កម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍ និងប្រគល់ទទួល អាហារូបករណ៍របស់ ឯកឧត្តអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល

10 វិច្ឆិកា 2020

គណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍ និងប្រគល់ទទួល អាហារូបករណ៍របស់ ឯកឧត្តអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកជាប្រធានចលនាយុវជនប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

ឯកឧត្តម កៅថាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំការសាកសួរសុខទុក្ខរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសំដែងសេចក្តីត្រេកអរ និងសូមធ្វើការអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំង៦៤នាក់ដែលមានឱកាសទទួលបានអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ដើម្បីធ្វើការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងរបស់ខ្លួននៅតាមបណ្តាមហាវិទ្យាល័យដែលខ្លួនចង់បន្តការសិក្សា។ ឯកឧត្តម កៅ ថាច បានបញ្ជាក់បន្ថែមទៀតថា អាហារូបករណ៍របស់ប្អូនៗទទួលបាននៅថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែប្អូនៗទទួលបានដោយការខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ទទួលបានលំដាប់ពិន្ទុខ្ពស់ក្នុងចំនោមសិស្សជ័យលាភី ហើយម្យ៉ាងទៀតប្អូនៗបានចំណាយពេលវេលាឆ្លៀតជួយដល់ការងាររបស់សង្គម និងមូលដ្ឋានដែលប្អូនៗកំពង់រស់នៅផ្ទាល់។ ឆ្លងកាត់ការខិតខំទាំងអស់នេះទើបប្អូនៗទទួលបានការវាយតម្លៃពីលោកគ្រូ អ្នកគ្រូ ពីអាជ្ញាធរមូលដ្ឋាន សម្រេចឱ្យប្អូនៗទទួលបានអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។