ឯកឧត្តម ឃី កុសល
សមាជិកក្រុមប្រឹក្សាភិបាល
បច្ចុប្បន្ន ឯកឧត្ដម ឃី កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB។ ឯកឧត្ដមបានចូលបម្រើការងារជាមន្រ្តីរាជការតាំងពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេស។ ក្នុងនោះ ឯកឧត្ដមបានចូលរួមបំពេញ និងបង្កើតស្នាដៃជូននាយកដ្ឋាននៃក្រសួងចំនួនពីរ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្ដមត្រូវបានតែងតាំងតួនាទីជាបន្តបន្ទាប់ ចាប់ពីតួនាទីជាមន្រ្តីរដ្ឋបាល និងធនធានមនុស្ស ដល់អនុរដ្ឋលេខាលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្ដម បានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ផ្នែករដ្ឋ- បាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ UWIC ពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ឆ្នាំ២០១២ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសជំនាញសំណង់ស៊ីវិល និងរដ្ឋបាលពាណិជ្ជកម្ម។