ហិរញ្ញប្បទានពាណិជ្ជកម្ម
ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការទូទាត់ប្រាក់រវាង អ្នកលក់-អ្នកទិញ មានភ្ជាប់ជាមួយនូវហានិភ័យខ្ពស់។ អ្នកលក់មានការបារម្ភខ្លាចមិនទទួលបានការទូទាត់ប្រាក់មកឱ្យ ចំណែកឯអ្នកទិញមានការបារម្ភខ្លាចមិនទទួលបានទំនិញតាមការព្រមព្រៀងដែលបានសន្យា។ ដូច្នេះហើយ ដើម្បីជួយសម្រួល និងកាត់បន្ថយហានិភ័យនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរវាង អ្នកលក់-អ្នកទិញ, ធនាគារ ARDB ផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មមួយចំនួន ដូចជា៖
សេវាកម្មប្រមូលឯកសារទូទាត់
សេវាកម្មប្រមូលឯកសារទូទាត់
សេវាកម្មប្រមូលឯកសារទូទាត់ គឺជាការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសដែលអ្នកនាំចេញប្រគល់ឯកសារទូទាត់ប្រាក់ទៅឱ្យធនាគាររបស់ខ្លួន (ធនាគារបញ្ជូនឯកសារ) ហើយឯកសាររបស់អ្នកទិញនឹងផ្ញើទៅឱ្យធនាគារ របស់អ្នកនាំចូល (ធនាគារទទួលឯកសារ) ដើម្បីធ្វើការទូទាត់ប្រាក់។
- ការនាំចូល
- ការនាំចេញ
ថ្លៃសេវា | ឬ.ថ្លៃអប្បបរមា | |
---|---|---|
ថ្លៃលើការប្រគល់ឯកសារនាំចូល | ០.១៥% | ៤០ដុល្លារ |
ថ្លៃលើការទូទាត់ឯកសារនាំចូល | ២៥ ដុល្លារ (ថេរ) | N/A |
ថ្លៃលើឯកសារនាំចូលមានជម្លោះ | ៣០ដុល្លារ (ថេរ) បូក
Cable ៣០ដុល្លារ |
N/A |
ថ្លៃសេវា | ឬ.ថ្លៃអប្បបរមា | |
---|---|---|
ថ្លៃលើការត្រួតពិនិត្យ និងផ្ញើឯកសារនាំចេញ | ៤០ដុល្លារ (ថេរ) បូកថ្លៃ សេវាផ្ញើឯកសារចេញ ៥០ដុល្លារ |
N/A |
ថ្លៃទូទាត់ឯកសារនាំចេញ | ០.១៥% | ៣០ដុល្លារ |
ថ្លៃលើឯកសារនាំចេញមានជម្លោះ | ៣០ ដុល្លារ (ថេរ) បូក
Cable ៣០ដុល្លារ |
N/A |
ថ្លៃលើការសាកសួរព័ត៌មាន | ១៥ដុល្លារ (ថេរ) | N/A |
សេវាកម្មលិខិតឥណទាន
សេវាកម្មលិខិតឥណទាន
សេវាកម្មលិខិតឥណទាន គឺជាការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស ដោយផ្តល់នូវសុវត្ថិភាពលើការទូទាត់ប្រាក់រវាងអ្នកនាំចេញនិងអ្នកនាំចូល។ អ្នកនាំចេញទទួលបាននូវការធានាលើការទូទាត់ប្រាក់ ហើយអ្នកនាំចូលទទួលបានការធានាលើការទទួលទំនិញស្របទៅតាមលក្ខខណ្ឌ ដែលមានចែងលើលិខិតឥណទាន។ អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាកម្មលិខិតឥណទាន មានដូចជាអ្នកនាំចេញ និងនាំចូលនូវទំនិញគ្រប់ប្រភេទ។
- ការនាំចូល
- ការនាំចេញ
ថ្លៃសេវា | ឬ.ថ្លៃអប្បបរមា | |
---|---|---|
ថ្លៃចេញលិខិតឥណទាន | ០.១៥%/ខែ បូក
Cable ៣០ដុល្លារ |
៤០ដុល្លារ បូក
Cable ៣០ដុល្លារ |
ថ្លៃកែលិខិតឥណទាន (លើចំនួនទឹកប្រាក់ និងកាលបរិច្ឆេទផុតកំណត់) | ០.១៥%/ខែ បូក
Cable ៣០ដុល្លារ |
៤០ដុល្លារ បូក
Cable ៣០ដុល្លារ |
ថ្លៃកែលិខិតឥណទាន (ផ្សេងៗ) | ២៥ដុល្លារ (ថេរ) | N/A |
ថ្លៃមោឃភាពលិខិតឥណទាន | ២៥ដុល្លារ (ថេរ) បូក
Cable ២០ដុល្លារ |
N/A |
ថ្លៃទូទាត់របស់ធនាគារអន្តរការី | ៤០ដុល្លារ (ថេរ) កាត់ចេញពីចំនួន ប្រាក់ត្រូវទូទាត់ | N/A |
ថ្លៃលើឯកសារមានកំហុស | ៤០ដុល្លារ (ថេរ) កាត់ចេញពីចំនួនប្រាក់ត្រូវទូទាត់ | N/A |
ថ្លៃលើសេវាទូទាត់លិខិតឥណទាន | ០.១៥% បូក
Cable ២០ដុល្លារ |
២០ដុល្លារ បូក
Cable ២០ដុល្លារ |
ថ្លៃសេវា | ឬ.ថ្លៃអប្បបរមា | |
---|---|---|
ថ្លៃលើការផ្តល់លិខិតឥណទាន | ២០ដុល្លារ (ថេរ) | N/A |
ថ្លៃក្នុងការផ្តល់លិខិតឥណទាន (កែតម្រូវ) | ២០ដុល្លារ (ថេរ) | N/A |
ថ្លៃលើការធានាលើការទូទាត់ | ០.១៥%/ខែ បូក
Cable ៥០ដុល្លារ |
៤០ដុល្លារ បូក
Cable ៥០ដុល្លារ |
ថ្លៃលើការផ្ទេរលិខិតឥណទាន | ០.១៥%/ខែ បូក
Cable ៣០ដុល្លារ |
៤០ដុល្លារ បូក
Cable ៣០ដុល្លារ |
សេវាកម្មលិខិតធានា
សេវាកម្មលិខិតធានា
សេវាកម្មលិខិតធានា គឺជាលិខិតដែលចេញដោយធនាគារ ដើម្បីធានាទូទាត់ជំនួសឱ្យអតិថិជន (អ្នកស្នើសុំ) នូវចំនួនទឹកប្រាក់ជាក់លាក់ណាមួយដែលមានចែងក្នុងលិខិតធានាទៅឱ្យអ្នកទទួលផលនៅពេលដែលអ្នកទទួលផលដាក់លិខិតទាមទារសំណង។ ធនាគារ ARDB ផ្ដល់នូវសេវាកម្មលិខិតធានាមួយចំនួន ដូចជា៖
- លិខិតធានាលើការដេញថ្លៃ
- លិខិតធានាលើការអនុវត្តន៏កិច្ចសន្យា
- លិខិតធានាលើការទូទាត់
- លិខិតធានាលើការធានា
- លិខិតធានាលើការដឹកជញ្ជូន
ថ្លៃសេវា | ឬ.ថ្លៃអប្បបរមា | |
---|---|---|
ថ្លៃចេញលិខិតធានាលើការដឹកជញ្ជូន | ៤០ ដុល្លារ | N/A |
ថ្លៃចេញលិខិតធានា | ០.១៥%/ខែ | ៤០ ដុល្លារ |
ថ្លៃកែលិខិតធានា (លើចំនួនទឹកប្រាក់ និងកាលបរិច្ឆេទផុតកំណត់)
|
០.១៥%/ខែ | ៤០ ដុល្លារ |
ថ្លៃកែលិខិតធានា (ផ្សេងៗ) | ៣០ ដុល្លារ (ថេរ) | N/A |
ថ្លៃមោឃភាពលិខិតធានា | ៤០ ដុល្លារ (ថេរ) | N/A |
ថ្លៃទូទាត់ប្រាក់ (កាត់ពីអ្នកទទួលផល) | ០.១៥% | ៤០ ដុល្លារ |