ព័ត៌មានថ្មីៗ

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ

11 វិច្ឆិកា 2024

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារប្រចាំខែរបស់ធនាគារ ARDB ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ, ការត្រៀមការងាររៀបចំកិច្ចជួបជុំបុគ្គលិកប្រចាំឆ្នាំ 2024 របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗទៀត ។

វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII)

8 វិច្ឆិកា 2024

សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមជាអធិបតីភាព របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ក្នុងវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច”។

វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII

6 វិច្ឆិកា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ” ។ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិក របស់ សមាគម ADFIAP។ វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិច។

ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ

24 តុលា 2024

ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលានេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ សម្រាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះមានគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ពិធីចុះហត្ថលេខានេះជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ […]

កិច្ចប្រជុំពិភាក្សាការងាររវាងធនាគារ ARDB និងតំណាង ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស របស់សាធារណៈរដ្ឋប្រជាមាណិតចិន ប្រចាំខេត្ត ក្វាងស៊ី ( Cross-Border Inter Bank Payment System (CIPS) )

25 កញ្ញា 2024

ណាននិញ- ចិន៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី បានអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈទ្វេភាគី ជាមួយ ស្ថាប័នទូទាត់ អន្តរធនាគារឆ្លងប្រទេស ( CIPS) ដើម្បីធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ១.អំពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា ២. អំពីការចូលរួមជាសមាជិកនៃប្រព័ន្ធ CIPS សម្រាប់សម្រួលដល់ការវិនិយោគគិន ចិន នៅកម្ពុជា ៣. ពិនិត្យ និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ នៅពេលខាងមុខ។ សូមបញ្ជាក់ថា ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) គឺជាប្រព័ន្ធទូទាត់របស់សាធារណៈរដ្ឋប្រជាមាណិតចិនដែលផ្តល់សេវាកម្មលើការទូទាត់ ជាប្រាក់យ័ន សម្រាប់ ពាណិជ្ជកម្មឆ្លងដែន ។ CIPS ត្រូវបានគាំទ្រដោយ ធនាគារកណ្តាល របស់ ប្រទេសចិន ( People’s Bank of China ) […]

កម្មវិធីចុះអនុស្សរណៈយោគយល់រវាង ធនាគារ ARDB និង បណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science )

24 កញ្ញា 2024

ណាននិញ-ចិន៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ រវាង ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) ដែលមានមូលដ្ឋាននៅទីក្រុងណាននិញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមាណិតចិន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយគ្នានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនេះនឹងបង្កើតអោយ មានសមិទ្ធិផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា​ ជាពិសេប្រយោជន៍ដល់កសិករខ្មែរ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ ភាគីពាក់ព័ន្ធជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ ក្វាងស៊ី ពិនិត្យលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្មកសិកម្មនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប, តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធនាគារ ARDB បានអនុវត្ត​ និងសម្រេចបាននាពេលកន្លងមក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលជួប ពិភាក្សាការងារ , ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY

22 កញ្ញា 2024

ហៃណាន- ចិន៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តបតាមអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណៈរដ្ឋប្រជាមាណិតចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលជួប ពិភាក្សាការងារ , ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY ។ តាមការអោយដឹងពីតំណាងខាងរោងចក្រ, បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ, មានរថយន្តក្រឡុកស៊ីម៉ង់, ឡានពេទ្យ, រថយន្តដឹកកុងទីន័រ ,រថយន្តដឹកទំនិញ ជាដើម។ល។ បន្ថែមពីនេះ, ការដំឡើង និងផលិតរថយន្តអគ្គសនី គឺត្រូវ បានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី), (មេតាណុល+អាគុយអគ្គិសនី) ដែលមានលក្ខណៈទំនើប, និងសន្សំសំចៃខ្ពស់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell)

20 កញ្ញា 2024

តបតាមការអញ្ជើញរបស់មន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន, នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ មានមហារីក ,ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) ជាដើម និងថែរក្សាសម្ផស្ស នៅទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ cell life bank ។ តាមការអោយដឹងត្រួសៗ ពីតំណាងមន្ទីពេទ្យ បានអោយដឹងថា មន្ទីពេទ្យ បាន ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ហើយក្រោយមកមន្ទីពេទ្យ បានធ្វើកិច្ចសសហប្រតិបត្តិការជាមួយមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បី សិក្សាលើការបង្កើត និងស្រាវជ្រាវ លើ ការយកសំណាក ស្ទីមស៊ែល […]

ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួន

19 កញ្ញា 2024

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០២៤នេះ ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួនស្តីអំពីការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការផលិតប្រកបដោយគុណភាព​ មាននិរន្តរភាព​និងតម្លៃសមរម្យផ្តល់ជូនអតិថិជន អ្នកលក់បន្ត ភោជនីយដ្ឋាន ​សណ្ឋាគារ នៅក្នុងប្រទេស​ និងក៍ដូចជាធ្វើការនាំចេញទៅក្រៅប្រទេស។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តាក់ការកណ្តាលរបស់ធនាគារ ARDB ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអក្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីរបស់ធនាគារ ARDB ។ នៅក្នុងការធ្វើបទបង្ហាញនោះផងដែរ, ឯកឧត្តមបណ្ឌិត ប្រតិភូបានផ្តល់ការណែនាំ ក៍ដូចជាគំាទ្រជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និងសហគមន៍ដំាបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូរបស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការនេះ៕

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom

19 កញ្ញា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បានផ្តោតលើ៖ ការពិនិត្យពិភាក្សាលើសេចក្ដីព្រៀងអនុក្រឹត្យ ស្ដីពីការចុះឈ្មោះប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។