ឯកឧត្តម ចាន់ សីហា
សមាជិកក្រុមប្រឹក្សាភិបាលនិងតំណាងបុគ្គលិក
ឯកឧត្ដម ចាន់ សីហា ជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB តំណាងបុគ្គលិក។ ឯកឧត្ដមបានបំពេញការងារនៅធនាគារ ARDB ចាប់ពីខែមករា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែងតាំងជាអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានប្រតិបត្តិការ នៅខែកក្កដា ឆ្នាំ២០១២។ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៩ ឯកឧត្ដមបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនី និងជាប្រធានផ្នែកនៃការិយាល័យសភាផាត់ទាត់នៃនាយកដ្ឋានប្រតិបត្តិការ និងជាបុគ្គលិកគណនេយ្យនៃនាយកដ្ឋានគណនេយ្យនៃធនាគារជាតិនៃកម្ពុជា។ ឯកឧត្ដមបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩១។