លក្ខខណ្ឌ
អំពីកម្មវិធី ARDB Mobile App
សូមអ្នកប្រើប្រាស់មេត្តាអាន លក្ខខណ្ឌ និងខចែងនៃកម្មវិធី ARDB Mobile App ខាងក្រោម ដោយយកចិត្តទុកដាក់។ តាមរយៈការប្រើប្រាស់កម្មវិធី ARDB Mobile App និង មុខងារដែលអាចរកបានក្នុងកម្មវិធីនេះ អ្នកប្រើប្រាស់ មានកាតព្វកិច្ចបំពេញតាម លក្ខខណ្ឌ និងខចែងរបស់ធនាគារ ARDB ដែលមានដូចខាងក្រោមនេះ។ លក្ខខណ្ឌនិងខចែងទាំងនេះ អាចត្រូវបានធ្វើវិសោធនកម្មយោងតាមការតម្រូវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជូនដំណឹងដល់អ្នកប្រើប្រាស់នៅលើកម្មវិធី ARDB Mobile App។ អ្នកប្រើប្រាស់ គួរតែអាន លក្ខខណ្ឌនិងខចែងទាំងនេះដោយយកចិត្តទុកដាក់ម្តងទៀតរាល់ពេលប្រើប្រាស់កម្មវិធី។ អ្នកប្រើប្រាស់ត្រូវបានសន្មតថា បានយល់ព្រមទៅនឹង លក្ខខណ្ឌនិងខចែង ក្នុងករណី លក្ខខណ្ឌ និងខចែង ត្រូវបានធ្វើវិសោធនកម្ម នោះអ្នកប្រើប្រាស់នៅបន្តប្រើកម្មវិធីនេះទោះមានការផ្លាស់ប្តូរទៅលើ លក្ខខណ្ឌ និងខចែង ក៏ដោយ។
លក្ខខណ្ឌ និងខចែងទាំងនេះ គឺជាកាតព្វកិច្ចបន្ថែមពីលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ (License Agreement) ដែលបានឯកភាពរវាងអ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាកម្មវិធី (រាប់បញ្ចូលទាំង Google Play និង App Store) សម្រាប់ការប្រើប្រាស់នូវសេវាកម្មវិធីទាំងនេះផ្តល់ជូន។ ក្នុងករណីដែលមានភាពមិនស៊ីចង្វាក់គ្នា ឬវិវាទណាមួយកើតឡើង រវាង “License Agreement” នឹង លក្ខខណ្ឌនិងខចែងទាំងនេះ អ្នកប្រើប្រាស់មិនអាចតវ៉ាផ្ទុយពី លក្ខខណ្ឌនិងខចែងនេះបានឡើយ។
និយមន័យ
គណនី | សំដៅដល់ គណនីដែលបើកនៅធនាគារ ARDB រួមមាន គណនីប្រាក់បញ្ញើ-សន្សំ គណនីប្រាក់បញ្ញើចរន្ត គណនីប្រាក់បញ្ញើមានកាលកំណត់ ឬគណនីផ្សេងទៀត ជាប្រាក់រៀល ឬជាប្រាក់ដុល្លារដុល្លារអាមេរិក។ ប្រភេទរូបិយប័ណ្ណផ្សេងទៀតអាចមានបញ្ចូលបន្ថែមទៀត នៅពេលក្រោយ។ |
ឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្រ (Biometric Identifier): | សំដៅដល់ស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ និងមធ្យោបាយផ្សេងៗ ដែលក្រុមហ៊ុនផលិតឧបករណ៍ទូរស័ព្ទ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណខ្លួន សម្រាប់គោលបំណងបើកមើល (unlock) ឧបករណ៍ចល័តរបស់ពួកគេ និងចូលប្រើប្រាស់កម្មវិធីមួយចំនួន រួមទាំងកម្មវិធី ARDB Mobile App។ |
លេខ CIF | សំដៅដល់លេខសម្គាល់អត្តសញ្ញាណអតិថិជន ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ ARDB ហើយអតិថិជនទទួលបាននៅពេលដែលបើកគណនីជាមួយធនាគារ ARDBរួចរាល់។ |
អតិថិជន | សំដៅដល់ម្ចាស់គណនី ARDB និងមិនមែនម្ចាស់គណនី ARDB ដែលបានប្រើប្រាស់សេវាកម្មនៅធនាគារ ARDB តែម្តងក៏ដោយ (one off-service) ហើយអតិថិជនទាំងអស់ត្រូវមានទម្រង់នៃការវាយតម្លៃផ្សេងៗគ្នា។ |
របាយការណ៍អេឡិចត្រូនិក (e-Statement) | សំដៅលើរបាយការណ៍សេវាធនាគារដែលត្រូវបានបញ្ចូលរួមគ្នាមួយសម្រាប់បង្ហាញពីកំណត់-ត្រាសកម្មភាពអតិថិជននៅក្នុងធនាគារ ARDB សម្រាប់រយៈពេលជាក់លាក់ណាមួយ។ របាយការណ៍នេះ ប្រើសម្រាប់គោលបំណងផ្តល់ជាពត៌មានតែមួយប៉ុណ្ណោះ។ |
ការទូទាត់ | សំដៅដល់ដំណើរធ្វើប្រតិបត្តិការទូទាត់ ដែលអតិថិជនធ្វើឡើងតាមរយៈ ARDB Mobile App ដើម្បីដកប្រាក់ចេញពីគណនី ក្នុងគោលបំណងធ្វើការទូទាត់ទៅគណនីអ្នកទទួលផលមួយទៀត។ ឧទាហរណ៍ ការទូទាត់ទំនិញផ្សេងៗ។ |
ឈ្មោះអ្នកប្រើប្រាស់ (Username) | សំដៅដល់អត្តសញ្ញាណឈ្មោះរបស់អ្នកប្រើប្រាស់ សម្រាប់ចូលទៅ កម្មវិធី ARDB Mobile App។ អត្តសញ្ញាណនេះ ត្រូវបង្កើតឡើងនៅពេលបើកដំណើរការដំបូង និងអតិថិជនត្រូវចងចាំទុកសម្រាប់ប្រើប្រាស់ពេលក្រោយ។ |
ពត៌មានផ្ទាល់ខ្លួន | សំដៅដល់ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនដោយអតិថិជនមកកាន់ធនាគារ ARDB ដូចជា ឈ្មោះ, លេខអត្តសញ្ញាណបណ្ណ, ថ្ងៃខែឆ្នំាកំណើត, លេខទូស័ព្ទ, Email, អាសយដ្ឋាន ជាដើម។ |
អត្តសញ្ញាណទូរស័ព្ទ | សំដៅដល់លេខកំណត់អត្តសញ្ញាណដាច់ដោយឡែកមួយ ផ្តល់ទៅឱ្យអតិថិជនប្រើប្រាស់កម្មវិធី ARDB Mobile App នីមួយៗ នៅពេលចុះឈ្មោះ។ |
ប្រតិបត្តិករទូរស័ព្ទ | សំដៅដល់ ប្រតិបត្តិករបម្រើសេវាទូរស័ព្ទចល័ត |
លេខសម្ងាត់ PIN | សំដៅដល់លេខសម្ងាត់ទាំង ៦ (ប្រាំមួយ) ខ្ទង់ ប្រើដើម្បីចូលទៅប្រើប្រាស់ ARDB Mobile App និងប្រើប្រាស់សម្រាប់បញ្ចាក់រាល់ប្រតិបត្តិការ |
ការជូនដំណឹង | សំដៅដល់ សារទូរស័ព្ទ (SMS) និងការជូនដំណឹងនៅក្នុងកម្មវិធីទូរស័ព្ទដៃអតិថិជន អំពីឱកាសផ្សេងៗពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារ, ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឬការជូនដំណឹងផ្សេងៗដែលផ្ញើរជូនដោយធនាគារ ARDB។ |
Security Credential | សំដៅដល់ លេខកូដសម្ងាត់, លេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬលេខអត្តសញ្ញាណសម្រាប់ចូលទៅប្រើប្រាស់, លេខសម្ងាត់សម្រាប់ប្រើតែមួយដង (OTP),លេខកូដផ្សេងទៀត និងនីតិវិធីរួមមាន សារខ្លីៗតាមទូរស័ព្ទ (SMS) ក៏ដូចជាការប្រើប្រាស់សេវាកម្មក្នុងកម្មវិធី ARDB Mobile App ដែលផ្តល់ជូនដោយធនាគារ ARDB ពីពេលមួយទៅពេលមួយ។ |
ប្រវត្តិប្រតិបត្តិការ | សំដៅដល់ បញ្ជីប្រតិបត្តិការទាំងអស់ ដែលត្រូវបានដាក់បញ្ចូល ឬធ្វើឡើងនៅក្នុងគណនី ARDB ក្នុងអំឡុងពេលជាក់លាក់ណាមួយ។ |
ស្កែន QR: | សំដៅដល់ សេវាស្កែន QR កូដនៅក្នុងកម្មវិធី ARDB Mobile App ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កែន និងទូរទាត់ នៅតាមទីតាំងដែលធនាគារ ARDB អនុញ្ញាត ឬទីតាំងរបស់ធនាគារ ARDB ផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការទូទាត់។ |
GPS | សំដៅដល់ ទីតាំងអ្នកប្រើប្រាស់នៅពេលអតិថិជនចូលទៅប្រើកម្មវិធី ARDB Mobile App។ |
លក្ខណៈនៃកម្មវិធី ARDB Mobile App រួមមាន៖
ការគ្រប់គ្រង់គណនី៖ គណនីប្រាក់បញ្ញើសន្សំ/ គណនីប្រាក់បញ្ញើចរន្ត/ គណនីប្រាក់បញ្ញើមានកាលកំណត់/ របាយការណ៍សង្ខេបអំពីគណនី/ របាយកាណ៍ក្នុងពេលកំណត់ណាមួយ/ ការពិនិត្យមើលពីចំនួនទឹកប្រាក់ក្នុងគណនី/និងការទាញយករបាយការណ៍គណនី
ការផ្ទេរប្រាក់ ៖ ការគ្រប់គ្រង់គណនីអ្នកទទួលផល/ការផ្ទេរសាច់ប្រាក់វាងគណនីរបស់អតិថិជនផ្ទាល់/ ការផ្ទេរសាច់ប្រាក់រវាងគណនីនៅក្នុងធនាគារ ARDB
ការទូទាត់ប្រាក់ ៖ ការទូទាត់វិក្កយបត្រអគ្គិសនី ទឹក និងផ្សេងៗទៀត
ការបញ្ចូលទឹកប្រាក់ក្នុងប្រព័ន្ធទូរស័ព្ទ៖ ការបញ្ចូលទឹកប្រាក់គ្រប់ប្រព័ន្ធ ទៅក្នុងទូរស័ព្ទដៃ
ប្រាក់កម្ចី ៖ ការពិនិត្យសមតុល្យប្រាក់កម្ចី/ការពិនិត្យមើលទឹកប្រាក់ដែលត្រូវបង់សង/កាលវិភាគបង់សង
អត្ថប្រយោជន៍
១. សេវាកម្មធនាគារឌីជីថលរបស់ធនាគារ ARDB មានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ និងចំណាយពេលវេលាតិច
២. សន្សំពេលវេលា, កាត់បន្ថយហានិភ័យទទួលសាច់ប្រាក់ក្លែងក្លាយ, កាត់បន្ថយហានិភ័យក្នុងការប្រើប្រាស់សាច់ប្រាក់
៣. ទទួលបានឱកាសប្រើប្រាស់សេវាផ្សេងទៀតរបស់ធនាគារ ARDB
៤. មានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការផ្ទេរនិងទូរទាត់សាច់ប្រាក់ក្នុងស្រុក
កម្រិតលើប្រតិបត្តិការ
ធនាគារ ARDB រក្សាសិទ្ធិ ក្នុងការកំណត់ និងផ្លាស់ប្តូរ ការកំណត់ចំនួនសាច់ប្រាក់ប្រតិបត្តិការ,លក្ខខណ្ឌ, ទិសដៅនៃការផ្ទេរសាច់ប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងទុកជាមុន ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយហានិភ័យរបស់ធនាគារ។
លទ្ធភាពការប្រើប្រាស់
១. ការចូលទៅប្រើប្រាស់ ARDB Mobile App អាចធ្វើទៅបានសម្រាប់រាល់អតិថិជនដែលមានគណនីផ្ទាល់ខ្លួននៅធនាគារស្រាប់។ ព័ត៌មាននៃប្រភេទគណនីដែលត្រូវបានរៀបឡើងសម្រាប់ការចូលទៅប្រើប្រាស់កម្មវិធី ARDB Mobile App ត្រូវបានកំណត់នៅក្នុង លក្ខខណ្ឌនិងខចែងរបស់គណនីទាំងនោះ។
២. អតិថិជនអាចស្នើសុំប្រើប្រាស់កម្មវិធី ARDB Mobile App ប្រសិនបើអតិថិជនមានបំណងចង់ប្រើប្រាស់កម្មវិធីនេះ។ ការកំណត់ប្រតិបត្តិការប្រចំាថ្ងៃ គឺត្រូវបានកំណត់ដោយធនាគារ ARDB ឬអាចត្រូវបានស្នើដោយអ្នកប្រើប្រាស់ (ស្ថិតក្រោមការអនុញ្ញាតពីធនាគារ ARDB)។
៣.កម្មវិធី ARDB Mobile App អាចប្រើប្រាស់ទៅបានដោយមានប្រព័ន្ធអ៊ីនធើណិតភ្ជាប់ទៅនឹងឧបករណ៍ទូរស័ព្ធដៃមួយ ដែលអាចដំណើរការប្រព័ន្ធប្រតិបត្តិការរៀបចំដោយធនាគារ ARDB។
- បន្ទាប់ពីការចុះឈ្មោះសម្រាប់ប្រើប្រាស់ ARDB Mobile App, គ្រប់គណនីអតិថិជនទាំងអស់ (គណនីបុគ្គល ឬគណនីរួមគ្នា) នៅធនាគារ ARDB នឹងត្រូវបានភ្ជាប់ទៅកាន់កម្មវិធី ARDB Mobile App ដោយស្វ័យប្រវត្តិ។ គណនីមួយចំនួន ត្រូវបានកំណត់ធ្វើប្រតិបត្តិការបានតែលើ ការផ្ទេរប្រាក់ និងការទូទាត់វិក្កយបត្រតែប៉ុណ្ណោះ អាស្រ័យ លើលក្ខខណ្ឌរបស់គណនីផ្ទាល់នោះ។
ដែនកំណត់លើការប្រើប្រាស់
ដែនកំណត់នៃប្រតិបត្តិការផ្ទេរសាច់ប្រាក់ប្រចាំថ្ងៃ ត្រូវបានកំណត់ដោយធនាគារ ARDB និងយោងតាមការស្នើសុំរបស់អតិថិជនដោយផ្ទាល់ (ស្ថិតក្រោមការអនុញ្ញាតពីធនាគារ ARDB)។
- ប្រសិនបើមានការផ្លាស់ប្តូរដែនកំណត់ប្រតិបត្តិការប្រចាំថ្ងៃ, អតិថិជន ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ធនាគារ ARDB សម្រាប់ការប្រែប្រួលចំពោះរាល់ប្រតិបត្តិការទាំងឡាយណាដែលធ្វើឡើងតាមរយៈកម្មវិធី ARDB Mobile App ដូចជាការបង្កើន ឬការបន្ថយ ដែនកំណត់នៃប្រតិបត្តិការប្រចាំថ្ងៃ។
ការផ្តល់សញ្ញានៅក្នុងកម្មវិធី App
អតិថិជន យល់ព្រមទទួលការផ្តល់សញ្ញា Alert ឬ Notificationសម្រាប់ប្រតិបត្តិការគណនីជាក់លាក់របស់អតិថិជន ឬសម្រាប់ផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ធនាគារ ARDB។
ភាសារ
ភាសាខ្មែរ និងភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់នៅក្នុង លក្ខខណ្ឌនិងខចែងទាំងនេះ គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ករណីបើមានភាពខុសគ្នា ឬភាពមិនស៊ីចង្វាក់គ្នារវាងភាសាខ្មែរ និងភាសារអង់គ្លេស នោះភាសារខ្មែរ ដែលត្រូវបានប្រើនៅក្នុង លក្ខខណ្ឌនិងខចែង នឹងមានប្រសិទ្ធភាព។
រូបិយប័ណ្ណ
រូបិយប័ណ្ណដែលប្រើប្រាស់នៅក្នុងធនាគារ ARDB មានរូបិយប័ណ្ណជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក។ ប្រសិនបើអ្នកធ្វើការទូទាត់ជាសាច់ប្រាក់ក្នុងទម្រង់រូបិយប័ណ្ណណាមួយដែលខុសគ្នាពីរូបិយបណ្ណរបស់គណនី ប្រព័ន្ធកម្មវិធី ARDB Mobile App នឹងប្តូររូបិយប័ណ្ណនោះដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់អត្រាប្តូរប្រាក់កំណត់ដោយធនាគារ ARDB។
ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រងការ
នៅពេលអតិថិជនប្រើប្រាស់ ARDB Mobile App ដើម្បីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ ធនាគារ ARDB អាចមានការកំណត់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ។ អតិថិជន យល់ព្រមបង់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ ហើយអតិថិជនក៏យល់ព្រមឱ្យ ធនាគារ ARDB អាចកាត់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការទាំងនោះ ដោយផ្ទាល់ពីគណនីរបស់អតិថិជន។ ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការទាំងនេះ អាចនឹងត្រូវបានកែសម្រួលដោយធនាគារ ARDB តាមស្ថានភាពជាក់ស្តែង។ អតិថិជន អាចរកព័ត៌មានលម្អិតអំពីថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការនាពេលបច្ចុប្បន្ន នៅ ធនាគារ ARDB ផ្ទាល់។
ប្រភេទនៃទូរស័ព្ទដៃ
ទូរស័ព្ទចល័តស្ទើតែគ្រប់ប្រភេទដែលដំណើរការដោយប្រព័ន្ធ iOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មកម្មវិធី ARDB Mobile របស់ធនាគារ ARDB បាន។ សម្រាប់អតិថិជនដែលមានគណនីប្រាក់បញ្ញើសន្សំ អាចប្រើកម្មវិធី ARDB Mobile ដើម្បីធ្វើប្រតិបត្តិការបានគ្រប់ប្រភេទ។
កាតព្វកិច្ចរបស់អតិថិជន
អតិថិជន ត្រូវទទួលខុសត្រូវចំពោះរាល់ការប្រុងប្រយ័ត្នទុកជាមុនឱ្យបានខ្ពស់ ដើម្បីបង្ការនូវករណីក្លែងបន្លំណាមួយ ទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត (internet browsers) ទូរស័ព្ទដៃ និងព័ត៌មានសុវត្ថិភាព (security information)។ ការប្រុងប្រយ័ត្នទាំងនេះរួមមាន៖
- មិនត្រូវសរសេរ ឬរក្សារទុក (recording) នូវព័ត៌មានសុវត្ថិភាពរបស់អ្នក តាមវិធីសាស្ត្រណាក៏ដោយ ដែលអាចឱ្យអ្នកដទៃអាចដឹងបានឡើយ
- មិនត្រូវជ្រើសរើសព័ត៌មានសុវត្ថិភាព ដែលអាចប៉ាន់ស្មានបានដោយងាយស្រួលឡើយ
- ធានាឱ្យបានថា គ្មានបុគ្គលណាម្នាក់បានលឺ ឬឃើញព័ត៌មានសុវត្តិភាពរបស់អ្នកនៅពេលប្រើប្រាស់ព័ត៌មានសម្ងាត់ទាំងនោះឡើយ
- រក្សាព័ត៌មានសុវត្ថិភាពលម្អិតរបស់អ្នកជាមួយកម្មវិធី ARDB Mobile
- មិនត្រូវបញ្ចេញព័ត៌មានសុវត្ថិភាពរបស់អ្នកទៅបុគ្គលណាម្នាក់ឡើយ រួមមានទាំងប៉ូលីស ឬ ធនាគារ ARDB
- ផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពរបស់អ្នកជាបន្ទាន់ ប្រសិនបើអ្នកបានដឹង ឬសង្ស័យថា បុគ្គលណាម្នាក់ដឹងអំពីព័ត៌មានសុវត្ថិភាពរបស់អ្នក ឬប្រសិនបើធនាគារ ARDB ស្នើសុំឱ្យអ្នកផ្លាស់ប្តូរ
- នៅពេលដែលអ្នកបានចូលទៅប្រើប្រាស់ (logged in) ARDB Mobile App សូមកុំទុកកម្មវិធីដែលបានបើកនេះ ឬទុកទូរស័ព្ធដៃចោលដោយមិនប្រើប្រាស់ ឬអនុញ្ញាតឱ្យអ្នកដទៃចូលទៅប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ធដៃរបស់អ្នក
- ចាកចេញពី (log out) ពីកម្មវិធី ARDB Mobile App នៅពេលអ្នកបញ្ចប់ការប្រើប្រាស់ កម្មវិធី ARDB Mobile App
- មិនគួរបង្ហាញព័ត៌មានសុវត្ថិភាពរបស់អ្នក ឬព័ត៌មានអំពីគណនីរបស់អ្នក មកឱ្យ បុគ្គលិកណាម្នាក់របស់ធនាគារ ARDB ឡើយ
- ត្រូវមានវិធានការដែលសមស្របដើម្បីប្រុងប្រយ័ត្នទុកជាមុនឱ្យបានគ្រប់គ្រាន់ ក្នុងការ Scanស្វែងរកមេរោគក្នុងកុំព្យូទ័រ (computer virus) ឬការបំផ្លាញផ្សេងៗទៀត
- អ្នកប្រើប្រាស់មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធី ARDB Mobile App សម្រាប់សកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់ឡើយ
- អ្នកប្រើប្រាស់ត្រូវអនុវត្ត លក្ខខណ្ឌនិងខចែងផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន មិនត្រូវប្រើប្រាស់កម្មវិធី ARDB Mobile App ក្នុងគោលបំណងផ្សេងក្រៅពីការអនុវត្តសកម្មភាពដែលស្របច្បាប់តាមលក្ខខណ្ឌរបស់ធនាគារ ឬអ្នកប្រើប្រាស់មានសិទ្ធិក្នុងការធ្វើប្រតិបត្តិការស្របតាម លក្ខខណ្ឌនិងខចែងជាក់លាក់របស់ធនាគារ
- អតិថិជនមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬបង្កឱ្យមានភាពអន្តរាយ ដែលធ្វើឱ្យប៉ៈពាល់ដល់កម្មវិធី ARDB Mobile App ឬ software។ ឧទាហរណ៍ អតិថិជនមិនតម្រូវចម្លង, កែប្រែ,ផលប៉ះពាល់អវិជ្ជមាន,លួចចូល (hack) ឬបញ្ចូល malicious code ទៅក្នុង កម្មវិធី ARDB Mobile App ឬ software។
ការទទួលខុសត្រូវរបស់អតិថិជន
E-mail address របស់អតិថិជនដែលបានផ្តល់ជូននៅក្នុងទម្រង់ចុះឈ្មោះ គឺតម្រូវឱ្យមានការទទួលស្គាល់ជាផ្លូវការដោយធនាគារ។ ក្នុងករណីអតិថិជនត្រូវការផ្លាស់ប្តូរថ្មីផ្សេងទៀត នោះអតិថិជនត្រូវផ្តល់ការជូនដំណឹងជាមុនមកកាន់ធនាគារ ARDB។
- អ្នកប្រើប្រាស់ ត្រូវមានទំនួលខុសត្រូវចំពោះការបាត់បង់ ឬខូតខាត រួមទាំង ការខាតបង់ផ្ទាល់ខ្លួន, បុគ្គលណាម្នាក់, ឬធនាគារ ARDB នៅក្នុងប្រការណាមួយដែលអតិថិជនធ្វេសប្រហែស ឬសាកល្បងធ្វើប្រតិបត្តិការ, រំលោភ, ស្វែងរក និងលួចបន្លំទន្និន័យ, ក្លែងបន្លំដោយផ្ទាល់ ឬដោយប្រយោល តាមរូបភាពនៃការទទួលខុសត្រូវរបស់បុគ្គល ឬការទទួលខុសត្រូវរួមគ្នា។ អ្នកប្រើប្រាស់នឹងត្រូវប្រឈមមុខច្បាប់ ទោះបីជាសកម្មភាពនោះកើតឡើងដោយចេតនា ឬអចេតនាក្តី។
- អ្នកប្រើប្រាស់ បានយល់ព្រមអនុវត្តតាមច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹង កម្មវិធី ARDB Mobile App ទាំងអស់ ដូចជា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម (Law on Anti-Money Laundering and Combating the Financing of Terrorism) ជាដើម។
- អ្នកប្រើប្រាស់បានយល់ព្រមឱ្យ ធនាគារ ARDBមានសិទ្ធិក្នុងការពន្យា, បញ្ឈប់ (disable), ឬបដិសេធ ករណីមិនធ្វើប្រតិបត្តិការនៅក្នុងប្រការណាមួយ ហើយធនាគារមានការសង្ស័យ និងរកឃើញថា៖
- ប្រតិបត្តិការដែលអាចនឹងរំលោភច្បាប់ណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា
- ប្រតិបត្តិការដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយនឹងបុគ្គលដែល (designated individual) ឬអង្គភាពដែលត្រូវបានហាមឃាត់ ឬពាក់ពន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ
- អតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងទៅលើ ARDB Users និង Password ប្រកបដោយសុវត្ថិភាពខ្ពស់ដើម្បីជៀសវាងនូវការកើតឡើងនៃប្រតិបត្តិការណាមួយដែលមិនប្រក្រតី។
- អតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងរាល់ការបាត់បង់ ឬការខូតខាតទាំងឡាយណា ដែលបង្កដោយការធ្វើប្រតិបត្តិការមិនប្រក្រតី ដូចជា ការបញ្ជូនព័ត៌មានមិនជាក់លាក់។ល។
- ធនាគារត្រូវធ្វើតាមការស្នើសុំ ឬប្រតិបត្តិការណាមួយដែលធ្វើឡើង ដោយអ្នកប្រើប្រាស់ កម្មវិធី ARDB Mobile App។ ករណី មានកំហុសប្រការណាមួយ ឬយឺតយាវក្នុងការឆ្លើយតបទៅតាមការស្នើសុំរបស់អតិថិជន ដោយសារបញ្ហាបច្ចេកទេស, អតិថិជនត្រូវផ្តល់ដំណឹងមកកាន់ធនាគារ ARDB តាមរយៈទូរស័ព្ធដៃ ឬអញ្ជើញមកកាន់ការិយាល័យ ARDBដែលនៅជិតបំផុត ដើម្បីធ្វើប្រតិបត្តិការ។
- ធនាគារ ARDB មានសិទ្ធិក្នុងការត្រួតពិនិត្យ និងអនុវត្ត ឬមិនអនុវត្ត តាមការណែនាំ ឬ ប្រតិបត្តិការរបស់អតិថិជន ដោយយោងទៅតាមចច្បាប់ និងគោលការណ៍របស់ធនាគារផ្ទាល់។
ការលាតត្រដាងព័ត៌មាន
ធនាគារ ARDB សូមរក្សាសិទ្ធិ ក្នុងការបង្ហាញព័ត៌មានទាក់ទងនឹងគណនីរបស់អតិថិជន ក្នុងករណីដូចខាងក្រោម៖
- មានតម្រូវការពីអាជ្ញាធរមានសមត្ថកិច្ច ឧទាហរណ៍ ធនាគារជាតិនៃកម្ពុជា -ល-
- មានតម្រូវការពី សវនករឯករាជ្យ និង
- ករណីផ្សេងទៀត ដោយមានការយល់ព្រមពីអតិថិជន និងក្នុងរូបភាពស្របទៅតាមច្បាប់នៃព្រះរាជា-ណាចក្រកម្ពុជា។
វិវាទ និងដំណោះស្រាយ
ធនាគារទទួលស្គាល់ករណីមួយចំនួន ដែលធនាគារអនុវត្តមានបញ្ហាខ្វះចន្លោះ ហើយនៅពេលដែលករណីទាំងនេះកើតឡើង ធនាគារប្តេជ្ញាថានឹងកែតម្រូវឱ្យបានត្រឹមត្រូវម្តងទៀត ។ ប្រសិនបើអ្នកប្រើប្រាស់បាត់បង់ថវិកា ក្នុងការណីដែលកើតឡើងពេលប្រតិបត្តិការ ឬ អតិថិជនបាត់បង់ទូរស័ព្ទដៃរ ឬឧបករណ៍សម្រាប់ប្រើប្រាស់កម្មវិធី ARDB Mobile អតិថិជន គួរតែទាក់ទងមកកាន់ផ្នែកម្រើសេវាអតិថិជន (Call Center) របស់ធនាគារ ARDB ជាបន្ទាន់ ឬមកកាន់ទីស្នាក់ការធនាគារផ្ទាល់ដែលនៅជិតលោកអ្នក។
ច្បាប់គ្រប់គ្រង
លក្ខខណ្ឌនិងខចែងទាំងនេះ ត្រូវស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងអស់ អាចដាក់យុត្តាធិការ ទៅតុលាការនៅក្នុងប្រទេសកម្ពុជា។