ឯកឧត្តម ឈាង វណ្ណារិទ្ធ

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្ដម ឈាង វណ្ណារិទ្ធ មានតួនាទីបច្ចុប្បន្នជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី, ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាល ទី១, ជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB។

លើសពីនេះ ឯកឧត្ដម ក៏មានតួនាទីជាប្រធានផ្នែកស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលឯកឧត្ដមជាក្រុមការងារស្នូលក្នុងការបង្កើតចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០, គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម, យុទ្ធសាស្រ្ដចតុកោណ, យុទ្ធសាស្រ្ដបញ្ចកោណ ក៏ដូចជាគោលនយោបាយសំខាន់ៗ ដទៃទៀត។ ឯកឧត្ដម  គឺជាអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតអគ្គលេខាធិការរង នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចូលរួមដឹកនំាំរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ, គោលនយោបាយហិរញ្ញវត្ថុសាធារណៈ, ពាណិជ្ជកម្មអន្តរជាតិ, កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ។

ឯកឧត្ដម ឈាង វណ្ណារិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យ Georgia សហរដ្ឋអាម៉េរិក នៅឆ្នាំ២០០៧។ នៅឆ្នាំ២០០៩ ឯកឧត្ដម បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ ពីសកលវិទ្យាល័យ Georgetown សហរដ្ឋអាម៉េរិក។