ធនាគារអភិវឌ្ឍន៍ជនបទបានអញ្ជើញចុះសួរសុខទុក្ខស្ថានភាពរបួស លោកពូ គង់ ស ប្រធានសមាគមន៍ស្រែប្រាំងស្រុកល្វាឯម ដែលលោកពូបានជួបនូវឧប្បត្តិវហេតុដាច់ម្រាមដៃឆ្វេងក្នុងពេលកំពុងសំងួតស្រូវរបស់សមាជិកសហគមន៍

10 វិច្ឆិកា 2020

ធនាគារអភិវឌ្ឍន៍ជនបទ៖ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម ចុះជូយស្រុកខ្សច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងសហការី បានអញ្ជើញចុះសួរសុខទុក្ខស្ថានភាពរបួស លោកពូ គង់ ស ប្រធានសមាគមន៍ស្រែប្រាំងស្រុកល្វាឯម ដែលលោកពូបានជួបនូវឧប្បត្តិវហេតុដាច់ម្រាមដៃឆ្វេងក្នុងពេលកំពុងសំងួតស្រូវរបស់សមាជិកសហគមន៍។ បច្ចុប្បន្ននេះលោកពូ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកល្វាឯម។ បន្ថែមលើនេះ ដើម្បីសម្រួលដល់ការព្យាបាល ឯកឧត្តម កៅ ថាច បានឧបត្ថម្ភថវិកាចំនួន ១លានរៀលជូនដល់លោក ពូ គង់ ស ផងដែរ។


ទន្ទឹមនេះ ឯកឧត្តម កៅ ថាច បានចុះពិនិត្យមើលការដាំដុះបន្លែ ដោយប្រើប្រាស់បច្ចេកទេស Hydroponic ជាលក្ខណៈគ្រួសារ របស់បងប្រុស ឌុល ឌឿន នៅភូមិក្តីកណ្តាល ឃុំសារិកាកែវ។ តាមការអោយដឹងត្រួៗ គ្រួសាររបស់គាត់អាចរកចំណូលបន្ថែមតាមរយៈការលក់បន្លែនេះ ក្នុងមួយខែ បានប្រហាក់ប្រហែល១លានរៀលផងដែរ។