្រែលែង សម្រាប់មហាសមិទ្ធផល និងកិត្យានុភាពដ៏ឧត្តុងឧត្តមសម្រាប់ជាតិយើង។ ជយោ តំបន់ប្រាសាទ សំបូរព្រៃគុហ៍ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!