ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ បាត់ដំបង

24 មករា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ បាត់ដំបង: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៣០ លានដុល្លារដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនស្រុបសរុបប្រមាណ ២២រោងម៉ាស៊ីន។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការពិភាក្សា និង ផ្តោតលើចំណុចសំខាន់ៗមួយចំនួន មានដូចជា: (១) ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន ៣០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។ (២) អំពាវនាវដល់រោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតបចំពោះមុខដែល​រោងម៉ាស៊ីនអាចចូលរួម គឺតាមរយះការផ្សព្វផ្សាយឲ្យបានផុលផុសជូនប្រជាកសិករក្នុងតំបន់នីមួយៗ នូវ​បទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗ។ (៣) បន្តចូលរួមទិញស្រូវ ក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក សូមរោងម៉ាស៊ីនផ្តល់ដំណឹងនិងផ្សព្វផ្សាយជូនប្រជាកសិករក្នុងតំបន់ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានជ្រាប ដែលការណ៍នេះអាចបញ្ចៀសបានការច្រូតកាត់ច្រើនលើសតម្រូវការ។ (៤) គិតគូរអំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

24 មករា 2025

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មាន: ១.រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមទឹង ២.រោងម៉ាស៊ីកិនស្រូវ ស៊ីវ ឡាយ ៣.រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បន្តជំរុញអោយរោងម៉ាស៊ីន បន្តខិតខំប្រមូលទិញស្រូវពីកសិករអោយអស់ពីលទ្ធភាព ក្នុងរដូវកំពុងប្រមូលផលនេះ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់បន្ថែមក្នុងករណីរោងម៉ាស៊ីនមានតម្រូវការឥណទាន សម្រាប់ការប្រមូលទិញស្រូវ អាចធ្វើការទាក់ទងមកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ឯកឧត្តមបណ្ឌិត កៅ ថាច និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាបានអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

23 មករា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាបានអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរោងម៉ាស៊ីនចំនួន៣ មានខេត្តកំពង់ចាមនិងខេត្តកំពង់ធំ កំពង់ធំ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥នេះបានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវនិងបរិមាណនៃការស្តុកស្រូវទុករបស់រោងម៉ាស៊ីនចំនួន៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ: ១.រោងម៉ាស៊ីនកិនស្រូវ សេក មាស ២.ក្រុមហ៊ុន Amru Rice ៣.រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ តាមការចុះពិនិត្យជាក់ស្តែង រោងម៉ាស៊ីន កំពុងធ្វើការប្រមូលទិញស្រូវនិងស្តុកទុក និងកិនកែច្នៃសម្រាប់បំរើការនាំចេញយ៉ាងសកម្មហើយកំពុងបន្តទិញស្រូវពីកសិករតាមសមត្ថភាព និងលទ្ធភាព។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់បន្តជួយទិញស្រូវកសិករឲ្យអស់លទ្ធភាព នៅក្នុងរដូវប្រមូលផលស្រូវប្រាំងនេះ ហើយជាមួយគ្នានេះ ក្នុងករណីរោងម៉ាស៊ីន មានតម្រូវការឥណទានអាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។

ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ

23 មករា 2025

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យលើលទ្ធផលនៃការវាយតម្លៃការងារប្រចាំឆ្នាំ២០២៤ របស់បុគ្គលិក និងកំណត់ទិសដៅការងារឆ្នាំ២០២៥។

ឯឧត្តមបណ្ឌិត កៅ ថាច បានអញ្ជេីញចូលរួមក្នុង​ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥​

22 មករា 2025

ភ្នំពេញ: នៅរសៀលថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២៥​,ឯឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជេីញចូលរួមក្នុង​ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥​ ក្រោមអធិបតីភាព ឯកឧត្តម​ សុខ​ ចិន្តាសោភា​ ឧបនាយករដ្ឋមន្រ្តី​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានអ្នកចូលរួមចំនួន​ជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។

ពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ

16 មករា 2025

ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះ បានប្តេជ្ញាថា នឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ពិធីសម្ពោធនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខា ធនាគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ ចំពោះការដាក់ឱ្យដំណើរការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ […]

សេចក្តីប្រកាសព័ត៌មាន ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ – សង្កាត់ចតុមុខ

16 មករា 2025

សេចក្តីប្រកាសព័ត៌មាន “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការអាជីវកម្ម របស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ – សង្កាត់ចតុមុខ”

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម ឯកឧត្តម ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង

15 មករា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម ឯកឧត្តម ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន​ និងក្រោយឆ្នាំ 2010 ជាពិសេស​ នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រេីប្រាស់នូវឯកសារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ ឯកឧត្ដមបណ្ឌិត​បានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។ ឯកឧត្តមបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា​ ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ​ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន​ […]

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA)

14 មករា 2025

អាគារការិយាល័យកណ្ដាលធនាគារ ARDB: នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និង គម្រោងផ្សេងៗទៀត របស់ធនាគារ MUFG និងធនាគារហត្ថា ម.ក ជូនថ្នាក់ដឹកនាំធនាគារ ARDB។ កិច្ចពិភាក្សានេះមានគោលបំណងចែករំលែកបទពិសោធន៍និងព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារទាំងពីរ ព្រមទាំងការសិក្សាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់គម្រោង ECA ក្នុងវិស័យកសិកម្ម និងគម្រោងពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

8 មករា 2025

ដើមឆ្នាំថ្មីក្នុងខែមករាឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជានៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានអញ្ជើញចូលរួមផងដែរ។ ក្នុងជំនួបនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ,ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជំនួបនេះ បានពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជាផងដែរ។