ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី
4 កក្កដា 2024ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ដប់បីរោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។ កិច្ចប្រជុំពិភាក្សាបានផ្តោតលើ៖ ការជំរុញការនាំចេញអង្ករ និងការនាំចេញផលិតផលកសិកម្មផ្សេងៗ ទៅកាន់សាធារណៈរដ្ឋឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើ បច្ចុប្បន្នកម្មផែនទីចង្អុល ផ្លូវរយៈពេល ១០ ឆ្នាំរបស់ធនាគារ ARDB
2 កក្កដា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើ បច្ចុប្បន្នកម្មផែនទីចង្អុល ផ្លូវរយៈពេល ១០ ឆ្នាំរបស់ធនាគារ ARDB នាព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ ធនាគារ ARDB។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំ “កិច្ចប្រជុំទីប្រឹក្សារបស់ ធ.អ.ជ.ក.”
28 មិថុនា 2024ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំ “កិច្ចប្រជុំទីប្រឹក្សារបស់ ធ.អ.ជ.ក.” ដើម្បីពិនិត្យ និងពិភាក្សាពី៖ បញ្ហាប្រឈមផ្សេងៗក្នុងវិស័យកសិកម្មពេលបច្ចុប្បន្ន និងដំណោះស្រាយ និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង៣០ នាទី ព្រឹក។
កិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក., ស្ថានភាពវិវត្តន៍ថ្មីៗនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ
24 មិថុនា 2024ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក., ស្ថានភាពវិវត្តន៍ថ្មីៗនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ បីរោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤
23 មិថុនា 2024នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ដេីម្បីលេីកទឹកចិត្ត និងគាំទ្រដល់ប្អូនៗយុវជន ជាកីឡាករ។ ការប្រកួតកីឡាបាល់ទាត់នៅព្រឹកថ្ងៃអាទិត្យនេះមាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំសន្លុងប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ ដែលលទ្ធផល បានទៅលេីក្រុមកីឡាឃុំសន្លុង ៣ ទល់នឹង ២ ហេីយក្រុមទី២ គឺក្រុមកីឡាយុវជនឃុំវិហារសួគ៌ ប្រកួតជាមួយក្រុមកីឡាយុវជនឃុំព្រែកតាមាក់ ដែលលទ្ធលបានទៅលេីឃុំវិហារសួគ៌ ១ ទល់នឹង ០ ។ សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកីឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណង(១)លើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានការីកចម្រើន, (២)បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ, (៣)ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះ […]
ឯកឧត្តម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើបច្ចុប្បន្នកម្មផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ
21 មិថុនា 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការី ប្រជុំបន្តការងាររៀបចំធ្វើបច្ចុប្បន្នកម្មផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំរបស់ធនាគារ ARDB នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ ធនាគារ ARDB។
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៤
20 មិថុនា 2024ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៤ របស់ខ្លួនដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ វឌ្ឍនភាពការងារធនាគារ ការពង្រីកប្រតិបត្តិការ រចនាសម្ព័ន្ធ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅម៉ោង ៩ និង ៣០នាទី ព្រឹកមិញនេះ នៅអគារការិយាល័យកណ្តាលធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយតំណាងធនាគារពិភពលោក (World Bank)
19 មិថុនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការក្នុងការជំរុញកម្មវិធីហិរញ្ញប្បទានគាំទ្រដល់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យលើតួនាទី និងភារកិច្ចនៃនាយកដ្ឋាន អង្គភាព និងគណកម្មការបន្ថែម
17 មិថុនា 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យលើតួនាទី និងភារកិច្ចនៃនាយកដ្ឋាន អង្គភាព និងគណកម្មការបន្ថែម ដើម្បីអោយស្របតាមនិន្នាការ និងបរិបទក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងតួនាទីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ នៅអាគារការិយាល័យស្នាក់ការកណ្តាលរបស់ធនាគារ ARDB ។
ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យនិងវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិក
14 មិថុនា 2024ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីពិនិត្យនិងវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិក ក្នុងគោលបំណាងដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារស្របតាមផែនការរបស់ធនាគារ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។