ឥណទានបោះដុំ

តើអតិថិជនណាខ្លះអាចខ្ចីបាន? ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិ​​បត្តិ​ករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌតម្រូវពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។
ទំហំឥណទាន និងអត្រាការប្រាក់
  • ៨-៩% ក្នុងមួយឆ្នាំ​​ ទំហំឥណទានចាប់ពី​ ១០០ ០០០ ដុល្លារអាមេរិក
រយៈពេល
  • រយៈពេលឥណទានអតិបរមាមិនលើសពី ៥ឆ្នាំ
ជម្រើសក្នុងការសង
  • ការប្រាក់ត្រូវបង់ប្រចាំខែ  និង
  • ប្រាក់ដើមអាចបង់នៅចុងកាលកំណត់ ឬសងរំលស់ថយប្រាក់ដើមដោយ​ផ្អែក​លើលំហូរសាច់ប្រាក់
ទ្រព្យដាក់ធានា
  • ចំពោះប្រតិបត្តិករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ តម្រូវឱ្យមាន អចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​ សញ្ញាប័ណ្ណរដ្ឋ ជាទ្រព្យធានាបំណុល។​
  • ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានធនាគារ មិនតម្រូវឱ្យមានទ្រព្យធានាបំណុល។
អត្ថប្រយោជន៍
  • អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ
ឯកសារតម្រូវ ចំពោះប្រតិបត្តិករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ៖

  • ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ (អ្នកតំណាង និងក្រុមប្រឹក្សាភិបាល)
  • ទ្រព្យធានាបំណុល
  • កំណត់ហេតុក្រុមប្រឹក្សាភិបាល
  • របាយការណ៍ហិរញ្ញវត្ថុ (តារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណេញ-ខាត) ២ឆ្នំាកន្លងមក និងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលចុងក្រោយ ចំពោះអ្នកសុំខ្ចីបរិភោគជាប្រតិបត្តិករឥណទានជនបទ
  • របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច ២ឆ្នំាកន្លងមក និងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលចុងក្រោយ ចំពោះអ្នកសុំខ្ចីបរិភោគជាក្រុមហ៊ុនភតិសន្យា
  • ផែនការសកម្មភាពអាជីវកម្ម ៣ឆ្នំាទៅមុខ

ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានធនាគារ៖

  • ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ (អ្នកតំណាង)
  • របាយការណ៍ដែលតម្រូវដោយធនាគារជាតិ (NBC Report)អនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា
  • កំណត់ហេតុក្រុមប្រឹក្សាភិបាល
  • របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច ២ឆ្នំាកន្លងមក និងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលចុងក្រោយ
  • ផែនការសកម្មភាពអាជីវកម្ម ៣ឆ្នំាទៅមុខ

របៀបដាក់ពាក្យស្នើសុំ

សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ (០៩៨ ៣០៤ ០៥៧/ ០២៣ ២២០ ៨១០|៨១១)។