ឯកឧត្តម សាន វិសាល

សមាជិកក្រុមប្រឹក្សាភិបាល

បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB។

ឯកឧត្ដមបានចូលបម្រើការងារក្នុងវិស័យកសិកម្មចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៣ ដែលក្នុងនោះឯកឧត្ដមបានចូលរួមក្នុងសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ឯកឧត្ដមជាមន្ត្រីបច្ចេកទេសក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម នាយកដ្ឋានក្សេត្រសាស្រ្ត និងនាយកដ្ឋានបមាណីយ និងសម្ភារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ពីឆ្នាំ២០០៣ ដល់ ឆ្នាំ ២០០៨ ឯកឧត្ដមជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ឯកឧត្ដមជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងចាប់ពីឆ្នាំ២០១៩ ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រៅពីបំពេញការងាររដ្ឋ ឯកឧត្ដមមានបទពិសោធន៍ការងារក្នុងវិស័យឯកជន ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ ចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ឯកឧត្ដមជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)។ សម្រាប់ការសិក្សា ឯកឧត្ដមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា នៅឆ្នាំ២០០៥ និង បានបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ។