ឥណទានបៃតង
អតិថិជនគោលដៅ
រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (Agriculture value chain actor) និងបម្រើដល់សេដ្ឋកិច្ចជនបទ ហើយសកម្មភាពអាជីវកម្មត្រូវតែរួមចំណែកក្នុងការការពារបរិស្ថាន និងសង្គមដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព។
អតិថិជនគោលដៅទាំងអស់ត្រូវមានទីតាំងអាជីវកម្ម ឬផលិតកម្មនៅក្នុងស្រុក ហើយត្រូវការចាំបាច់នូវដើមទុនដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
វិសាលភាពនៃការផ្តល់ហិរញ្ញប្បទានបៃតង
ជាប្រភេទមុខរបរ/អាជីវកម្មដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (ចាប់ពីដំណាក់កាលចាប់ផ្តើមផលិត ដល់ដំណាក់កាលចែកចាយប្រើប្រាស់) ហើយសកម្មភាពអាជីវកម្មត្រូវផ្តោតលើការកាត់បន្ថយផលប៉ះពាល់ដល់ បរិស្ថាន ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការសម្របទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលសកម្មភាព អាជីវកម្មទាំងនោះមានការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ វិសាលភាពនៃការផ្តល់ហិរញ្ញប្បទានបៃតង គឺគ្របដណ្តប់លើចំណុចធំៗដូចជា៖ ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ “Mitigation”, ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ “Adaptation”, ការរួមបញ្ចូលគ្នារវាង ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាស-ធាតុ និង ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ “Cross-cutting” រួមជាមួយនឹងការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតទៅដល់បរិស្ថាន និងសង្គម “Co-benefits”។
វិសាលភាពក្នុងការផ្តល់ហិរញ្ញប្បទានបៃតង |
- ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ (Mitigation): ផ្ដល់ហិរញ្ញប្បទានដល់ តួអង្គណាមួយនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដែលមានគំរូអាជីវកម្ម ចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឬក៏ជាសកម្មភាពដែលស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ ប្រភេទអាជីវកម្មទាំងនោះ រួមមានដូចជា៖ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ,ថាមពលខ្យល់,ថាមពលវារីអគ្គីសនី, ជីវថាមពល, ជីវឧស្ម័ន, ការបង្កើនការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព, បច្ចេកទេសកសិកម្មដែលសម្របទៅនឹងការកាត់បន្ថយការបំភាយកាបូន,ការអនុវត្តកសិកម្មបុនភាវកម្ម (កសិកម្មកកើតឡើងវិញ)ដើម្បីថែរក្សាគុណភាពដី។ល។
|
- ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ (Adaptation): ផ្ដល់ហិរញ្ញប្បទានដល់ តួអង្គណាមួយនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយមានគំរូអាជីវកម្មជួយគាំទ្រ ឬកាត់បន្ថយនូវភាពងាយរងគ្រោះ ដែលវាបង្កផលប៉ះពាល់ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ឧទាហរណ៍ដូចជា ការផ្លាស់ប្តូរធាតុអាកាសឆាប់រហ័សជាដើម។ កត្តាទាំងនេះអាចសម្រេចបានតាមរយៈដូចជា៖ ការជ្រើសរើសពូជដាំដុះដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរួមាន គ្រោះរាំងស្ងួត, គ្រោះទឹកជំនន់… ការដាំដុះក្នុងផ្ទះសំណាញ់/ផ្ទះកញ្ចក់, ពង្រឹងការគ្រប់គ្រង/រក្សានិងការប្រើប្រាស់ទឹក, ការរៀបចំប្រព័ន្ធស្រោចស្រពបែបលក្ខណៈសន្សំសំចៃទឹកជាដើម។
|
- ការរួមបញ្ចូលគ្នារវាង ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ និង ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ (Cross-cutting): ផ្ដល់ហិរញ្ញប្បទានដល់ តួអង្គណាមួយនៅក្នុងខែ្សច្រវាក់តម្លៃកសិកម្ម ហើយមានគំរូអាជីវកម្មផ្តល់ដំណោះស្រាយចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ទាំងលក្ខណៈជា ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ (Mitigation) និងលក្ខណៈជា ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ (Adaptation)។
|
- ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ (Co-benefits): រាល់មុខរបរអាជីវកម្មឬគម្រោងវិនិយោគដែលបានផ្តល់ហិរញ្ញប្បទាន គឺត្រូវតែចូលរួមចំណែក ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលផ្តល់អត្ថប្រយោជន៍ដល់ធាតុណាមួយឬលើសពីមួយ ដូចខាងក្រោម៖
- អត្ថប្រយោជន៍បរិស្ថាន (Environmental Co-benefits):ចូលរួមចំណែកមិនបង្ករឱ្យមានផលប៉ះពាល់ដល់បរិស្ថានផ្សេងៗ។
- អត្ថប្រយោជន៍យេនឌ័រ និងសង្គម (Gender and Social Co-benefits):ចូលរួមចំណែកលើកកម្ពស់យេនឌ័រ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់សង្គម ដូចជាការលើកកម្ពស់សុខភាព និងសុវត្ថិភាព មនុស្ស-សត្វ ជាដើម។
- អត្ថប្រយោជន៍សេដ្ឋកិច្ច (Economic Co-benefits): ចូលរួមចំណែកលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ចតាមរយៈ ការបង្កើតឱ្យមានការងារធ្វើ, បង្កើនប្រាក់ចំណូល និងបរិយាប័ន្នហិរញ្ញវត្ថុ។
|
លក្ខខណ្ឌតម្រូវ
- ជារូបវន្តបុគ្គល/នីតិបុគ្គល មានបុគ្គលិកលក្ខណៈផ្លូវច្បាប់
- អាជីវកម្មស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម
- ជាអាជីវកម្មដែលមានស្រាប់
- មានប្រវត្តិល្អក្នុងការប្រើប្រាស់ឥណទាន
- មានលទ្ធភាពក្នុងការសងត្រលប់
ឯកសារតម្រូវ
- ករណីអ្នកសុំខ្ចីបរិភោគជារូបវន្តបុគ្គល
- ករណីអ្នកសុំខ្ចីបរិភោគជានីតិបុគ្គល
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់)សម្រាប់ដាក់ធានា
- លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង)
- ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកតំណាង(ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់)សម្រាប់ដាក់ធានា
- ប័ណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ច្បាប់ថតចំលង)
- លក្ខន្តិកៈរបស់ក្រុហ៊ុន/អង្គភាពអាជីវកម្ម (ច្បាប់ថតចំលង)
- កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុនឬថ្នាក់ដឹកនាំស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធឱ្យខ្ចីបរិភោគពីធនាគារ។
លក្ខណៈនៃផលិតផលឥណទានបៃតង
- ទំហំឥណទាន ៥០០ ដល់ ១០០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល
- អត្រាការប្រាក់ ៦% ទៅ ៧,៥%ក្នុង១ឆ្នំា
- រយៈពេល រហូតដល់ ១២ខែ
- ទំហំឥណទាន ៥០០ ដល់ ២០០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល
- អត្រាការប្រាក់ ៦,៥% ទៅ ៧,៥%ក្នុង១ឆ្នំា
- រយៈពេល រហូតដល់ ៨៤ខែ
ជម្រើសក្នុងការសងត្រលប់
- ប្រាក់ដើមអាចទូទាត់ជារៀងរាល់ ខែ ត្រីមាស ឆមាសឬនៅចុងវគ្គដោយផ្អែកលើចលនាសាច់ប្រាក់របស់អតិថិជន
- ការប្រាក់ត្រូវទូទាត់ជារៀងរាល់ខែ។
ទ្រព្យធានា
ត្រូវមានអចលនវត្ថុសម្រាប់ធានាបំណុលដែលជាប្រភេទប្លង់មានដូចជា៖
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬ
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬ
- ប្លង់ទន់ដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ឬ
- វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើ។
លក្ខណៈពិសេស
- ការសងត្រលប់មានភាពបត់បែនតាមលំហូរសាច់ប្រាក់របស់អតិថិជន
- អាចសងត្រលប់មុនកាលកំណត់ដោយគ្មានការពិន័យ
- មានភាពធនទៅនឹងការរប្រែប្រួលអាកាសធាតុ
- ឥណទានអាចប្រើប្រាស់សម្រាប់គោលដៅផ្លាស់ប្តូរទម្រង់អាជីវកម្មពីបែបប្រពៃណី ទៅអាជីវកម្មដែលមាននិរន្តភាព
- ចូលរួមជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន សង្គម និងជួយបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
- ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។
របៀបដាក់ពាក្យស្នើសុំ
សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ
(០៩៨ ៣០៤ ០៥៧/ ០២៣ ២២០ ៨១០|៨១១)។