ឥណទានក្នុងវិស័យស្រូវអង្ករ

តើអតិថិជនណាខ្លះអាចខ្ចីបាន? ជាមជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងសន្និធិស្រូវ-អង្កររួម/ធនាគារស្រូវ ព្រមទាំងអ្នកប្រមូលទិញស្រូវ ម្ចាស់ឃ្លាំង-ឡសម្ងួត ឬម្ចាស់ស៊ីឡូកសិផលផ្សេងទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករតាមតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។
ទំហំឥណទាន
  • ឥណទានសម្រាប់ទុនបង្វិលចាប់ពី ៥០ ០០០ ដុល្លារអាមេរិក
  • ឥណទានសម្រាប់ទុនវិនិយោគ អាចទទួលបានកម្ចីរហូតដល់៥ ០០០ ០០០ដុល្លារ  អាមេរិក
រយៈពេល
  • ឥណទានរយៈពេលខ្លីមិនលើសពី ១ឆ្នាំ​
  • ឥណទានរយៈពេលវែងរហូតដល់ ១០ឆ្នាំ
អត្រាការប្រាក់
  • ៥%ប្រចាំឆ្នាំជាប្រាក់ដុល្លារអាមេរិក
ជម្រើសក្នុងការសង
  • ការប្រាក់ត្រូវបង់ប្រចាំខែ និង
  • សងប្រាក់ដើមនៅពេលដកស្រូវ-អង្ករចេញពីឃ្លាំងធានាសន្និធិស្រូវ-អង្ករ ពោត និងកសិផលផ្សេងទៀត ឬដល់កាលកំណត់សងប្រាក់
ទ្រព្យដាក់ធានា
  • ជាសន្និធិស្រូវ-អង្ករ ពោត ឬកសិផលផ្សេងទៀតដែលមានក្នុងឃ្លាំង ឬលិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬអ្នកនាំចេញ
អត្ថប្រយោជន៍
  • អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ
  • អាចទទួលឥណទានបាន ៧០% នៃតម្លៃសន្និធិស្រូវ-អង្ករ ពោត និងកសិផលផ្សេងទៀតដែលមានក្នុងឃ្លាំង ឬលិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬអ្នកនាំចេញ (សម្រាប់ទុនបង្វិល)
  • ទទួលបានរយៈពេលអនុគ្រោះក្នុងការសងប្រាក់ដើម៣ឆ្នាំសម្រាប់ទុនវិនិយោគ)
ឯកសារតម្រូវ ទុនបង្វិល

  • អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ (ថតចម្លង)
  • ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម
  • ត្រូវមានបទពិសោធន៍ធ្វើអាជីវកម្ម យ៉ាងតិច២ឆ្នាំ
  • ម្ចាស់អាជីវកម្ម ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល ត្រូវចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបញ្ញត្តិរបស់ស្ថាប័នអាជ្ញាធរអាណាព្យាបាល
  • ឃ្លាំងអាចស្តុកស្រូវបានយ៉ាងតិច ៣ ០០០ តោន (ស្រូវ-អង្ករ)​
  • ឡសម្ងួតអាចសម្ងួតស្រូវបានយ៉ាងតិច៥០តោន/ថ្ងៃ (ស្រូវ-អង្ករ)
  • ឃ្លាំងត្រូវមានបរិក្ខារគ្រប់គ្រាន់ក្នុងការលើកដាក់ ដូចជា ជញ្ជីង Forklift ប៊ុលដូហ្ស័រជាដើម
  • ទ្រព្យធានាបំណុល ស្រូវ-អង្ករក្រអូប នាងខុន ពោត ឬកសិផលផ្សេងទៀត តាមបរិមាណ និងបច្ចេកទេសសមស្របក្នុងការដាក់ធានាបំណុល
  • ត្រូវមានធានារ៉ាប់រងអគ្គីភ័យលើសន្និធិ ស្រូវ-អង្ករ ពោត និងកសិផលផ្សេងទៀត ដែលមានតម្លៃអប្បបរិមាស្មើនឹងចំនួនទឹកប្រាក់ឥណទានពី ARDB

ទុនវិនិយោគ

  • អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ (ថតចម្លង)​
  • ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន
  • ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម
  • មានឯកសារស្តីពីការចុះបញ្ជីក្រុមហ៊ុន/អាជ្ញាប័ណ្ណទទួលបានសិទ្ធិធ្វើពាណិជ្ជកម្មនិងនាំចេញ (ថតចម្លង)
  • ឃ្លាំងអាចធានាស្តុកស្រូវបានយ៉ាងតិច ៥០ ០០០ តោន
  • ឡសម្ងួតអាចសម្ងួតស្រូវបានយ៉ាងតិច៥០០ ដល់ ១ ០០០តោន/ថ្ងៃ
  • ត្រូវមានបទពិសោធន៍ធ្វើអាជីវកម្មយ៉ាងតិច៥ឆ្នាំ ឬលើសពីនេះ
  • ត្រូវមានទំហំដីសមស្របសម្រាប់សាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ ដែលមានទំហំចន្លោះពី៣ទៅ៥ហិកតា

របៀបដាក់ពាក្យស្នើសុំ

សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ (០៩៨ ៣០៤ ០៥៧/ ០២៣ ២២០ ៨១០|៨១១)។