ឯកឧត្តម បាន លឹម
អគ្គនាយករង
ឯកឧត្តម បាន លឹម បានចូលបម្រើការងារក្នុងតួនាទីជាអគ្គនាយករង នៃធនាគារ ARDB នៅឆ្នាំ២០២១។
ឯកឧត្តមធ្លាប់បានបម្រើការងារជាទីប្រឹក្សាផ្នែកច្បាប់ និងមានបទពិសោធន៍ក្នុងវិស័យធនាគាររយៈពេល ២០ឆ្នាំ ក្នុងតួនាទីជាសវនករផ្ទៃក្នុង និងជាមន្រ្តីត្រួតពិនិត្យធនាគារនៅធនាគារជាតិនៃកម្ពុជា។
ឯកឧត្តមទទួលបានបរិញ្ញបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៥ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ១៩៩៨។ ឯកឧត្តមក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់និងបទប្បញ្ញត្តិធនាគារ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាធនាគារ នៃធនាគារជាតិនៃកម្ពុជា និងនៅវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ អស់រយៈពេលជាច្រើនឆ្នាំ។