ឥណទានសហគមន៍កសិកម្ម

តើអតិថិជនណាខ្លះអាចខ្ចីបាន? សហគមន៍កសិកម្មដែលបានចុះបញ្ជីត្រឹមត្រូវ៖

  • ស្ថិតក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និង
  • មានកម្មវត្ថុនៃអាជីវកម្មបម្រើផលប្រយោជន៍រួមរបស់សមាជិក។
ទំហំឥណទាន និងរយៈពេល
  • ទុនបង្វិល ពី ៥ ០០០ ដល់ ១០០ ០០០ដុល្លារអាមេរិក រហូតដល់ ៣ឆ្នាំ
  • ទុនវិនិយោគ ពី ៥ ០០០ ដល់ ២០០​ ០០០ដុល្លារអាមេរិក រហូតដល់ ៧ឆ្នាំ
អត្រាការប្រាក់
  • ឥណទានសម្រាប់ទុនបង្វិល៖    ១០,៥% ក្នុង ១ឆ្នាំ
  • ឥណទានសម្រាប់ទុនវិនិយោគ៖ ៩,៥% ក្នុង ១ឆ្នាំ
លក្ខខណ្ឌតម្រូវ​
  • ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីជាសហគមន៍កសិកម្ម
  • ត្រូវមានបទពិសោធន៍ធ្វើអាជីវកម្ម
  • ត្រូវមានទ្រព្យដាក់ធានាឥណទាន​
  • ត្រូវមានលទ្ធភាពសង
ជម្រើសក្នុងការសង
  • ការប្រាក់ត្រូវបង់ប្រចាំខែ និង
  • ប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរ សាច់ប្រាក់របស់អតិថិជន
ទ្រព្យដាក់ធានា
  • ប្លង់រឹង ឬប្លង់ទន់ដែលទទួលស្គាល់តាមច្បាប់, វិញ្ញាបនបត្រប្រាក់បញ្ញើជាដើម​
អត្ថប្រយោជន៍
  • អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ
  • ទទួលបានការសម្របសម្រួលបណ្តុះបណ្តាលបច្ចេកទេសបន្ថែម និងការផ្សារភ្ជាប់ទីផ្សារ
ឯកសារតម្រូវ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) របស់អ្នកតំណាង
  • ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន
  • វិញ្ញាបនបត្រចុះបញ្ជីជាសហគមន៍កសិម្ម
  • លក្ខន្តិកៈសហគមន៍កសិកម្ម
  • ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម
  • កំណត់ហេតុនៃសន្និបាតក្រុមប្រឹក្សាភិបាល ឬថ្នាក់ដឹកនាំស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិ និងឱ្យខ្ចីបរិភោគពីធនាគារ

របៀបដាក់ពាក្យស្នើសុំ

សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ (០៩៨ ៣០៤ ០៥៧/ ០២៣ ២២០ ៨១០|៨១១)។