គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)
26 មិថុនា 2020
ក្រោមកម្ចីសម្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៖
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច មានគោលបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា។ គម្រោងមានមូលនិធិសរុបចំនួន៣៦,៣លានដុល្លារ អនុវត្តរយៈពេល៦ឆ្នាំ (ឆ្នាំ២០១៧- ២០២៣) ដោយផ្តោតលើផលិតផលគោលដៅចំនួន៥ រួមមាន៖ ស្រូវ បន្លែ មាន់ស្រែ ដំឡូងមី និងសូត្រ។
តាមរយៈការអនុវត្តសមាសភាគទី២នៃគម្រោង(Value Chain Financing) គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រផ្នែកហិរញ្ញប្បទានខ្សែសង្វាក់តម្លៃ និងជួយជំរុញការវិនិយោគឯកជនកាន់តែកើនឡើង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានតួនាទីសំខាន់២នៃការអនុវត្តជំរុញហិរញ្ញប្បទានខ្សែសង្វាក់តម្លៃ ជាអ្នក ៖
- ផ្តល់ឥណទានដល់កសិករខ្នាតតូច ឬសហគមន៍កសិកម្ម ដែលជាអ្នកទទួលផលគម្រោង និងតួអង្គនៃខ្សែច្រវាក់ផលិតកម្មទាំងមូល និង/ឬ ផ្តល់ហិរញ្ញប្បទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ
- Fund Administrator មូលនិធិឥតសំណង ដល់អ្នកទទួលផលគម្រោងដែលបំពេញលក្ខខណ្ឌគម្រោង។